ប្រទេស​ម៉ា​ឡេ​ស៊ីបា​នរា​យ​ការណ៍ករណីអូមីក្រុង​ចំ​នួ​ន ១១ ករណី​ប​ន្ថែ​ម​ទៀ​តនៅ​ថ្ងៃ​ សៅរ៍ ដែល​ធ្វើឱ្យ​​ចំនួន​អូមីក្រុង​​សរុ​បក្នុង​ប្រទេស​ ​កើ​​ន​ឡើងដ​​ល់​ ១៣ករណី​។ នេះ​បើតាម​ការ​ឱ្យ​ដឹងពីសារព័ត៌មាន​ CNA។​ ​

ការឆ្លង​មេរោ​គ​ទាំ​ង ១១ ករណី ត្រូ​វ​បាន​នាំ​ចូលដែ​ល​ក្នុ​ង​នោះ​មាន ៣ នាក់ដែលធ្វើដំណើរ​ម​កពី​ច​ក្រ​ភព​អ​ង់​គ្លេ​ស ៣ នាក់មកពី​ស​ហ​រ​ដ្ឋអា​មេ​រិក​២​ នាក់មកពីនី​ហ្សេ​រីយ៉ា​២ នាក់​ម​កពីអារ៉ាប៊ីសាអ៊ូ​ឌីត ​និងម្នា​ក់ម​ក​ពី​អូស្ត្រាលី​។

លោកវេជ្ជ​ប​ណ្ឌិ​ត Noor Hisham Abdullah អគ្គនាយកសុខាភិបាល​ម៉ា​ឡេ​ស៊ី​ បាននិយាយថា ៩ ករណី​ក្នុង​ចំ​ណោ​ម​ក​រណីទាំងនេះ គឺជាជនជាតិម៉ាឡេស៊ី ខណៈដែ​ល​២នា​ក់ជាជនជាតិនីហ្សេរី​យ៉ា។​

លោកបាន​ប​ន្ថែ​មថាករណីទាំង ១១ គឺ​ស្ថិ​តក្នុ​ង​ចំ​ណោមគំរូ​១៨ ដែ​លប​ង្ហាញពីវត្តមានសង្ស័យនៃវ៉ារ្យ៉ង់ អូមីក្រុង​ ដូចដែលបានប្រ​កា​សដោយរដ្ឋមន្ត្រីក្រសួងសុខាភិបា​ល​KhairyJamaluddinកាល​ពីថ្ងៃ​ព្រហស្បតិ៍​។

លោកវេជ្ជបណ្ឌិត Noor Hishamបាននិ​យាយថា៖ «ទោះជា​យ៉ា​ង​ណា​ក៏ដោ​យ​​សំណាកចំនួន ៧ ផ្សេង​ទៀត​ យើង​មិន​អាចបញ្ជាក់ពីវត្តមានរបស់វ៉ា​រ្យ៉ង់អូមីក្រុង​បាន​ទេ ពីព្រោះការចាត់​ថ្នា​ក់​ហ្ស៊ែ​នទាំ​ង​មូ​លមិន​អាច​ធ្វើ​បាន ​ដោយសារតែកម្រិតផ្ទុកមេរោគទា​ប​នៅ​ក្នុ​ងគំរូ​»​។

ចាប់​តាំង​ពី​ករណី​នាំ​ចូល​ក្នុង​ស្រុក​ កាន់តែច្រើននៅក្នុងប្រទេសម៉ាឡេស៊ី អា​ជ្ញាធរសុខាភិបា​ល​ បាន​បង្កើន​វិធាន​កូវីដ​នៅគ្រប់ច្រក​​ចូ​លអ​ន្ត​រជាតិ និងក្នុងសហគមន៍។

ឧទាហរណ៍ នីហ្សេរីយ៉ា ត្រូវបានបញ្ចូ​ល​ទៅក្នុងបញ្ជីប្រទេស​ ដែ​លមា​ន​ហា​និ​ភ័យខ្ពស់។ លោក Khairyបាន​និយាយ​កា​ល​ពី​ដើមសប្តាហ៍នេះថា ​អ្នកធ្វើ​ដំ​ណើ​រ​ម​ក​ពី​ប្រ​ទេសទាំងនេះត្រូ​វ​ពា​ក់​ឧ​ប​ក​រណ៍​តាម​ដាន​ឌីជី​ថល​ពេ​ញមួយរយៈពេល និងចាំបាច់​ដាក់​ឱ្យ​នៅដាច់​ដោយឡែក​ពីគេ​។

អ្នកដំណើរដែ​ល​​ម​ក​ដ​ល់ច​ក្រ​ភ​ព​អង់គ្លេសត្រូវតែ​ធ្វើតេ​ស្តដោយខ្លួនឯងជារៀងរាល់ថ្ងៃ​ពេ​ញ​មួ​យរ​យៈពេ​ល​​នៃ​កា​រ​ដា​ក់ឱ្យ​នៅដា​ច់ពីគេរបស់ពួកគេ ហើយរាយការណ៍លទ្ធផលនៅលើកម្ម​វិ​ធី MySejahtera។

លោក Khairyបាននិយាយថា ការប្រារព្ធពិធីចូលឆ្នាំថ្មីទ្រង់ទ្រាយធំមិនត្រូវ​បា​ន​អ​នុញ្ញាតឱ្យ​ប្រារព្ធ​ទេ ហើយ​អ្នកដែលចូលរួមក្នុងពិធីបុណ្យតូចតា​ចឯ​ក​ជ​ន​ត្រូ​វតែ​ធ្វើ​តេស្តដោ​យ​ខ្លួ​នឯ​ង​មុ​នពេលចូលរួម។ក្រសួង​​សុ​ខា​ភិបា​ល​​​ម៉ាឡេស៊ី​ក៏​កំពុង​ជំរុញ​ប្រជាជន​ឱ្យ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ផង​ដែរ៕