កាលពីថ្ងៃពុធកន្លងទៅ វ៉ារ៉្យង់​អូមីក្រុង បាន​រីករាល​ដាល​​ទៅ​ដល់សហរដ្ឋ​​អាមេរិកហើយ​ទន្ទឹមនឹង​នេះ​ ​អង្គការសុខភាពពិ​ភ​ពលោក ​(WHO) ក៏​កំពុង​​ស្តី​បន្ទោស​ប្រ​ទេ​ស​អ្ន​ក​មានដែលបាន​​ដា​ក់បម្រាម ការធ្វើដំណើរ និងបន្ត​អនុវត្ត​​យុទ្ធនាការ​​​ចាក់​ដូស​ជំនួយ​ក្នុង​ប្រទេស​ ខណៈ​មនុស្សរាប់ពាន់លាន​នា​ក់​នៅ​ក្នុ​ង​ប្រ​ទេ​ស​ក្រី​ក្រ​ មិន​ទាន់​បាន​ទទួល​ការ​ចាក់​វ៉ាក់​សាំង​ជា​លើកដំ​បូង​នៅ​ឡើយ​។

ការ​លើក​ឡើង​របស់អង្គការសុខភាព​ពិភព​លោក ​​(WHO) សួរ​សំ​ណួ​រ​ឡើ​ង​វិ​ញ​អំពីទង្វើ​​មិន​ស្មើគ្នា​នៃ​របៀប​ដែ​លពិ​ភព​លោក​​​ដោះស្រា​យបញ្ហា​ជំងឺរាតត្បាតទាក់ទិន​នឹង​លទ្ធ​ភាព​នៃ​ការ​ទទួល​បាន​​វ៉ាក់​សាំង ​រវា​ង​ប្រទេសអ្នកមាន ​និងប្រទេសក្រីក្រកាលពីដើ​មឆ្នាំ​​នេះ​។​​

ប្រភព​ដដែល​បាន​ឱ្យ​ដឹងថា​ ស្រប​ពេល​មាន​រលក​ថ្មី​ មេ​ដឹ​កនាំ​នៅ​អឺ​រ៉ុ​ប អាស៊ី និងសហរដ្ឋអាមេរិក ព្យាយាម​ការពារ​ប្រជា​ជន​របស់​ពួក​គេ​ពី​វ៉ារ្យ៉ង់​មិ​ន​​ស្គាល់ ដោយ​ខំ​ប្រឹង​ស្រោច​វ៉ាក់សាំង​ ដើម្បី​​ការពារ ប្រជាជន​ខ្លួន​ និង​បន្ថែម​កា​​​ររឹ​​​ត​​​ប​ន្តឹង​លើកា​រ​​​ធ្វើ​ដំ​ណើរ​ទៀត​ផង​​​។​

អ្នកធ្វើដំណើរ មាន​ភាព​ស្រពេច​ស្រពិល​ ​និងការស្រងាកចិ​ត្ត​ចំ​ពោះ​ព័ត៌​​មានដែលថា សហរដ្ឋ​អា​មេ​រិ​កគ្រោ​ង​នឹង​រឹ​ត​ប​ន្តឹ​ង​វិធាន​ធ្វើដំណើរ ដោយ​ត​ម្រូ​វ​កា​រ​ធ្វើតេស្ត និងការត្រួតពិនិត្យអ្ន​ក​ដំ​ណើ​រ​ដែ​ល​ចូលមក។ ការ​សម្រេច​​ចិ​ត្ត​​នោះ​បាន​កើត​​ឡើង​​ប​ន្ទា​ប់​ពី ​ប្រទេស​ជប៉ុន អ៊ីស្រាអែល និង​ម៉ារ៉ុក​ ​បាន​រារាំង​​​អ្ន​ក​ដំណើរ​បរទេស ហើយ​​អូ​ស្ត្រា​លី​ ​បាន​ពន្យារ​ពេល​ការ​​​បើ​ក​​ព្រំដែន​របស់​ខ្លួន​ឡើង​​វិ​ញ​​រយៈពេល ​២ ​​សប្តាហ៍។

អង្គការ WHO ក៏​បា​ន​ប​ន្ថែ​មសំឡេងរបស់ខ្លួន​ ចំពោះការជំទាស់ ដោយហៅការ​រឹ​ត​ប​ន្តឹ​ង​កា​រ​ធ្វើ​ដំ​ណើរ​ សម្រាប់​ប​​ណ្តា​​ប្រ​ទេ​ស​អា​ហ្វ្រិកខាងត្បូ​ងថា គ្មានប្រសិទ្ធភាព និងអយុត្តិធម៌។

​​

លោ​ក TedrosAdhanom Ghebreyesus អគ្គនាយកអង្គការ WHO បាន​​និ​យា​យ​នៅ​ក្នុង​សន្និសីទ​សា​រ​ព័​ត៌​មា​ននៅ​​ទី​ក្រុង​​ហ្សឺងណែវថា​៖​ «ការ​ហា​ម​ឃាត់ការ​ធ្វើដំណើរ​ នឹងមិនរារាំងការរីក​រា​ល​ដាលនៃវ៉ារ៉្យង់​អូមីក្រុន​ទេ​ ហើយវិធានការ​នេះ​អា​ច​ដាក់​ប​ន្ទុ​​កយ៉ាងធ្ងន់ធ្ងរ​​ដ​ល់ជីវិត និងជីវភាពរ​ស់​នៅ»​។

