ប្រជាជន​ជាង​កន្លះ​ពាន់​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​ធ្លាក់ចូល​​ទៅ​ក្នុងភាព​ក្រីក្រ​ខ្លាំង​កាលពី​​ឆ្នាំមុន ​​ដោយសារ​ការ​ចំណាយ​ថ្លៃ​វិស័យសុខាភិបាល​ក្នុង​អំឡុងពេល​​​​រីករាល​​​ដាល​នៃ​ជំងឺ​កូវីដ ១៩។ នេះ​​បើយោង​​តាម​អង្គការ​សុខភាពពិ​ភពលោក​ និង​ធនាគារ​ពិភព​លោក។​

សេចក្តី​ថ្លែ​ង​ការ​ណ៍​រួមពី​អង្គការ​ទាំ​ង​​២​ចេញផ្សាយ​កាលពី​​ថ្ងៃអា​ទិត្យ​រៀប​រាប់​ថា​ ជំងឺរាត​ត្បាត​បាន​​និង​កំពុង​ប៉ះពាល់​​ដល់​សេវាសុខ​ភា​​ពទូ​ទាំង​ពិភ​ព​លោក​ និង​បង្កឱ្យ​មាន​វិបត្តិសេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​ចា​ប់តាំងពី​ទសវត្ស​រ៍ឆ្នាំ​ ១៩៣០ ​ដែល​ធ្វើឱ្យវា​កាន់តែ​ពិបាក​សម្រាប់​ប្រជាជន​ក្នុងការ​ចំណាយ​លើ​ការ​ថែ​ទាំ​សុខ​ភាព។

អគ្គនាយក​អង្គការ​សុខភាពពិ​ភព​លោក ​WHO លោក ​Tedros​Adhanom ​Ghebreyesus ​បញ្ជាក់​​​ថា​៖​ «​រដ្ឋា​ភិ​បាលទាំ​ងអស់​ត្រូ​វ​​តែចាប់ផ្តើម​​ និង​ពន្លឿនកិច្ចខិតខំ​​ប្រឹ​ងប្រែង​វិញ​លឿន​ៗ​ ដើម្បី​ធានាថា​ ប្រជា​​ព​ល​រដ្ឋ​​ម្នាក់ៗ​អាច​ទទួលបាន​​សេវា​សុខភាព​ដោយ​មិនភ័យ​ខ្លាច​​ពី​ផល​វិបាក​ផ្នែក​ហិរញ្ញវត្ថុ»​។

លោក Tedros ​បាន​ជំរុញឱ្យ​រដ្ឋា​​ភិបាលបង្កើន​ការ​យក​ចិត្តទុក​ដាក់​របស់​ពួក​គេ​លើ​ប្រព័ន្ធ​ថែទាំ​សុខភាព និង​បន្ត​ឆ្ពោះទៅ​រក​ការ​គ្រប​​ដណ្តប់​សុខភាព​ជា​សកល ​ដែល​​អង្គការ​សុខភាព​ពិភព​លោក​បាន​កំណ​ត់ ពោល​គឺ​មនុស្ស​គ្រប់​រូប​ទ​ទួលបាន​សេវា​សុខភាព​ដែល​ពួក​គេ​ត្រូវការ​ ដោយ​គ្មាន​ការលំ​បាក​ផ្នែក​ហិរញ្ញ​វ​ត្ថុ។​

លោក​បាន​បន្ថែម​ថា​៖ «​មុនការ​រាតត្បាត​ជំងឺ​រាតត្បាតប្រទេស​ជា​ច្រើន​មាន​ការ​រីក​ចម្រើន។ ប៉ុន្តែវា​មិ​ន​រឹ​ង​មាំ​គ្រប់​គ្រា​​ន់ទេ​។​​លើ​ក​នេះ ​យើងត្រូវ​តែ​ក​សាង​​ប្រព័ន្ធសុខា​ភិ​បាលដែលរឹង​មាំ​គ្រ​ប់គ្រាន់ ដើម្បី​ទ​ប់​ទ​ល់​នឹ​ង​កា​រ​ប៉ះ​ទ​ង្គិចនានាដូច​ជាជំងឺរាតត្បាតបន្ទាប់ ហើយ​បន្ត​ដំណើរឆ្ពោះទៅរកការ​គ្រ​ប​ដ​ណ្តប់​​សុ​ខ​ភាព​ជា​សកល​»​។​

ការថែ​ទាំ​សុខភាព​ គឺ​ជា​បញ្ហា​នយោបាយ​ដ៏​សំខាន់​នៅក្នុងសហ​រដ្ឋ​អាមេរិក ដែល​ជា​ប្រទេស ១ ក្នុង​ចំណោម​ប្រទេស​ឧស្សាហកម្មមួយ​​ចំនួន​ដែល​មិនមាន​ការ​ធានា​រ៉ាប់រង​​​ជា​សកល​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​។

នៅទូទាំង​ពិភព​លោក ​ជំងឺ​រាត​ត្បាត​បានធ្វើ​ឱ្យអ្វីៗ​កាន់តែ​អាក្រក់​ឡើង​ ហើយ​ការ​ចែក​ចាយ​វ៉ាក់សាំង​បាន​ធ្លាក់​ចុះជា​លើក​ដំបូង​ក្នុងរយៈ​​ពេល ១០ ឆ្នាំ​ ដោយ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​របេង ​និង​គ្រុន​ចាញ់ក៏​បាន​​កើន​ឡើង។

