នាយករដ្ឋមន្ត្រី​អ​ង់​​គ្លេសលោក Boris Johnson បានប្រកា​សពី​កា​​រខិតខំប្រឹងប្រែងថ្មីមួយ ដើ​ម្បី​ចែក​ចាយ​ដូស​ជំនួយ​ឱ្យ​បាន​មុន​​ថ្ងៃចូ​ល​ឆ្នាំ​ស​​កល​​ដោ​យ​​ថា ប្រទេស​នេះកំពុង​ប្រឈ​មនឹ​​ងរលក​អូមីក្រុង​​។ នេះបើ​តាមសារព័ត៌មាន​ The Associated Press។ ​

លោក Johnson បាននិយាយកាល​ពី​ថ្ងៃ​អាទិត្យ​ថា​ រដ្ឋាភិបាលនឹ​ង​ព្យាយាមផ្តល់ដូស​ជំនួយ​ដល់​ប្រជា​ជន​​ ដែ​ល​​មា​នអាយុចាប់ពី ១៨​ ឆ្នាំឡើ​ងទៅ​​​នៅចុងខែ​នេះ​។ ការ​កំណត់​ពេលវេ​លានេះ​​គឺ​ ដើម្បី​ឱ្យ​ចក្រ​ភពអង់គ្លេសមានវ៉ាក់​សាំ​ង​ប្រើប្រាស់​ច្រើន​ជាង​មុន​រហូត​ដ​ល់ ៣​ដ​ងនៅចុ​ង​ខែមករា។

កិច្ចខិតខំប្រឹង​ប្រែង​ក្នុង​ការ​ចែក​ចាយ​ដូស​ជំនួយ​​គឺ​ជា «បេសក​ក​ម្ម​​ជាតិ​»​ផ្តល់​ដល់មជ្ឈ​មណ្ឌល​ចាក់​វ៉ាក់​សាំង​ និងគ្លីនិកប្រ​ចាំ​ថ្ងៃ​។ លោក​ Johnson លើកឡើង​ថា​ រូបលោក​រំពឹងថាមនុស្ស​ពេ​​ញ​វ័យដែលចាក់​ដូស​​ចុង​ក្រោយ​យ៉ាងហោចណាស់ ៣ ខែ​មុន​ អាច​ធ្វើ​ការ​កក់ ឬ​ ណាត់​ជួប​សម្រាប់​ដូស​ជំនួយ​​ចាប់​ផ្តើ​មពីថ្ងៃចន្ទ ទៅ​។​

ដើម្បី​សម្រេ​ច​បា​​ននូវគោលដៅរបស់​ប្រទេស​នេះ​ លោក Johnson រើ​ស​ថ្ងៃ​ចាក់វ៉ាក់​សាំ​ង​ដ៏​ល្អ​បំផុត​ ដែល​សេវាសុខភាពជាតិកត់​ត្រា​ដើម្បីធ្វើ​យ៉ាងណា​ចែក​ចាយ​បាន​ទាន់​ពេល​កំណត់​​៕