រដ្ឋាភិបាលអាល្លឺម៉ង់ថ្មី ច​ង់​ធ្វើ​ឱ្យការចាក់វ៉ា​ក់សាំងជា​កាត​ព្វ​កិច្ចចាប់ពីថ្ងៃទី ១៦ ខែមីនា សម្រាប់ម​នុស្ស​ ដែល​ធ្វើ​ការ​នៅ​ក្នុងមន្ទីរពេទ្យ មណ្ឌលថែទាំ និងការអនុវត្តផ្នែកវេជ្ជសាស្រ្តផ្សេងទៀត។​ នេះ​បើយោ​​ង​តាម​ច្បាប់​​ចម្លងនៃសេចក្តីព្រាងច្បាប់​ ដែល​សារព័ត៌មាន​ Reuters ទទួល​បាន​ កាលពីថ្ងៃអាទិត្យ។

ប្រទេសអាល្លឺម៉ង់មានការស្ទាក់ស្ទើរក្នុងការដាក់​វិធាន​​​ការវ៉ា​ក់​​សាំ​​​ង​ជាកំហិត ដោយសារការភ័យខ្លា​ច​នៃ​កង្វះ​ខាត​បុ​គ្គលិកពេទ្យ និងគិលានុបដ្ឋាយិកាកាន់តែ​​ខ្លាំ​ង ប៉ុន្តែការគាំទ្របានកើនឡើ​ង​ស​ម្រា​ប់​គំនិតនេះ ខណៈដែល​ប្រ​ទេ​ស​នេះបានប្រឈមមុខនឹងការឆ្លងកើនឡើងនៅក្នុ​ង​រ​ល​ក​ទី៤​នៃ​ជំងឺរាតត្បាត។

គណបក្សប្រជាធិបតេយ្យសង្គមបៃតង ​(Greens)​ និង អ្នកប្រជាធិបតេយ្យ​​សេរី​ (Free Democrats) ដែលគ្រោង​បង្កើត​រដ្ឋាភិ​បា​ល​ថ្មីរ​​ប​ស់​អា​ល្លឺម៉​​ង់​នៅ​ថ្ងៃពុធ គ្រោងនឹងបង្ហាញ ច្បាប់នេះ ទៅកាន់ស​ភា​ក្នុ​ង​ស​ប្តាហ៍​ខា​ងមុខនេះ។

សេចក្តីព្រាង ដែលសារព័ត៌មាន​រ៉យទ័រ​​ទទួល​បាន​ បញ្ជាក់​ថា​ ​បុគ្គលិកដែលធ្វើ​កា​រ​នៅ​ក្នុ​ង​តំបន់​ទាំង​នេះ​ នឹងត្រូវបញ្ជាក់ថា ពួ​កគេត្រូវបានចាក់ថ្នាំបង្ការ​​ ឬ​ជាសះស្បើយពីកូវីដ ឬបង្ហាញវិ​​ញ្ញាប​ន​បត្រ​វេ​ជ្ជ​សា​ស្ត្រ ដើម្បីបង្ហាញថា ពួកគេមិនអាចចាក់វ៉ាក់​សាំ​ង​បា​ន​ទេ។

ច្បាប់ដែល​បា​ន​ស្នើ​ឡើ​ង នឹង​បន្ត​រហូ​ត​ដ​ល់ថ្ងៃទី១៥ ខែកុម្ភៈ​ វិធានការ​ប​ណ្តោះ​អា​សន្នដែល​នឹង​អនុញ្ញាត​ឱ្យ​រ​ដ្ឋ​ស​ហ​ព័ន្ធរបស់អាល្លឺម៉ង់ដាក់ចេញនូវវិធានបិទ​ខ្ទប់​​​កាន់តែធ្ងន់​ធ្ងរ ប្រសិន​បើ​ចាំ​បាច់៕