​លោក ​Juan Pablo Uribe នាយក​សកល​សម្រាប់ ​សុខភាព​ អាហារូបត្ថម្ភ ​និង​ប្រជាជន​នៅ​ធនាគារ​ពិភព​លោក​បាន​និយាយ​ថា៖ ​«​ខណៈ​ពេល​សារ​ពើពន្ធ​មាន​កម្រិត​ រដ្ឋាភិបាល​នឹង​ត្រូវ​ធ្វើ​ការ​ជ្រើស​រើស​ដ៏​លំបា​ក​ដើម្បី​កា​រពារ ​និង​បង្កើន​ថវិកា​សុខភាព»។

លោក​បាន​បន្តថា​៖ «សូម្បីតែមុន​ពេល​ការរាតត្បាត​នៃ​ជំងឺកូវីដ ១៩ ​វិបត្តិ​នេះ​ បាន​វាយ​ប្រហារ​មនុស្ស​ជិត ​១ ពាន់​លាន​នាក់​ កំពុង​ចំណាយ​ច្រើន​ជាង ​១០ ​ភាគ​រយ ​នៃ​ថវិកា​គ្រួសារ​របស់​ពួក​គេ​លើ​សុខភាព។ ​នេះ​មិន​​អា​ច​​ទទួល​យក​បាន​ទេ ជា​​ពិ​សេស​ចាប់​តាំង​ពី​ប្រជាជន​ក្រីក្រ​​បំផុត​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត»​។

​កា​​រសិក្សា​របស់​មជ្ឈ​មណ្ឌលស្រាវជ្រាវ PEW ​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​នៃ​សហ​រដ្ឋ​អាមេរិក ​ដែល​បានចេញ​ផ្សាយនៅ​ក្នុង​ខែមីនា ​ឆ្នាំនេះ​ថា​ ជំងឺ​រាត​ត្បាត​កូវីដ​បាន​ជំរុញប្រជា​ជន​ឥណ្ឌាចំ​នួន ​៣២ លាន​នាក់​ចេញ​ពី​វ​ណ្ណៈក​ណ្តាល ​ដែល​ត្រូវ​បាន​កំណត់ថា​​ ជា​អ្នក​ដែល​រក​ប្រាក់​ចំណូល​បាន​ពី ​១០ ទៅ ២០​ ដុល្លារ​ ក្នុង ​១ ថ្ងៃ។

ប្រភពដដែល​ក៏​បាន​ប៉ាន់​ប្រ​មាណ​ថា ​វិបត្តិនេះ​បាន​បង្កើនចំ​នួន​​អ្នក​ក្រីក្រ​របស់​ប្រទេស​ឥណ្ឌា ​បង្កើន​ចំនួន​អ្នក​ដែ​ល​មាន​ប្រាក់​ចំណូល ​២ ​ដុល្លារ ​ឬ​តិច​ជាងនេះ ​ដល់​ទៅ​ ៧៥ ​លាន​នាក់។

ទន្ទឹមនឹងនេះ​ដែរ​ របាយ​ការណ៍​ថ្មីមួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ ដោយ​ទី​ភ្នាក់ងារ​កុមារ​របស់​អង្គការ​សហប្រជាជាតិ​ (UNICEF) ​បាន​និយាយ​ថា​ កុមារ​​ចំនួន ​១០០ ​លាន​នាក់បន្ថែម​​ទៀត​ ត្រូវ​បានគេ​ប៉ា​ន់ប្រ​មាណថា ​កំពុង​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​ពហុ​វិមាត្រ​ ដោយ​សារ​តែ​ជំងឺ​រាត​ត្បាត​ដែល​ជា​ការ​កើ​ន​ឡើង ១០ ​ភាគ​រយ​ចាប់​តាំង​ពីឆ្នាំ ​២០១៩។

លោក Henrietta Fore​ នាយក​ប្រតិបត្តិ​របស់​អង្គការ ​UNICEF​ បាន​និយាយថា ​ផល​ប៉ះ​ពាល់​រីករាល​ដា​ល​នៃ​កូវីដ​ កាន់​​តែ​បន្ដ​អាច​​បង្កើន​ភាព​ក្រីក្រ ​បង្កើន​វិសម​ភាព ​និង​ការគំរាម​កំហែង​ដល់​សិទ្ធិ​របស់​កុមារ​។

លោក​បាន​បន្តថា​៖ «ខណៈពេល​​ដែល​ចំនួន​កុមារ​ដែល​ស្រេក​ឃ្លាន​ ចេញពី​សាលា​រៀន​ ត្រូវ​គេ​រំលោភ​បំពាន​រស់នៅ​ក្នុង​ភាព​ក្រីក្រ ​ឬ​បង្ខំឱ្យ​រៀបការ​មាន​ការកើន​ឡើង​ ចំនួន​​កុមារ​ដែល​មាន​លទ្ធ​ភាព​ទទួលបាន​​ការ​ថែទាំ​សុខភាព ​វ៉ាក់សាំង អា​ហារ​គ្រប់គ្រាន់ ​និង​សេវា​សំ​ខាន់ៗ​កំពុង​ធ្លាក់​ចុះ​ផង​ដែរ»​៕

វីដេអូ៖