នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ លោក Rochelle Walensky បាន​និយាយ​កា​លពីថ្ងៃអង្គារ​ថា ​​ទិន្ន​ន័យ​​ដំបូងបង្ហាញថា​​វ៉ា​រ្យ៉ង់អូមីក្រុង​​​ប្រហែលជាមិនសូវ​​ធ្ង​ន់ធ្ង​រទេ ប៉ុន្តែបានព្រមានថា​​វា​នៅតែ​អាច​ចម្លង​មនុស្ស​ជា​ច្រើន​​។

លោក Walensky បានប្រាប់សារព័ត៌មាន​ The Insider​ថា​៖ «យើង​កំ​ពុ​ង​ចាប់​​ផ្តើ​ម​ឃើញ​​ទិន្នន័យ​ដំបូង​មួ​យ​ចំនួន​ ដែលបង្ហាញពីការ​ថ​យ​ចុះ​នៃ​ភាពធ្ងន់ធ្ងរមួយចំ​នួ​ន​។ ​រយៈ​ពេល​ស្នា​ក់​នៅ​មន្ទីពេទ្យ​ក៏​ខ្លី​ជា​ង... មនុស្ស​ត្រូវ​ការ​អុកស៊ីហ្ស៊ែនក៏​តិច​​​ជាង​មុនមនុស្ស​ត្រូវ​សម្រាក​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ក៏​តិ​​ចជាង​មុន​»។

លោក Walensky បានប្រាប់ AP ថាករណីអូមីក្រុង​ដែល​ត្រូវ​បាន​រា​​យ​កា​រណ៍​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​មាន​ល​ក្ខណៈស្រាល​ ដោយ​មា​នរោគសញ្ញាដូចជាក្អ​ក​ កក​ស្ទះ​ និង​អស់​កម្លាំង​។ នៅ​ចក្រភ​ពអ​ង់​គ្លេ​ស​ ជា​កន្លែង​ ដែល​វ៉ារ្យ៉ង់កា​ន់​តែ​រី​ក​រា​ល​ដាល យ៉ាងហោចណាស់មនុស្សម្នាក់ ​បា​នស្លាប់​ដោយសារអូមីក្រុងហើយ​អ្នក​ផ្សេង​ទៀ​ត​ ត្រូ​វ​បា​នបញ្ជូនទៅមន្ទីរពេ​ទ្យ​។

លោក Walensky បានពន្យល់ថា វ៉ារ៉្យង់​នេះ​កា​ន់​តែ​រី​ក​រាល​ដាល​ ហានិភ័យ​នៃករណី​ធ្ងន់​នៅតែ​អា​ច​កើត​ឡើង​ ដោយសារ​​ចំ​​នួ​ន​អ្ន​​ក​ឈឺ​កាន់​តែ​ច្រើន​ នឹង​ដាក់​​​បន្ទុក​លើ​ប្រព័ន្ធ​ថែ​​ទាំ​សុ​​​ខភា​​ពកាន់តែច្រើន​ ហើយ​​អត្រា​​ឆ្ល​​ង​ស​រុ​​បកើន​​ឡើង​ដូច​គ្នា​​៕