ប្រទេសហូឡង់​ បានចាប់ផ្តើមការបិ​ទ​ខ្ទប់យ៉ា​ងតឹងរ៉ឹង​ជុំវិញ​បុណ្យណូអែ​​ល​ ចំពេល​មាន​ការ​ព្រួយបា​រ​ម្ភ​អំពី​ការ​រីក​រាល​ដាល​នៃ​វ៉ារ្យ៉ង់​អូមីក្រុង​​។​ នេះ​បើ​តាមការ​​ឱ្យដឹង​ពីសារព័ត៌មាន BBC។

ហាង​មិន​សំខាន់​ បារ៍ កន្លែងហាត់ប្រាណ ហាងកាត់សក់ និងកន្លែង​សាធា​រ​ណៈ​ផ្សេ​ង​ទៀតត្រូវ​បាន​បិទ​រហូត​ដ​ល់​ថ្ងៃទី១៤ ខែ​មករា។ ​នាយករដ្ឋមន្ត្រី​​Mark Rutteបាននិយាយថា​ វិធានការនេះគឺជា​ការ​ "ចៀស​​មិន​រួច​" ។

បណ្តា​ប្រទេ​ស​នៅ​ទូទាំងទ្វីបអឺរ៉ុប​ បាននិងកំពុងរឹ​ត​ប​ន្តឹ​ងការរឹតត្បិត ខណៈ​ដែល​វ៉ារ៉្យង់​នេះ​បាន​រីក​រាល​ដាល​យ៉ាង​ខ្លាំង​។ ច្បាប់​ថ្មី​នៅ​ក្នុងប្រទេសហូឡង់គឺ​ តឹងរ៉ឹង​បំផុត សម្រាប់​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​អូមីក្រុង​នេះ​។

លោក Rutteបានប្រាប់សន្និសីទសារព័ត៌មានកាល​ពីថ្ងៃសៅរ៍ថា៖ «ខ្ញុំ​ឈ​រនៅ​ទី​នេះ​ក្នុ​ង​អា​រម្ម​​ណ៍ស្រ​ងូ​ត​ស្រ​ងា​ត់​​។​មនុស្សជាច្រើន​ក៏​នឹង​​មានអារម្មណ៍ដូច​គ្នា​ដែរ​​ ដើម្បី​ស​ង្ខេ​ប​វា​ជា​ ១​ ប្រយោគ ហូឡង់​នឹង​ត្រឡប់ទៅរក​ការបិទ​ខ្ទប់​សាជាថ្មី​​ចាប់ពី​ថ្ងៃស្អែកទៅ​»​។

នៅក្រោម​កា​រ​រឹ​តប​ន្តឹងថ្មី មនុស្សត្រូវបានជំរុញឱ្យនៅ​ផ្ទះ​ឱ្យ​បា​ន​​ច្រើនតាមដែលអាចធ្វើទៅបានហើយ​ក៏​មាន​ការ​កំណត់យ៉ា​ង​តឹ​ង​រ៉ឹង​លើ​ចំនួនមនុស្សដែល​អា​ច​ជួបបាន។ព្រឹត្តិការណ៍ផ្សេងៗ​ មិន​ត្រូ​វ​បា​ន​អ​នុ​ញ្ញា​តឱ្យ​ធ្វើ​ទេ​​​ក្រៅ​​ពី​ពិ​ធីបុ​​ណ្យស​ព​​​​ទីផ្សារប្រចាំ​សប្តាហ៍ដែលលក់គ្រឿងទេស និងការប្រកួតកីឡាអា​ជី​ព​ មិនអនុញ្ញាត​ឱ្យ​មាន​អ្ន​ក​ចូល​​ទស្សនាឡើយ។

ភោជនីយដ្ឋា​នអាចបន្តលក់អាហារសម្រាប់យ​ក​​ទៅប្រើ​​ប្រាស់ ហើយហាងដែលមិនចាំបាច់​ អាច​ផ្តល់​សេវាកម្ម​តាម​រយៈអនឡាញ​។ ទន្ទឹមនឹងនេះ សាលារៀនទាំងអស់ត្រូវ​បានបិទរហូតដល់ថ្ងៃ​ទី៩​ ខែមករា៕