ក្រុមហ៊ុន​ Pfizer បាននិយាយកាលពីថ្ងៃអង្គារថា Pfizer នឹងអ​នុញ្ញា​​ត​ឱ្យ​ក្រុ​ម​ហ៊ុ​ន​ផ​លិត​ និង​ផ្គត់​ផ្គង់​ថ្នាំ​គ្រាប់​ពិសោធ​ប្រឆាំង​វីរុសកូវីដ ​១៩ របស់ខ្លួនដល់​ប្រទេស ដែល​មា​ន​ចំ​ណូលទាប និងមធ្យមចំនួន ៩៥ ប្រទេស​ តាម​រ​យៈកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណជាមួយ​​ក្រុ​មសុខភាពសាធារណៈអន្តរជាតិ Me​​dicines Patent Pool (MPP)។ នេះបើតាមការ​ឱ្យដឹង​ពីសារព័ត៌មាន CNA។

កិច្ច​ព្រម​ព្រៀ​ង​អាជ្ញាប័ណ្ណស្ម័គ្រចិត្តរវាងក្រុមហ៊ុន​ Pfi​zer និងក្រុម​សុខភាព​ MPP នឹងអនុញ្ញាតឱ្យក្រុម​ដែ​ល​គាំទ្រ​ ដោយអង្គការសហប្រជាជាតិផ្ត​ល់​អា​ជ្ញា​ប័​ណ្ណ​រ​ង​ដ​ល់​ក្រុ​ម​ហ៊ុ​ន​ផ​លិត​ឱ​សថទូទៅ ដែល​មា​ន​លក្ខណស​ម្ប​ត្តិ​គ្រ​ប់គ្រាន់ ដើម្បី​​ធ្វើ​កំណែទម្រង់​លើ​ថ្នាំ​ PF-07321332 របស់​ខ្លួន​។

ក្រុមហ៊ុន​ Pfizer នឹង​លក់​ថ្នាំ ដែល​ខ្លួ​ន​ផ​លិ​ត​ក្រោ​មឈ្មោះ​ម៉ា​ក Paxlovid។

ក្រុមហ៊ុន Pfizer ដែលជាអ្នកផលិតវ៉ាក់សាំងកូវីដ និង​បាន​ដាក់​ឱ្យ​ប្រើ​ប្រា​ស់​យ៉ា​ង​ទូ​លំ​ទូលា​យ​បំផុត​មួ​យ​ បាន​និ​យា​យថា ថ្នាំគ្រាប់នេះបានកាត់បន្ថយភាគរយ​​កា​រ​ចូ​ល​មន្ទីរពេទ្យ ឬម​រ​ណភា​ព​ សម្រាប់​ម​នុ​ស្ស​ពេ​ញវ័​​យ ដែល​មា​ន​ហានិភ័យនៃជំងឺធ្ងន់ធ្ងរដល់ទៅ​ ៨៩ ភាគ​រ​យ​នៅក្នុងការសាកល្បងព្យាបាលរបស់វា។

ថ្នាំ​នេះ​ នឹង​ត្រូវ​បាន​ប្រើ​រួម​​​ជា​មួយ​នឹង ritonavir ជា​ថ្នាំ​ផ្ទុក​មេរោគ​អេដស៍​ដែល​មាន​ជា​ទូទៅ។ កិច្ចព្រ​មព្រៀ​​ង​​​ផ្តល់អាជ្ញាប័ណ្ណរបស់ Pfizer អនុវត្តតាមការរៀបចំស្រដៀងគ្នាដោយគូប្រជែ​ង Merck & Co សម្រាប់ការផលិតទូទៅនៃការព្យាបាលកូវីដ​របស់ខ្លួន។

លោក Charles Gore នាយកប្រតិបត្តិនៃ Medicines Patent Pool បាននិ​យា​យ​នៅ​ក្នុ​ងប​ទ​សម្ភាស​មួ​យ​ថា​៖ «យើងមានសេចក្តីរីករាយជា​​ខ្លាំង ដែល​មា​នអាវុធមួយផ្សេងទៀតនៅក្នុងឃ្លាំងរបស់យើង​ ​ដើម្បីកា​រពា​រ​ម​នុស្សពី​កា​របំផ្លិចបំផ្លាញរបស់កូវីដ​។ ខ្ញុំ​សង្ឃឹម​ថា កំណែទម្រង់​ទូទៅថ្មី​នៃ​ឱសថរបស់ក្រុម​ហ៊ុន​ Pfizer នឹង​បង្កើត​បាន​ថ្មី​​ក្នុង​រ​យៈ​ពេលប៉ុន្មានខែ​ខាង​មុខ​»​៕

វីដេអូ៖