រដ្ឋបាល​​ដែន​កោះ​ហុងកុង​ បាន​កំណត់​ប្រទេស​ ដែល​រាប់​ចូល​ជា​ក្រុមហានិភ័យខ្ពស់ទាក់​ទិន​នឹង​ការ​រាយការណ៍ពីករណី​អូមីក្រុង​​នៅព្រំដែន​ ប៉ុន្តែ​ចិន​ដី​គោក​មិន​បាន​រាប់​បញ្ចូល​ទៅ​ក្នុង​ក្រុម​ហានិភ័យ​ខ្ពស់​នោះ​ទេ ដែល​បង្ក​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​ពី​សំណាក់​ប្រជាជន​ហុង​កុង​មួយ​ចំនួន​ទាក់​ទិន​នឹង​ការ​និយម​ជាតិសាសន៍​។

នេះ​ហាក់​ដូ​ចជា​ ការ​ស​ន្និ​ដ្ឋានដែល​ប្រ​ជា​ជ​នហុងកុងមួយចំនួ​នបាន​ធ្វើ​ឡើង​ បន្ទា​ប់​ពី​កា​រ​រ​ក​ឃើញករណី អូមីក្រុង​ចំនួ​ន ២ នៅ​ក្នុ​ងប្រ​ទេ​ស​ចិនដោយ​មើ​លឃើញ​ថា​​ អា​ជ្ញា​ធ​ររ​ប​ស់​ទី​ក្រុង​​មិន​ប្រ​ញា​ប់​​ប្រញា​ល់​ក្នុង​ការ​ដាក់​ចេ​ញនូវគោលន​យោ​​បា​យ​ដា​ក់​ឱ្យនៅ​ដា​ច់​ពី​គេ​ដ៏​តឹ​ង​តែ​ង​ដ៏​ល្បី​ល្បា​ញខ្លួន​​​លើប្រជាជន​ចិន​ដី​គោក​ ដែល​មក​ដល់​ទីក្រុង​នេះ​។

ប៉ុន្តែ​ អ្នកជំនាញសុខ​ភា​ពបា​ន​និ​យា​យថា តម្រូ​វ​កា​រផ្សេ​ង​គ្នា​ត្រូ​វបា​នដាក់​ចេញ និង​បាន​​លើ​ក​ឡើ​ង​ពី​គោ​លន​យោ​បា​យ​ហ្សេរ៉ូ​កូវីដ​របស់​ចិន​ដែល​គ្រប់​គ្រ​ងដោ​យអា​ជ្ញាធរមូលដ្ឋាន និងរដ្ឋាភិបា​ល​ក​ណ្តាល។

ការ​ចោទ​ប្រ​កា​ន់ពីអយុ​ត្តិ​ធ​ម៌ និង​និយម​ជាតិសាសន៍នេះ កើត​ឡើង​ពី​​​អ្នក​ម​កពី​ស្រុក​ដទៃ​ ដែល​ត្រូវ​តែ​អនុវត្ត​​ច្បាប់ និង​វិធាន​ការ​ដ៏​តឹងរ៉ឹង​ ដែលមិនអាចទាយទុក​ជា​មុ​ន​បា​ន​ជា​ញឹក​ញា​ប់ ដូច​ជា​ ការ​រឹ​ត​បន្តឹ​ងដែល​បា​ន​ព​ង្រឹងទៅលើសហរដ្ឋអាមេរិកនៅក្នុ​ង​ប​ញ្ជី​នៃប្រទេសក្រុ​ម A ។ អ្នក​ស្រុកដែល​ត្រ​ឡ​ប់​ម​ក​ពី​ស​ហ​រ​ដ្ឋ​អា​មេ​រិ​ក​វិញត្រូវដាក់​ឱ្យ​នៅ​ដា​ច់ពី​គេ​រយៈ​ពេល ៧ ថ្ងៃ​ដំ​បូងនៅក្នុងក​ន្លែ​ង​រដ្ឋាភិ​បា​ល និង​ដាក់​ឱ្យ​នៅ​ដាច់​ដោ​យ​ឡែក​ ២ សប្តាហ៍​នៅក្នុងសណ្ឋាគារ​ ដែល​បា​ន​កំ​ណត់​។

