កិច្ច​ប្រជុំ​ពាណិជ្ជកម្ម​ពិភព​លោក ត្រូវ​បាន​ពន្យារ​ក្រោយ​មាន​ការ​លេច​ឡើង​នូវ​វ៉ារ៉្យង់​អូមី​ក្រុងកាល​ពីចុង​សប្ដាហ៍​មុន​ ដោយ​នាយកថ្មី​របស់អង្គការពាណិជ្ជកម្ម​ពិភ​ព​លោក​ (WT​O ) តស៊ូ​ក្នុង​ការ​រៀប​ចំ​កិច្ច​ប្រជុំ​ក្នុង​ការ​រៀប​ចំ​សេដ្ឋ​កិច្ច​ពិភពលោក​ឡើង​វិញ​។

វ៉ារ្យ៉ង់ថ្មីនេះ​ បានបង្ខំឱ្យ​លោក​ស្រី​​Ngozi Okonjo-Iwealaអគ្គ​នាយក​អង្គការ​ពាណិជ្ជក​ម្មពិ​ភពលោក​ ​ពន្យារ​ពេល​​សន្និសីទធ្វើការ​​ស​ម្រេ​ច​ចិត្តដ៏ធំរបស់អ​ង្គការដែលគ្រោងនឹងចា​ប់​ផ្តើ​​ម​នៅ​ថ្ងៃអង្គារនៅ​ទីក្រុង​ហ្សឺណែវ​ក្នុង​ការ​បង្កើត​កិ​ច្ច​ព្រ​ម​ព្រៀ​ង​វ៉ាក់សាំង​រវាង​ប្រទេស​អ្នកមាន និងប្រទេសក្រីក្រ។

បើ​តាម​សារព័ត៌មាន The Politico កា​រ​ជា​ប់​គាំង​វ៉ាក់សាំ​ងគ្រាន់តែជាឧ​ទា​ហ​រ​​ណ៍មួ​យ​បង្ហាញ​អំពី​លទ្ធភាព​នៃ​វ៉ារ៉្យង់​ក្នុង​ការ​ដាក់​ច្បាប់ពាណិជ្ជកម្មថ្មី ​​និងកិច្ចព្រមព្រៀងក្នុង​ភាពមិន​ប្រាកដប្រជា​។ រដ្ឋាភិ​បាល ដែល​ត្រូវ​ទទួល​រង​នូ​វ​វិបត្តិ​កន្លង​មក​ដោយ​សារ​វីរុស មិន​ទាន់​ប្រាក​ដ​ថា​តើ​ទីផ្សារបើ​ក​ចំ​ហវ៉ាក់សាំង​​ អាច​នៅ​មាន​ប្រយោជន៍​ដល់​ប្រទេស​ខ្លួន​ទៀត​ ឬ យ៉ាង​ណា​ ​ដូច​នេះ​ទំនាក់ទំនងដ៏​​តា​​នតឹ​ង​រ​វា​ង​តួ​អ​ង្គសំខាន់​ៗ​ដូ​ចជា សហរដ្ឋអាមេរិក ចិន សហភាពអឺរ៉ុប និងឥណ្ឌា ទៀត​សោត ក៏​​​កំ​ពុ​ង​​ជួ​យជំរុញឱ្យមានវិប​ត្តិ​អ​ត្ថិ​ភា​​ព​នៅ​ស្ថាប័ន​ពាណិជ្ជកម្មពិភពលោក​នេះ​ផងដែរ​។

ម៉្យាង​វិញទៀត កា​រ​ខក​ខាន​ក្នុ​ងការឈានដល់កិច្ចព្រមព្រៀងស្តីពីប៉ា​​តង់​វ៉ាក់សាំង ឬជម្លោះ​យូរ​អង្វែ​ងផ្សេ​ង​ទៀត​ បង្ក​ឱ្យ​មាន​ការ​​ស​ង្ស័យ​​កា​ន់​តែ​​ច្រើ​នអំពីគោលបំណងរបស់អង្គការ​WT​O នៃ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុ​ងការ​ជួយ​សម្រប​សម្រួល​ដល់​កិច្ច​ព្រម​ព្រៀ​ងទាំង​ក្នុង​ប្រទេស​ដទៃ​និង​នៅ​ក្នុ​ង​តំប​ន់។ បន្ថែម​ពីនេះ​ទៀត ក៏​នៅ​មាន​ការ​ចោ​ទ​ជា​សំ​ណួរ​ថា តើអតីតរដ្ឋមន្ត្រីហិរ​ញ្ញ​វ​​ត្ថុ​នីហ្សេរីយ៉ា​ ដែល​ទើប​តែ​កា​ន់​តំណែង​ត្រឹមតែ៩ខែរូ​ប​​នេះ​អាច​នឹង​ការ​ដឹ​កនាំ​អង្គ​ការ​ចេញពីភាពច្របូកច្រ​បល់រួច​ ឬ យ៉ាង​ណា​?