លោកបានសរសើរប្រទេស Botswana និងអាហ្វ្រិកខា​​ង​ត្បូ​ង ដែលជា​ប្រទេស​រក​ឃើញ​ករណី​អូមីក្រុង​ដំបូង​បំផុត​​កាលពីខែមុន ស​​ម្រាប់ការរាយការណ៍ភ្លា​​ម​ៗដល់អាជ្ញាធរសុខាភិបាលអន្ត​រ​ជា​តិ​។ លោក​បាន​មាន​​​​ប្រសា​ស​ន៍​​​ថា​៖ «យើ​ង​​​​​​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ​ចំពោះ​​​ខ្ញុំ​ដែល​ប្រទេស​​​​ទាំ​ង​នេះ ត្រូវទទួល​រង​ផល​វិបាក​ពី​ប្រទេស​​​ដទៃ​ ដែល​ហាក់​ដូច​ធ្វើ​បាប​ប្រទេសនេះ​»​។

ក្រុមមន្ត្រីផ្សេង​ទៀតនៃ​ស្ថាប័ន​ដដែល​ បាន​និ​យា​យ​ថា៖«ការ​ហា​ម​ប្រា​ម​លើ​បណ្តាប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ ​ដោ​​​យសហរដ្ឋអាមេរិក និងបណ្តាប្រ​​ទេ​ស​នៅ​អឺរ៉ុ​បនឹងរារាំងកិច្ចខិតខំ​ប្រឹ​ង​ប្រែ​ង ដើម្បី​ប្រយុ​ទ្ធ​ប្រ​ឆាំ​ង​នឹង​វ៉ារ៉្យង់​នេះ​ ដោយ​សារ​គំ​រូ​ជីវសាស្រ្ត​មិន​អា​ចដឹកជញ្ជូនចេញពីប្រទេសទាំងនោះបាន​ទេ​»។​

ក្រុម​​មន្ត្រី​ ដដែល​​​​បាន​​​និ​យា​យ​​​ថា មិន​ទាន់​មាន​ភ័ស្តុតាង​បញ្ជា​ក់​​​ថា​ ​ដូ​ស​ជំនួយ​អាច​ជួយ​កាត់​បន្ថយ​ការ​ឆ្លង​ និង​​កា​រ​​សម្រាក​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​ ចំពោះ​អ្នក​ដែ​​ល​​​ឆ្ល​ង​​​មេ​រោ​គ​​​​នេះ​​​ទេ។ ដូច្នេះ​ វ៉ាក់​​សាំងប​ម្រុង​ ដែល​ស្តុក​​ទុ​ក​ ដោ​យចក្រភពអង់​​គ្លេ​ស​ និងប្រទេសផ្សេងទៀត គួរ​តែ​យក​មក​ប្រើប្រាស់​លើ​ប្រទេស​ ដែល​មាន​​ចំ​នួ​​ន​​ប្រ​ជាជ​ន​ច្រើន​ ​​​មិ​​ន​ទា​ន់​បានចា​ក់​វ៉ាក់​សាំ​​ង។

ជាមួយនេះ អង្គការ WHO នឹ​ង​​​ប​​ង្កើត​ស្ថាប័ន​ចរ​ចា​​មួយ ​ដើម្បី​ចាប់​​ផ្តើម​​​ចេញ​​នូវ​កិច្ចព្រមព្រៀង​អន្តរ​ជាតិ ​​ដែល​​មាន​​​បំណ​ង​​​ធា​នា​​ឱ្យ​បាន​នូវ​ការ​ឆ្លើយ​តប​កា​​ន់​តែ​​ស៊ី​ច​​ង្វាក់​គ្នា​​និ​ង​សមភាពវ៉ាក់សាំង​ ដើម្បីត្រៀម​សម្រាប់​​ការ​​​ផ្ទុះឡើងករណីថ្មី​​​នា​​​ពេល​អនាគត។

លោកស្រី Devi Sridhar ប្រធានកម្មវិធីសុខភាពសាធារ​​ណៈ​សាក​លនៅសាកលវិទ្យាល័យ Edinburgh បាននិយាយថា៖​ «ការរឹតបន្តឹង ការ​ធ្វើដំណើរអាចពន្យារការនាំ​ចូ​​ល និងការរីករាលដាល​នៃវ៉ារ៉្យង់​ ប៉ុន្តែ​មិន​អាច​​បញ្ឈប់វា​ បាន​ទាំង​ស្រុង​ទេ​។ វ៉ារ្យ៉ង់នេះ នឹង​ត្រូ​វ​បា​ន​រក​​ឃើ​ញ​ស្ទើ​រតែ​គ្រ​ប់​ទី​ក​ន្លែង ក្នុង​ប៉ុន្មាន​ថ្ងៃខា​​ង​មុខ​នេះ​»​។​

លោកស្រីបា​ននិ​​យាយ​ថា​​៖ «អ្វីដែល​សំខាន់​គឺ​អ​ត្រា​នៃ​កា​រ​ឆ្ល​ង ​និ​ង​ថា​ តើអូមីក្រុងអា​ចយកឈ្នះវ៉ារ្យ៉ង់ ដែល​តា ​ដើម្បី​​បង្កើ​ត​​ខ្លួ​នវាជាប្រភេទមេរោគលេចធ្លោឬ​ អ​ត់?»៕