វ៉ាក់សាំង BioNTech និង Pfizer បាន​និ​យា​យ​កា​លពី​ថ្ងៃ​ ពុធថា វ៉ាក់សាំង​កូវីដ​ទាំង​ ៣ ដូស​ អាច​បន្សាប​វ៉ារ្យ៉ង់​អូមីក្រុង​​ថ្មី​នៅ​ក្នុ​ងការធ្វើតេស្តមន្ទីរពិសោធន៍ ដែ​ល​ជា​ស​ញ្ញា​ដំបូងដែល​ថា​កា​​រ​បា​ញ់​ថ្នាំ​បង្កា​រ​ អាច​ជា​ គ​ន្លឹះក្នុ​ង​កា​រ​ការពារប្រឆាំងនឹងការឆ្លងអូមីក្រុង​នេះ។

ក្រុម​ហ៊ុ​ន​អាល្លឺម៉ង់ និងសហរដ្ឋអាមេរិ​​កបា​ន​និ​យា​យថា ការចាក់វ៉ាក់សាំងរបស់​ពួ​ក​គេ​ទាំង ២ ដូស​ អាច​នឹង​មាន​អ​ង់​ទី​គ័រ​ទាប​​ប៉ុន្តែ​នៅតែអាចការពារប្រឆាំងនឹងជំងឺ​ធ្ង​ន់​ធ្ង​របាន។

លោក OzlemTuereci ប្រធានផ្នែកវេជ្ជសាស្រ្តរបស់ក្រុមហ៊ុន ​BioNTech បាននិយា​យ​នៅក្នុ​ង​ស​ន្និ​សី​ទ​សា​រ​ព័ត៌មា​ន​មួ​យ​ថា៖​«វគ្គទី ១ គឺ​ចាក់វ៉ាក់សាំងចំនួ​ន ២ ដ​ង ដើម្បី​ឱ្យ​ផ្សាំ​ ហើ​យ​កា​រចាក់វ៉ាក់សាំងចំ​នួន ៣ ដង​ គឺ​ត្រូវ​ការ​ ដើម្បីស្តារការការ​ពា​រ​ឡើ​ង​វិ​ញ»​។

ក្រុមហ៊ុនក៏បាន​និ​យា​យ​ផ​ងដែរថា ពួកគេអាចផ្តល់វ៉ាក់សាំង​ ដែលបង្កើន​ប្រសិទ្ធភាព​របស់​​វ៉ាក់​សាំង ដើម្បី​ទប់​ទល់​នឹង​វ៉ារ៉្យង់​លេច​ឡើង​ថ្មី ជាពិសេស​អូមីក្រុង​នេះ​នៅ​ក្នុងខែមីនា ឆ្នាំ ២០២២ ប្រសិនបើចាំបាច់៕

វីដេអូ៖