ចា​ប់​តាំ​ង​ពីការឡើងកាន់តំណែងជាប្រធានអង្គការ​​WTO ក្នុងខែកុម្ភៈមក​លោក​ ស្រី​Okonjo-Iweala បាន​ប្រឹង​ប្រែង​​ដោះស្រាយជម្លោះប៉ាតង់។​​ភាពមិន​ចុះសម្រុង​គ្នានេះ​​ បានធ្វើឱ្យក្រុមប្រទេសកំពុ​​​ង​​អភិវឌ្ឍជាង ១០០ ប្រទេស​ដឹកនាំដោយអាហ្វ្រិកខាង​​ត្បូង និងឥណ្ឌា ដែល​គាំទ្រ​ឱ្យមាន​ការ​ផ្ដល់​ប៉ាតង់​ដល់​ការ​ផលិត​វ៉ាក់សាំង ទាស់​គំនិត​ជា​មួយ​នឹង​​សហ​ភា​ពអឺរ៉ុប ចក្រភពអង់គ្លេស និងស្វ៊ីស ដែលអះអាងថា បញ្ហា​រាំ​ង​ស្ទះផ្នែ​កភ័​ស្តុ​ភា​រ​​នោះ​វិញ​ទេ​ ទើប​ជា​​ឧបស​គ្គ​ដ៏​ធំបំផុ​ត​ក្នុ​​ងការ​នាំ​ចេញ​វ៉ាក់សាំង​ទាន់​ពេល​។

អតី​ត​អ​គ្គនាយករង WTO លោក Alan Wolff បាននិយាយនៅខែនេះថា៖ «​ដំណាក់​កាល​នេះ គឺជា​ការ​សម្រេច​ ដល់​ជា​អនា​គ​​​តនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី ថាតើវានឹង​​ប​ង្កើ​ន​សេ​វា​ក​ម្ម​រ​ប​ស់​ខ្លួន​ដល់​សេដ្ឋកិច្ច​ពិ​ភ​ព​លោ​ក​ដែ​រ​ឬយ៉ាង​ណា​។​​​ប្រសិន​បើ​ពួក​គេ​មិន​​​​មាន​កិច្ច​ព្រម​ព្រៀង​ទេ វាអាច​នឹង​បង្កើន​តែ​បញ្ហា​បន្ថែម​ទៀត​ទៅ​វិញ​ទេ​»។

ទោះ​យ៉ាង​ណា​មិញ​ ក៏​នៅ​មាន​បុគ្គល​ខ្លះ​យល់​ថា លោក​ស្រី Okonjo-Iwealaស័ក្តិ​ស​ម​ក្នុងការ​ដឹក​នាំ​អង្គ កា​រនេះ​​ ចំពេលមានជំងឺរាតត្បាត ដោយ​អ្នក​ស្រី​ ជា​ម​ន្ត្រី​ទី ២ នៅ​ធ​នា​គារពិភពលោក និងមានសញ្ញាប​​ត្រ​បណ្ឌិត​​ក្នុងការអភិវឌ្ឍន៍តំបន់ និងសេដ្ឋកិ​ច្ច​​ពី​វិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត។

លោក James Love នាយកអង្គការ Knowledge Ecology International ដែល​ជាក្រុ​ម​គាំទ្រ​ឱ្យ​មាន​ការ​បន្ធូរ​ប​ន្ថ​យ​កា​រ​​កា​រពារ​ប៉ាតង់ បាននិយា​​យថា៖​«អ្នកស្រិ Okonjo-Iweal​a ចូលមកក្នុ​ង​អង្គ​ការ​ ដោយ​បង្ហាញ​ពី​អាកប្បកិ​រិ​យា ​​CEO នៃអង្គការ​WTO បើ​ទោះ​ជា​អ្នក​ស្រី មានភាព​ភ្ញាក់​ផ្អើល​លើ​កិច្ច​ការ​មួយ​ចំនួន​យ៉ាងណា​ក្ដី ខ្ញុំ​ជឿជា​ក់ថា អ្នកស្រី​អា​ច​នឹង​ដឹ​កនាំ​វាបាន​»។

