ករណី​ចំនួន​ឆ្លង​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង​កើនឡើង​ខ្លាំង​នៅក្នុង​ប្រទេស​អង់គ្លេស និង​ដា​ណឺ​ម៉ាក​កាលពី​ថ្ងៃអាទិត្យ ខណៈ​អ្នកវិទ្យាសាស្ត្រ មាន​ភាពភ័យខ្លាច ដោយសារតែ​វ៉ា​រ្យ៉​ង់​នេះ កាន់តែ​រីក​រាលដាល​ទូលំទូលាយ​រួចទៅហើយ បើទោះបី​ជាមាន​ការហាម​ឃាត់​ការធ្វើដំណើរ​ហើយ​ក្ដី​។

​វ៉ា​រ្យ៉​ង់​នេះ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ប្រ​ទេស​យ៉ាងហោចណាស់​ចំនួន ​៤៥ នៅ​ទូទាំង​ពិភពលោក​ដោយ​សហរ​ដ្ឋ​អាមេរិក និង​ប្រទេស​នៅ​ទ្វីបអឺរ៉ុប​ភាគច្រើន បាន​រាយការណ៍​អំពី​ករណី​ថ្មី​មួយចំនួន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។​

​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ ទីភ្នាក់ងារ​សន្តិ​​សុខ​សុខភាព​របស់​ចក្រភព​អង់គ្លេស បានបញ្ជាក់​ថា​ថ្មីៗ​នេះ ខ្លួន​បាន​រកឃើញ​ករណី​ឆ្លង​វីរុស​នេះ​ចំនួន ២៤៦ ករណី ពោល​គឺមាន​ចំនួន​ជិត​២​ដង​នៃ​ចំនួន​ករណី​សរុប​ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។

​ដោយឡែក​នៅ​ប្រទេស​ដា​ណឺ​ម៉ាក អាជ្ញាធរ​សុខាភិបាល​ក្នុង​តំបន់ បាន​បញ្ជាក់ថា អាជ្ញាធរ​បាន​រកឃើញ​ករណី​ឆ្លង​ចំនួន ១៨៣ ករណី ​ឬ​មាន​ច្រើនជាង​ ៣ ​ដង​នៃ​ចំនួន​ករណី​សរុប​ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ សុក្រ​ដែល​តួលេខ​នេះ ត្រូវបាន​គេ​ចាត់ទុកថា ច្រើន​ខ្លាំង​គួរ​បារម្ភ​។

​តួលេខ​នេះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល ដោយហេតុតែ​ប្រទេស​ទាំង ​២ ​ត្រូវបានគេទទួលស្គាល់​ទូលំទូលាយ​ថា ជា​ប្រទេស​នាំមុខគេ​ក្នុងការ​ធ្វើ​ចំណាត់ថ្នាក់​ហ្សែ​៊​ន និង​ការធ្វើ​តេស្ត​។ ក្នុងប្រទេស​អង់គ្លេស អ្នកវិទ្យាសាស្ត្រ​កំពុង​ផ្តោតលើ​ការចាត់​ថ្នាក់​ហ្ស៊ែ​ន​របស់​ពួកគេ​លើ​អ្នកដំណើរ​អន្តរជាតិ និង​ទំនាក់ទំនង​របស់​អ្នក​ដែល​បាន​ឆ្លង​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង​រួចហើយ​។​

​យ៉ាងណាមិញ​មានការ​លើក​ជា​មន្ទិល​ជាច្រើន​អំពី​វ៉ា​រ្យ៉​ង់ រួមទាំង​សំណួរ​ដែលថា តើ​វ៉ា​រ្យ៉​ង់​ឆ្លង​បាន​កម្រិតណា​? តើ​វ៉ាក់សាំង​នឹង​ទប់ទល់ វ៉ា​រ្យ៉​ង់​បានល្អ​ប៉ុនណា​? និង​ថា​តើ​វា​ទំនងជា​បង្ក​ជំងឺ​ធ្ងន់ធ្ងរ​ប៉ុនណា​? ទោះយ៉ាងណា គេ​ឃើញ​មាន​សញ្ញា​ដំបូង​មួយចំនួន​ដែលថា​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង​អាច​បណ្តាលឱ្យមាន​ជំងឺ​ស្រាល​ប៉ុណ្ណោះ ​ទោះបីជា​ការសង្កេត​នោះ​ផ្អែកលើ​ករណី​ភាគច្រើន​នៅ​អ្រា​ហ្វិ​ក​ខាងត្បូង​ក្នុងចំណោម​មនុស្ស​វ័យក្មេង​ដែល​ទំនងជា​មិនសូវ​ឈឺធ្ងន់ធ្ងរ​ពី​កូ​វីដ​ក៏ដោយ​។​

​មកដល់ពេលនេះ អ្នកវិទ្យាសាស្ត្រ​និយាយថា គេ​មិនទាន់​រកឃើញ​ហេតុផល​ដើម្បី​ជឿថា ​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុងមាន​ឥទ្ធិពល​ជាង​វ៉ាក់សាំង​ដែលមាន​ស្រាប់​នោះទេ ទោះបីជាគេ​នៅ​មិនទាន់​រកឃើញ​ពី​ប្រសិទ្ធភាព​វ៉ាក់សាំង ទៅលើ​វ៉ា​រ្យ៉​ង់ ដែល​មិនទាន់​ស្គាល់​ពិតប្រាកដ​ឡើយ​។

