ទីក្រុង​ប៉េកាំង​ បាន​និ​យា​យ​កា​ល​ពីថ្ងៃសៅរ៍ថា ខ្លួន​កំពុង​ណែនាំ​អ្នក​ស្រុក​កុំ​ឱ្យ​ចាក​ចេញ​ពី​ទីក្រុង​ក្នុង​រដូវ​វិស្សម​កាល​ដ៏​សំ​ខាន់​នៅ​ដើ​ម​ឆ្នាំ២០២២ ដែលជា​ផ្នែ​​ក​​នៃ​កិ​ច្ចខិ​ត​ខំ​ប្រឹ​ង​ប្រែ​ងដើម្បី​កំណត់​ហានិភ័យ​នៃ​មេរោគ​ឆ្ល​ង ខណៈពេលដែល​ការប្រកួតកីឡាអូឡាំ​ពិ​​ក​រដូវ​រងាកំ​ពុ​ង​ត្រៀមប្រារព្ធ​​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹងពីសារ​ព័ត៌មាន​ CNA​។​

ប្រភព​ដដែល​បាននិយាយនៅក្នុងសេចក្តីថ្លែងកា​រណ៍មួយថា រដ្ឋធានីរបស់ប្រទេស​ចិន​មាន​បំណង​ធានា​រក្សា​ករណី​ឆ្លង​​ក្នុងតំបន់​សម្រាប់​ការ​ធ្វើម្ចាស់ផ្ទះ​ ដោ​យជោគជ័យនៃកី​ឡាអូឡាំពិករ​​ដូវ​រងា និងកី​ឡា​ប៉ារ៉ា​ឡាំពិ​ក​រដូវ​រងា​ ហើយសាធារណជន​មា​ន​ថ្ងៃ​ឈប់​សម្រា​ក​ដ៏​រី​ករាយ ​សន្តិភាព និ​ងស្ងប់​ស្ងាត់​​។

យោង​តាម​សេ​ចក្តីថ្លែងការណ៍​ដដែល​ បានឱ្យដឹង​ថា​ ក្រៅពីការលើកទឹកចិត្តប្រជា​ជ​ន​កុំ​ឱ្យធ្វើ​ដំណើ​រ​មិន​ចាំបា​ច់​នៅ​ខា​ង​ក្រៅទីក្រុង​ រដ្ឋាភិបាល​​ក៏នឹ​ង​អំ​ពាវ​នា​វឱ្យមានការ​ជួ​ប​ជុំ​មួ​យចំនួន​ឱ្យ​ធ្វើឡើ​ងតា​ម​អ៊ី​ន​ធឺ​ណិត​ផ​ង​ដែរ​។

ខេត្ត Hebei ភាគខាងជើង ដែល​នឹង​ធ្វើជាសហម្ចាស់ផ្ទះកីឡាជាមួយទី​ក្រុ​ង​ប៉េ​កាំ​ង ​ក៏ដូ​ច​ជា​ទី​ក្រុ​ង​មួ​យ​ចំ​នួ​ន​ទៀ​ត​​បា​ន​ចេញសេចក្តីណែនាំស្រដៀងគ្នានេះដែរ​​។

លោក Wu Shipingមន្ត្រីនៅ​ក្រុ​ម​ហ៊ុ​ន China State Railway Group បានប្រាប់សន្និសីទសារព័ត៌​មា​ន​មួ​យ​កាល​ពី​ថ្ងៃ​សៅ​រ៍ថា លោករំពឹងថា អ្នក​ដំណើររថភ្លើង​ នឹង​មាន​ការកើនឡើង "​គួរឱ្យកត់សម្គាល់" ក្នុង​អំឡុង​រ​ដូវកាលធ្វើដំណើររយៈ​ពេ​ល ៤០ ថ្ងៃ​សម្រាប់ថ្ងៃឈប់សម្រាកបុណ្យ​ចូ​ល​ឆ្នាំ​ថ្មី​ បើធៀបនឹងកម្រិ​ត​ឆ្នាំ​២០២១។

លោក Liang Wannianមន្ត្រីនៅគណៈកម្មាធិការ​សុ​ខ​ភា​ព​ជា​តិបា​ន​និ​យាយ​ថា​ មិ​នគួរមា​នច្បា​ប់​មួ​យ​គ្រប​ដណ្ដប់​លើ​គ្រប់​ករណី​ទូទាំងប្រ​ទេ​​ស​ចិ​ន​ទេ ហើយរដ្ឋាភិបាល​ក្នុ​ង​តំ​ប​ន់​គួ​​​រ​​តែ​​ធ្វើ​​​ឱ្យ​​មា​ន​​​តុ​ល្យ​ភា​ព​នៃ​ត​ម្រូ​វ​កា​រសម្រាប់មនុស្សក្នុងកា​រ​ជួ​បជុំជាមួយគ្រួ​សា​រ​រ​ប​ស់​ពួ​ក​​គេ​​ឡើង​វិ​ញ​ ខណៈ​មាន​ការ​គ្រប់គ្រ​​​ងស្ថាន​ការណ៍​​ឆ្លង​កូវី​ដ​-១៩​​។​

ប៉ុន្តែទី​​ក្រុ​ងប៉េ​កាំ​ង​ ក៏ដូចជាតំប​ន់ដែលមានហានិភ័យខ្ពស់នៃមេ​រោ​គ​ ដូចជាទីក្រុងដែលមា​នព្រំ​​ដែន និង​កំពង់​ផែ ​គួរតែមានច្បាប់តឹ​​ងរ៉ឹ​ង​ជា​ង​នេះ។ លោក Liang បានបន្ថែមថា​​ក្រុម​ហានិ​ភ័​យ​ខ្ពស់​ដូច​ជាមនុស្ស​ចាស់​ក៏គួ​រ​​តែ​ចៀ​សវា​ងការធ្វើដំ​ណើ​រ ​និងការជួបជុំដែល​មិ​ន​ចាំ​បា​ច់ផ​ងដែរ៕