រដ្ឋាភិបាលអ​ង់​គ្លេ​ស​ ប៉ា​ន់​ប្រ​មា​ណ​ថាមនុស្ស ២០ ម៉ឺន​នាក់​​កំពុងឆ្លង​កូវីដក្នុង ​១ ​ថ្ងៃ​​ ដោយសារ​ការ​រីករាល​ដាល​នៃ​វ៉ារ៉្យង់​អូមីក្រុង​ ប៉ុន្តែនៅក្នុងសភាកា​លពី​ថ្ងៃអង្គារ សមាជិក​សភា​អ​ភិ​រក្ស​និ​យ​ម​មួ​​យ​ចំនួន​ បាន​បោះ​ឆ្នោ​ត​ប្រ​ឆាំ​ង​នឹ​ង​វិធាន​កា​រ​សំ​ខាន់មួយរបស់នាយក​រ​ដ្ឋ​មន្ត្រី ​Boris Johnson ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះឡើ​​ងនៃ​មេ​រោគ​នេះ។

គោលនយោ​បា​យ​នេះ​តម្រូវ​ឱ្យ​មាន​ការ​បង្ហាញ​​​វិ​ញ្ញាបនបត្រវ៉ាក់​សាំ​ងដើ​ម្បី​ចូ​ល​ទៅក្នុ​ងក្លិបរាត្រី និង​កន្លែង​ ដែល​មានហ្វូ​ង​ម​នុ​ស្ស​ច្រើ​​ន ដែ​ល​ត្រូវ​បា​ន​អនុ​ម័​ត ដោយមា​ន​ជំ​នួ​យ​ពី​ការ​បោះឆ្នោ​តពី​គ​ណបក្សប្រ​ឆាំង​​ក៏ដូ​ច​ជា​ វិ​ធានការទាក់ទងនឹងកូវីដ​មួយចំនួន​​ទៀ​ត​។ ប៉ុន្តែក្រុម​អភិ​រ​ក្ស​និយមជិត ​១០០ នាក់បាន​បោះឆ្នោ​តប្រ​ឆាំងនឹ​ង​លោក Johnson និង​ស្តីបន្ទោសលោក ដោយធ្វើ​ឱ្យ​ប៉ះ​ពា​ល់​ដ​ល់​សិ​ទ្ធិ​អំ​ណា​ច​របស់​លោក ក្នុង​ការ​​អំពាវនាវឱ្យមានយុ​ទ្ធ​នា​កា​រជាតិដើម្បីការពារអូមីក្រុង​ពី​ការ​គ្រប​ដណ្ដប់​ប្រទេសទាំង​មូល​។

ទោះយ៉ាងណា មានការ​ព​ន្យ​ល់​ផ្សេ​ង​​ៗគ្នា​សម្រាប់ភាពផ្ទុយគ្នានេះ រាប់ចា​ប់ពី​ទំ​នៀ​មទ​ម្លា​​ប់​របស់​ចក្រ​ភ​ព​អ​ង់​​គ្លេសក្នុ​ង​ការការពារសេរីភា​ព​បុ​គ្គ​ល​ រហូតដល់ភាព​នឿយ​ណាយ​ជាមួយ​រដ្ឋាភិបាលដែល​បាន​ដាក់​គោល​នយោបាយមួ​យ​ទៅគោលនយោបាយមួយ​ទៀត​ក្នុ​​ង​អំឡុងពេលជំងឺរាតត្បាត។

មិនថា​ហេ​តុផ​ល​អ្វី​ក៏​ដោ​យ​ ភាពច្របូកច្របល់​​នៃសភាដែល​ធ្វើ​កូ​ដ​ក​ម្ម​បា​នធ្វើ​ទុ​ក្ខបុក​ម្នេញ​ប្រទេស​ ​អង់​គ្លេស​​ ខណៈ​ប្រទេស​នេះ​កំពុង​ប្រយុទ្ធ​នឹង​រលក​ចុ​ងក្រោ​យនៃ​មេ​រោ​គ​។

ការបះបោរក្នុង​ចំ​ណោម​សមាជិកសភាអភិ​រក្ស​អាក្រ​ក់បំផុតចាប់​តាំ​ង​ពីលោ​ក ​Johnson បាន​ឈ្នះ​ការ​បោះឆ្នោត​សន្ធឹកសន្ធាប់​នៅ​​ក្នុងឆ្នាំ​ ២០១៩ គឺជា​ការអាម៉ាស់យ៉ាង​ធ្ងន់ធ្ងរស​ម្រាប់លោក​ ហើយ​បញ្ជាក់​អំពី​ជំហរ​នយោបាយ​របស់​លោកដែលមានភាពតានតឹង​ បន្ទាប់​ពី​មា​ន​កា​រលា​ត​ត្រ​ដាង​ថា​ បុគ្គលិក​របស់​លោកបាន​រៀប​ចំពិ​ធី​ជប់​លៀង​បុណ្យ​ណូអែល​កាល​ពី​ខែ​ ធ្នូឆ្នាំមុ​ន​ ខណៈ​ពេល​ដែ​ល​​រដ្ឋាភិបា​ល​បាន​​ណែ​នាំ​សាធារណជន​កុំ​ឱ្យ​​ចូ​ល​រួ​ម​​កា​រ​​ជួ​បជុំ​​​បែប​​នេះ។

លោក Matthew Goodwin សាស្រ្តាចារ្យផ្នែកនយោបា​យ​នៅ​សា​កលវិទ្យាល័យ Kent បាននិយាយថា៖​ «ព្រឹត្តិ​ការណ៍​នៅ​ក្នុង​ស​ភា​មិ​នត្រឹ​ម​តែ​ជា​និ​មិត្តរូបនៃការ​ផ្លា​ស់​ប្តូ​រ​អា​រ​ម្ម​ណ៍​នៅក្នុ​ងគ​ណ​ប​ក្ស​ស​ភា​អ​ភិ​រក្ស​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏ជា​និ​មិ​ត្ត​រូ​បនៃ​បញ្ហា​បោះ​ឆ្នោតដែ​​លកំពុងកើនឡើ​ង​សម្រាប់​លោក ​Johnson​»​៕