បើទោះ​បី​ជា​ កិច្ច​ចរចារ​ស្ដីពី​ប៉ាតង់​ត្រូវ​បាន​បរាជ័យ​ក៏​ដោយ ក៏​អ្នក​ស្រីមិន​បាន​បោះ​បង់​កិច្ច​ខិត​ខំ​ប្រឹងប្រែង​អ្នកស្រី​ចោល​ឡើយ​ ដោយ​ក្នុង​​នោះ អ្នក​ស្រី​​បាន​ឆ្លុះ​ប​ញ្ចាំ​ង​នៅ​ក្នុ​ង​សំ​ណើ​វិធីសាស្ត្រ​ទី៣ របស់អ្នកស្រី​ក្នុង​ការ​​ព្យាយា​​ម​យ៉ា​ងខ្លាំ​ងដើម្បីអំពាវនាវឱ្យមានកា​​រ​ផ្ទេ​រ​បច្ចេ​​កវិ​ទ្យា​ អាជ្ញាប័ណ្ណស្ម័គ្រចិត្ត សម្រាប់​ភាព​ជា​ដៃ​គូ​នានា​។ នេះ​បើតាម​ឱ្យដឹងពី​ លោក Thomas Cueniអគ្គនាយក​សហព័ន្ធអន្តរជាតិនៃ​ក្រុ​ម​ហ៊ុ​​ន​ផលិត​ និងសមាគមឱសថ​។

លោក Cueniបាននិយាយថា លោក​ស្រី​Okonjo-Iwealaសមនឹងទទួលបានកិត្តិ​យ​ស​សម្រាប់​ការ​រីក​ចម្រើន​មួយចំ​នួ​ននៅ​ក្នុ​ងតំបន់នេះ។ ក្នុង​នោះ​គេ​ក៏​ឃើញ​មាន​ កិច្ចព្រមព្រៀងជាច្រើន​ ត្រូវ​បា​ន​ប្រ​កាសដោយ​ក្រុម​ហ៊ុន​ឱ​ស​ថ​ធំៗដើម្បីបង្កើនសមត្ថភាពផ​​លិត​​វ៉ាក់សាំង រួមទាំងផែនការសាងសង់រោងចក្រ mRNA នៅសេណេ​ហ្គា​ល់ ​និ​ង​រវ្វ៉ាន់ដា​ផងដែរ​។

លោក Love បាននិយាយថា៖​«ប្រធាន​អ​ង្គ​ការ WTO ក៏បានជួយជំរុញកិ​​ច្ច​ព្រម​ព្រៀ​ង​ថ្មី​ៗ​២ រវាង​អ្នក​ ផលិ​ត​ឱ​ស​ថ​ និងក្រុមប៉ាតង់ឱសថ ដើម្បីចែករំលែកអាជ្ញាប័ណ្ណសម្រាប់ថ្នាំប្រ​ឆាំ​ង​មេរោ​គ​កូរ៉ូណា​» ដែល​នេះ​គឺ​ជំហាន​មួយ​ដ៏​ត្រឹម​ត្រូវ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ជំងឺ​រាត​ត្បាត​នៅ​លើ​ពិភព​លោក​។

លោក Joe Damondអនុ​ប្រធា​ន​ប្រ​តិ​ប​ត្តិ​ស​ម្រា​ប់​កិ​ច្ច​កា​រ​អ​ន្ត​រ​ជា​តិ​នៃ​អ​ង្គ​កា​រច្នៃ​ប្រ​ឌិ​ត​ជីវ:បច្ចេក​វិទ្យា បាន​និយាយថា​៖ «យើង​រំ​ពឹ​ង​ថា​នឹង​មានវ៉ាក់សាំងចំនួន​១២ ពាន់​លា​ន​ផលិត​នៅ​ចុ​ង​ឆ្នាំ​នេះ ហើយ ១៦ ពាន់​លាន​ផ្សេង​ទៀ​តផលិតនៅឆមាសទី១នៃ​ឆ្នាំ​២០២២ រួម​មា​ន​ក្រុ​មហ៊ុ​ន​ផ​លិតវ៉ាក់សាំង Pfizer និង​ក្រុម​ហ៊ុន​​ឱស​ថដទៃទៀត។ នោះ​​​ជា​​​អ្វី​ដែល​កំ​ពុ​ង​​មាន​នៅ​លើ​បណ្ដាញ​បច្ចុប្បន្ន​​។ ដូច្នេះ​ការ​លើកលែងប៉ាតង់​ណា​មួយ​ ដែល​ធ្វើឡើង​មិន​ទាន់​ពេល​ អាច​នឹង​មិនគ្រប់​គ្រាន់​សម្រាប់​បំពេញ​ចំនួន​យើង​​​​​​រំពឹង​ទុក​ទេ​»៕