The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ឥណ្ឌា​ និង​រុស្ស៊ី​ចុះ​កិច្ចព្រមព្រៀង​យោធា បើ​ទោះ​បី​ជា​មាន​ហានិភ័យ​ទណ្ឌកម្ម​ពី​អាមេរិក​ក៏​ដោយ




ឥណ្ឌា​ និង​រុស្ស៊ី​ចុះ​កិច្ចព្រមព្រៀង​យោធា បើ​ទោះ​បី​ជា​មាន​ហានិភ័យ​ទណ្ឌកម្ម​ពី​អាមេរិក​ក៏​ដោយ

Content image - Phnom Penh Post
លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន (ឆ្វេង) និងនាយករដ្ឋមន្ត្រីឥណ្ឌាណារិនដ្រា ម៉ូឌី ប្រជុំជាមួយគ្នានៅវិមាន Hyderabad ក្នុងទីក្រុងញូវដែលីកាលពីថ្ងៃទី៦ ធ្នូ។ AFP

ឥណ្ឌា​ និង​រុស្ស៊ី​ចុះ​កិច្ចព្រមព្រៀង​យោធា បើ​ទោះ​បី​ជា​មាន​ហានិភ័យ​ទណ្ឌកម្ម​ពី​អាមេរិក​ក៏​ដោយ

កាល​ពី​ថ្ងៃ​ចន្ទ រុស្ស៊ី និង​ឥណ្ឌា​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន​ជុំវិញ​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​យោធា​ បើ​ទោះ​បី​ជា​មាន​ហានិភ័យ​រង​ការ​ដាក់​ទណ្ឌកម្ម​ពី​អាមេរិក​ក៏​ដោយ​។

រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌា​លោក​រាជណាត ស៊ីង​ បាន​ជួប​ពិភាក្សា​ជា​មួយ​រដ្ឋមន្ត្រី​ការពារ​រុស្ស៊ី ​លោក​សឺហ្គេ ស៊ូហ្គូ​ប៉ុន្មាន​ម៉ោង​មុន​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណារិនដ្រា ម៉ូឌី និង​ប្រធានធិបតី​រុស្ស៊ី​ ​លោក​វ៉្លាឌីមៀរ ពូទីន​។ បន្ទាប់​កិច្ចប្រជុំ​លោក​ស៊ីង​បាន​ប្រកាស​ថា​ «កិច្ចព្រមព្រៀង /កិច្ចសន្យា /ពិធីសារ​មួយ​ចំនួន​ត្រូវ​បាន​ចុះហត្ថលេខា​ទាក់ទង​នឹង​អាវុធ​ធុន​តូច និង​កិច្ច​សហប្រតិបត្តិការ​យោធា​»​។

កិច្ចព្រមព្រៀង​ទាំង​នេះ​រួមមាន​កិច្ច​សហប្រតិបត្តិការ​រវាង​កងកម្លាំង​យោធា​ប្រទេស​ទាំង​២ រួម​ជាមួយ​កិច្ច​សហប្រតិបត្តិការ​លើ​បញ្ហា​ផ្គត់ផ្គង់ និង​អភិវឌ្ឍ​អាវុធ និង​ឧបករណ៍​យោធា​ផង​ដែរ។ ប្រទេស​ទាំង​២​បាន​យល់ព្រម​លើ​កិច្ចសន្យា​មួយ​ដើម្បី​ផលិត​កាំភ្លើង​ AK-203 ចំនួន​ ៥០០.០០០ ដើម​នៅ​រដ្ឋ​អ៊ូតតា ប្រាដេស​ប្រទេស​ឥណ្ឌា​។

យ៉ាង​ណា​មិញ​ កាល​ពី​ឆ្នាំ​ ២០១៧​ សភា​អាមេរិក​បាន​អនុម័ត​ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​សត្រូវ​របស់​អាមេរិក​តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​។ ក្រោម​ច្បាប់​នេះ​ប្រទេស​រុស្ស៊ី​ អ៊ីរ៉ង់ និង​កូរ៉េខាងជើង​ត្រូវ​បាន​ចាត់​ទុក​ជា​សត្រូវ​របស់​អាមេរិក​ ហើយ​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​អ្នក​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​សត្រូវ​ទាំង​នេះ​លើ​ប្រធានបទ​មួយ​ចំនួន​ ដូចជា​យោធា និង​ថាមពល​។ ច្បាប់​នេះ ​ត្រូវ​បាន​គេ​រិះគន់​ថា​លើស​ពី​យុត្តាធិការ​របស់​សហរដ្ឋអាមេរិក​ ហើយ​អាច​រំលោភ​ច្បាប់​អន្តរជាតិ​។

កាល​ពី​ឆ្នាំ​២០១៨​ អាមេរិក​បាន​ប្រើ​ច្បាប់​នេះ​ដាក់​ទណ្ឌកម្ម​លើ​សមាជិក​មួយ​ចំនួន​នៃ​កងទ័ព​ចិន​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​នាំ​ចូល​យន្តហោះ​ចម្បាំង​ និង​មីស៊ីល​ការពារ​ដែន​អាកាស​ពី​រុស្ស៊ី។ អាមេរិក​ក៏​ធ្លាប់​គំរាម​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុមហ៊ុន​អាល្លឺម៉ង់​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 2 របស់​រុស្ស៊ី។

កាល​ពី​ខែ​មុន​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​ថា ​ប្រទេស​ឥណ្ឌា​គឺ​មិន​មាន​ការ​លើកលែង​ពី​ការ​ដាក់​ទណ្ឌកម្ម​ក្រោម​ច្បាប់​នេះ​ទេ​៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។