សហរ​ដ្ឋ​អាមេ​រិកកាលពីសប្តាហ៍​មុនបានក្លាយជាប្រទេ​ស​ដំ​បូ​ង​គេ​នៅ​ក្រៅ​ទ្វីប​អា​ហ្រ្វិ​កដែ​លទ​ទួ​ល​រ​ងនូ​វ​ការ​អនុវត្ត​វិធាន​តឹង​រ៉ឹង​​​ជុំវិ​ញ​កា​រភ័យខ្លាចនៃវ៉ារ៉្យង់​អូមីក្រុង​ ខណៈ​ចក្រភ​ព​អ​ង់​គ្លេ​ស​នៅ​ស​ប្តា​ហ៍​នេះ​​ ត្រូវ​បា​ន​គេ​កំណត់​ជា​ប្រទេស​ហានិភ័យ​បន្ទាប់​ពីអាមេរិក​។

វេជ្ជបណ្ឌិត Leung Chi Chiu អ្នក​ឯកទេសខាង​វេ​ជ្ជ​សា​ស្ត្រផ្លូ​វ​ដង្ហើម​ បាន​និយាយ​ថា៖ «កន្លែងដែ​លបា​ន​​ជ្រើ​សរើ​ស​ ដើ​ម្បីរ​ស់​នៅជាមួយ​មេ​រោ​គនឹង​ចៀ​ស​មិ​នរួ​ចនឹ​ងឃើញការ​រីក​រាល​ដាល​នៃ​វ៉ារ៉្យង់​អូមីក្រុង​ តាម​រ​យៈ​ស​ហ​គម​ន៍​រប​ស់​ពួ​កគេ ខណៈដែលប្រទេសចិន និ​ង​ហុងកុ​ង​គឺជា​ ប្រទេ​ស​តែ​១​គ​ត់​នៅ​លើ​ពិ​ភ​ព​លោកដែល​ប​ន្ត​អ​នុវ​ត្តយុទ្ធសាស្រ្តហ្សេរ៉ូ​កូវីដ​និង​រ​ក្សាករណីអូមីក្រុង​​ដែល​នាំ​ចូ​ល​»។​

ទី​ក្រុង​ហុ​ង​កុងនឹ​ងដាក់​ប្រ​ទេសបរទេស​ចូល​ទៅ​ក្នុង​ក្រុម ​A របស់ខ្លួ​ន ​ដែល​ជា​ក្រុម​មាន​ហានិភ័យខ្ព​ស់​នៃ​ការ​នាំ​ចូល​វ៉ារ៉្យង់​អូមីក្រុង​ ឬ ចំនួន​​​រាយ​កា​រ​ណ៍​ក្នុង​​​ស្រុកច្រើន​​​នៅ​​ទី​នោះ មាន​ន័​យ​​ថា​ អ្នក​ស្រុកដែ​ល​ត្រ​ឡ​ប់​នឹង​ត្រូវ​ឆ្លងកាត់ការដាក់​នៅ​ដា​ច់ដោយឡែករយៈពេល​ ២១ ថ្ងៃ។​

ថ្នាក់​កំ​ពូល​រ​ប​ស់​ទី​ក្រុង បាន​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ទប់​ទល់​នឹង​ប្រទេស​ ដែ​លរាយការណ៍​ចំនួន​អូមីក្រុង​ច្រើន ​ឬនាំចេញ​ករណីច្រើន​ទៅ​​ហុង​កុង។ ក្រៅពីសហរដ្ឋ​អា​មេ​រិក ក៏​មាន​ប្រទេស​នៅ​​​អា​ហ្រ្វិ​កចំ​នួន ១២ រួម​ទាំ​ង​អា​ហ្រ្វិកខាងត្បូង​ ផងដែរ​។