​លោក​វេជ្ជបណ្ឌិត Michael Osterholm នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​គោល​​នយោបាយ​ជំងឺឆ្លង​នៅ​សាកលវិទ្យាល័យ Minnesota បាន​និយាយថា​៖ «​យើង​នឹង​ឃើញ​ករណី​ឆ្លង​ក្នុង​ចំនួន​ធំ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ នៅក្នុង​ប្រទេស​នានា​ជុំវិញ​ពិភពលោក​។ វា​មិនមែនជា​រឿង​គួរឱ្យភ្ញាក់ផ្អើល​ទេ​។ មេរោគ​នេះ​គ្រាន់តែ​ដើរតួ​ដូចជា​មេរោគ​ផ្លូវដង្ហើម​ដែល​អាច​ចម្លង​បាន​ខ្ពស់​ប៉ុណ្ណោះ​»​។​

​យោងតាម​ការ​ផ្តោតលើ​ការពិសោធន៍​ឡា​​ស៊ែរ​ថ្មី​របស់​មន្ត្រី​សុខាភិបាល​សាធារណៈ​វ៉ា​រ្យ៉​ង់ ដែល​បណ្ដាលឱ្យ​មានការ​កើនឡើង​ចំនួន​ឆ្លង អាចជា​ភ័ស្តុតាង​ដំបូង​បង្ហាញថា​អាច​រីក​រាលដាល​លឿន​ជាង​វ៉ា​រ្យ៉​ង់ ដែល​តា​ដែលជា​វ៉ា​រ្យ៉​ង់​កាច​សាហាវ​បំផុត​កន្លងមក​។

​លោក​វេជ្ជបណ្ឌិត Osterholm​បាន​និយាយថា​៖ «​នៅពេលដែល​អ្នករក​ឃើញ​នរណាម្នាក់ ដែល​ឆ្លង​មេរោគ ហើយ​អ្នក​ចាប់ផ្តើម​មើល​ទំនាក់​​ទំនង​របស់​ពួកគេ ឬ​បរិយាកាស​ដែល​ពួកគេ​កំពុង​នៅក្នុង​នោះ​អ្នកនឹង​រកឃើញ​ច្រើន​ទៀត​»​។​

​លោក​វេជ្ជបណ្ឌិត Peter J. Hotez ព្រឹទ្ធ​បុរស​នៃ​សាលា​ជាតិ​វេជ្ជសាស្ត្រ​ត្រូ​ពិ​ក​នៃ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ Baylor បាន​និ​​យាយ​ថា​៖ «​ករណី​ឆ្លង​អូ​មី​ក្រុងមាន​តិចតួច​ណាស់​នៅពេលនេះ​ ដែល​វា​ពិបាក​ក្នុងការ​ដឹងថា តើ​កើនឡើង​ប៉ុន្មាន​ក្នុងប្រទេស​អង់គ្លេស និង​នៅ​ដា​ណឺ​ម៉ាក​? ២០០-៣០០ ​ករណី ​នៅតែ​ជា​ចំនួន​តូច​បើ​ប្រៀប​នឹង​ចំនួន​ករណី​ឆ្លង​ប្រហែល ៤៤ ០០០ ករណី​ជា​មធ្យម​នៅ​ចក្រភព​អង់គ្លេស​រៀងរាល់ថ្ងៃ​»​។​

​ប៉ុន្តែ​បើទោះបីជា​ការរកឃើញ នៃ​វ៉ា​រ្យ៉​ង់​ថ្មី​នេះ​ស្ថិតនៅក្នុង​ភាពមិនប្រាកដប្រជា​ក្ដី អ្នក​​ជំនាញ​ផ្នែក​សុខភាព​សាធារណៈ​មួយចំនួន​កំពុង​បង្កើន​ការជូនដំណឹង​ថា ការ​រឹតបន្តឹង​ការ​​ធ្វើដំណើរ​ដែលមាន​នៅក្នុង​ភាគច្រើន​នៃ​ទ្វីបអឺរ៉ុប​ ដើម្បី​ប្រឆាំងនឹង​វ៉ា​រ្យ៉​ង់​នេះ នៅតែ​មិន​គ្រប់​គ្រាន់ ដើម្បី​ទប់ស្កាត់​ការកើនឡើង​នៃ​ករណី​ឆ្លង​មេរោគ​ដែល​បាន​កើតឡើង​រួចហើយ​។​

​លោក Jeremy Farrar នាយក​នៃ​វិទ្យា​សា្ថ​ន ​Wellcome Trust និង​ជា​អតីត​សមា​​ជិ​ក​នៃ​ស្ថាប័ន​ប្រឹក្សា​វិទ្យាសាស្ត្រ​របស់​រដ្ឋា​ភិ​​បាល​អង់គ្លេសបាន​សរសេរ​នៅក្នុង​គេហទំព័រ The Observer ថា ការកើនឡើង​នៃ​អូ​មី​ក្រុង គឺជា​សញ្ញា​មួយ​ដែលថា អូ​មី​ក្រុង​កំពុងមាន​វឌ្ឍនភាព​ដ៏​គួរឱ្យភ្ញាក់ផ្អើល​។ យ៉ាងណាមិញ វ៉ា​រ្យ៉​ង់​នេះ​រំឭក​យើងទាំងអស់គ្នា​ថា យើង​នៅតែ​ខិត​ទៅជិត​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​ជាជាង​ចុងបញ្ចប់​»៕

វីដេអូ៖