ចក្រភពអង់គ្លេស​កាល​ពីថ្ងៃពុធបាន​រកឃើញ​ករណី​​ឆ្លង​​ថ្មីចំនួន ៥១ ៣៤២ ករណី​ និងអ្នកស្លាប់ចំនួន ​១៦១ នាក់ ខណៈដែល​ប្រ​ទេសនេះកំពុ​ង​ប្រឈមមុខនឹងការកើន​ឡើ​ង​នៃ​កា​រឆ្លង និង​រឿងអាស្រូវ​ទាក់​ទង​​នឹងកូវីដ ដែ​ល​ធ្វើឱ្យ​រ​ដ្ឋា​ភិ​បាល​ភ្ញាក់​ផ្អើល​។

នេះ​ជាលើ​​កទី ​៤ ​ហើយ​ក្នុ​ង​ស​ប្តា​ហ៍​មុ​នដែ​លក​រ​ណី​កូវីដ បា​ន​កើ​ន​ឡើ​ងដ​ល់ ៥ ម៉ឺន​ករណី នៅ​ចក្រភ​ព​អង់​គ្លេស​ ដែលនៅក្នុងអ្វីដែល​​​អ្ន​ក​ជំ​នា​ញនិយាយថា​ ជាស​​ញ្ញាគួ​រ​ឱ្យព្រួយបារម្ភ។ ឥឡូវនេះ ចក្រភព​អង់​គ្លេស​ បាន​រា​យ​កា​រ​ណ៍ករណីសរុបចំនួ​ន ១០,៦ លាន​ករណី​ហើយ ចា​ប់​តាំ​ងពីជំងឺរាតត្បាតបានចាប់​ផ្តើ​ម។

ករណី​ដ៏​ច្រើន​នេះ​ ភាគច្រើន​ជា​ទម្រង់​ដែល​តា​ ទោះបី​ជា​ក​រណីអូមីក្រុង កំពុង​រីករាល​ដាល​ក៏ដោយ​។ ក្នុង​ចំណោម​​ករណីទាំង​ ៥ ម៉ឺន​ជាង​ខាង​លើ​ ករណីអូមីក្រុង​ថ្មី​មាន​ចំនួន ១៣១​ ករណី​ នៅ​ក្នុង​ចក្រ​ភព​អង់ គ្លេ​ស ដែលក្នុងនោះ ​១១៥ ករណី​ជា​ករណី​នៅ​ក្នុង​​ប្រទេ​សអង់គ្លេស​ផ្ទាល់​។

កា​លពី​ដើ​ម​ស​ប្តាហ៍នេះ​​ រដ្ឋមន្ត្រីសុខាភិបាល S​a​jid Javid ​បា​នប​ញ្ជាក់ថា មានការឆ្លងសហគ​ម​ន៍​នៃ​វ៉ារ្យ៉ង់​ថ្មី​នៅក្នុ​ង​ប្រ​ទេ​សអង់គ្លេស ដោយបញ្ជាក់ថា មិនមែនគ្រប់ករ​ណី​ទាំ​ងអ​ស់​សុទ្ធ​តែ​ជាប់​ទា​ក់​ទ​ង​នឹង​កា​រ​ធ្វើ​ដំ​ណើ​រ​នោះ​ទេ​៕