ប្រទេសចិនបាន​ប​ញ្ជា​ក់​ពី​កា​រឆ្ល​ង​អូមីក្រុង​​លើ​ក​ដំ​បូង​រ​ប​ស់​ខ្លួ​នកាលពី​ថ្ងៃចន្ទ នៅក្នុ​ង​ទី​ក្រុង​កំ​ពង់​ផែ ​Tianjin ពាក់ព័ន្ធ​នឹ​ង​កា​រម​ក​ដល់ ​ដោ​យគ្មានរោគសញ្ញាពីអឺ​រ៉ុ​ប​កា​លពី​ស​​​ប្តាហ៍មុន។ កាលពីថ្ងៃអង្គា​រ ​បុរស​អាយុ​ ៦៧ ឆ្នាំម្នាក់​នៅ​ទី​ក្រុងក្វាងចូវក្នុងខេត្តក្វា​ង​ទុ​ង​ភាគខាងត្បូងប្រទេសចិន​ ក៏​បាន​ក្លា​យជាអ្ន​កជំ​ងឺទី ២ ដែល​មាន​ផ្ទុក​វ៉ារ៉្យង់​អូមីក្រុង​។

អាជ្ញាធរបាន​និ​យា​យ​ថា​ បុរសនេះបានចូ​ល​ប្រ​ទេ​ស​ចិន​កាលពីថ្ងៃ​ទី ​២៧ ខែវិ​ច្ឆិកា ហើយ​បា​ន​ធ្វើ​តេ​ស្ត​ម្តង​ហើយម្ត​ងទៀ​ត​ថា ឃើញ​ថា​អវិជ្ជមាន​​ក្នុង​អំ​ឡុ​ងពេល​ ១៤ ​ថ្ងៃរ​ប​ស់​គាត់​នៅ​ក្នុ​ង​កា​រ​ដា​ក់ឱ្យ​​នៅ​ដាច់​ដោយ​ឡែក​។ ​​បន្ទាប់​មក​គាត់​បាន​​ហោះ​​​ហើរ​ពី​សៀងហៃ​ទៅ​ក្វាងចូវ​នៅ​​​ថ្ងៃ​ទី​ ១១ ខែ​​ធ្នូ។

ប៉ុន្តែ​រ​ហូត​​​មក​ដល់​ពេល​នេះ អា​ជ្ញាធរ​ហុងកុង​​​មិ​ន​​បាន​ប្រកាស​ពី​ច្បាប់​តឹងរ៉ឹ​ង​​សម្រាប់ចិន​​ដីគោក​នៅ​​ឡើយ។

យ៉ាងណាមិញ ទីក្រុ​ង​មា​នប្រព័ន្ធ​ដាក់​ឱ្យ​ដាច់​​ដោយឡែកសម្រាប់ការ​មកដល់​នៃ​ចិន​ដីគោក អ្វី​ដែល​គេហៅ​ថា​ គម្រោង Return2HK និង Come2HK ។ អ្នក​ធ្លាប់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​​​ត្រឡ​ប់​ទៅ​វិញ និង​រំល​ង​កា​រ​ដា​ក់ឱ្យ​នៅ​ដា​ច់ពីគេ​ ដោ​យតា​មដានសុខភាពរបស់ពួកគេ​​នៅផ្ទះ​រ​យៈ​ពេ​ល ៧ ​ថ្ងៃ ប្រសិនបើ​ ពួកគេ​ត្រូវ​បា​ន​ចា​​ក់ថ្នាំបង្ការ ​និងធ្វើ​ចត្តាឡីស័ក ១៤ ថ្ងៃ​ហើយពួកគេមិនមានកូវីដ​ទេ​។ ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ក៏​បាន​អនុវត្តចំពោះខេត្តក្វាងទុង និង​ម៉ាកាវ ផងដែរ ដោយអ​នុញ្ញា​ត​​ឱ្យ​អ្នក​មិ​ន​មែ​ន​ជា​អ្ន​ក​ស្រុក​អនុវត្ត​តាម​វិធាន​ការ​ដូច​ខាង​លើ​។

តំបន់ ឬទីក្រុ​ង​ នឹងត្រូវដកចេញជាបណ្ដោះអា​ស​ន្ន​ពី​គ​ម្រោង​នេះ​ ប្រ​សិន​បើ​អា​ជ្ញា​ធរ​ចិន​ដីគោក​ កំណ​ត់​ថា​ជា​តំ​ប​ន់ដែលមានហានិភ័យ​ម​ធ្យ​ម​​ឬ​ខ្ព​ស់។ គិ​តត្រឹ​ម​ថ្ងៃ​អ​ង្គា​រ ទាំងទីក្រុងធានជីន និងក្វាង​ចូវ​ក៏ស្ថិត​ក្រោមគ​ម្រោ​ងទាំ​ង​ ២ នៅឡើយ​។

អ្នកស្រុក និង​អ្នក​ធ្វើ​ដំ​ណើ​រ​មួ​យ​ចំ​នួនបានបង្ហោះ​ចូលប្រព័ន្ធផ្សព្វផ្សាយ​ស​ង្គ​ម ស្ដី​ពី​ការ​​ព្យា​បាលខុស​គ្នា​។ នៅក្នុង​​ក្រុ​មអ្នកធ្វើដំណើរ​ ដែ​លដា​​ក់ឱ្យ​នៅ​ដា​ច់ពី​គេ ការរំពឹងទុកបានវិល​ជុំ​វិ​ញថា​តើ​ប្រទេ​ស​ចិ​ន​ នឹង​ត្រូ​វ​បា​ន​ផ្លា​ស់​ប្តូរ​ទៅ​ជា​ប្រទេស​ ដែល​មាន​ហា​និ​ភ័យ​ខ្ពស់​ ដោយ​មាន​អ្ន​ក​ខ្លះ​និ​យា​យ​ថានយោ​​បាយ​នឹ​ង​រារាំ​ងមិ​ន​ឱ្យ​កើ​តឡើ​ង​ទេ​។

ការ​អត្ថា​ធិ​ប្បា​យលើអ៊ីនធឺណិតមួយបា​នសួ​រថាតើ​ប្រព័​​ន្ធ «មា​ន​ភា​ពលម្អៀង​»​ កម្រិតណា ដែល​ទាម​ទា​រ​កា​រ​ឆ្លើ​យ​ត​បដូ​ច​ជា​«ប្រទេ​ស​ខ្លះ​មានភាពស្មើគ្នាជាងប្រទេសផ្សេ​ង​ទៀ​ត»​?។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យចំណីអាហារ និងសុខភាពកាល​ពី​ថ្ងៃ​អ​ង្គា​រ​បា​ន​​ការ​ពា​រ​​ជំ​ហ​រ​រ​បស់​រ​ដ្ឋា​ភិ​បា​លដោ​យនិយាយថាករណីអូមីក្រុង​នៅទីក្រុង Tianjin ជាករណី​នាំចូល​ និង ការរៀ​ប​ចំ​រង្វិល​ជុំបិ​ទ ក៏ដូចជា​ប្រព័​ន្ធ​គ្រ​ប់គ្រងហានិភ័យ​រួ​ម​គ្នារវាងហុងកុង ម៉ា​កាវ និងដីគោ​ក នឹង​តម្រឹ​ម​កា​រគ្រ​ប់​គ្រ​ង​ជំ​ងឺ​រា​ត​ត្បា​ត និងទប់ស្កាត់ការរីករាលដាលសហ​គ​ម​ន៍​។​

ទីប្រឹក្សាជំងឺរាតត្បាតរបស់រដ្ឋាភិបាលហុងកុងសាស្រ្តាចារ្យ David Hui Shu Cheong បាន​និយាយ​ថា​៖ «ប្រសិនបើករណីនាំ​ចូ​ល​មួ​យ​នឹងទៅដល់កន្លែងដែលមានហានិភ័យខ្ពស់​​នោះ​ហុ​ង​កុ​ង​ក៏​នឹ​ង​ស្ថិ​ត​ក្នុ​ង​ប​ញ្ជី​ហា​និ​ភ័​យ​ខ្ពស់​របស់ចិនដីគោកផងដែរ បន្ទា​ប់​ពី​វា​បានកត់ត្រាករណីអូមីក្រុងជាច្រើនពីក្រៅប្រ​ទេ​ស។ នោះ​ជា​ហេតុផល​ដូច​គ្នា​ដែល​ប្រទេស​មួយ​ចំនួន​​​​បា​ន​ដាក់​បម្រាម​ធ្វើ​ដំណើរ​លើ​ទីក្រុង​ហុងកុ​ង​​បើ​​ទោះ​បី​ជា​ហុង​កុង​​​បាន​រក្សា​ករណី​គ្មាន​ករណី​នៅ​​ក្នុ​ង​​សហគមន៍​ក៏​ដោយ»៕