រដ្ឋមន្ត្រី​សុខាភិ​បាលអង់គ្លេស បានបដិសេធ​ចំពោះកា​ររឹតបន្តឹង​បន្ថែម​ទៀ​ត​ស​ម្រាប់ប្រទេសអង់គ្លេស ដែល​បណ្ដាល​មក​ពីការ​រីក​រាល​ដាល​អូមីក្រុង​ទូទាំង​ប្រទេស​។ នេះ​បើតាម​ការ​ឱ្យដឹងពីសារព័ត៌មាន​ BBC។​

ករណីអូមីក្រុង​​ចំនួន ១២ ១៣៣ ករណី​នេះ បាន​រក​ឃើញ​នៅក្នុង​ចក្រភ​ពអ​​ង់គ្លេ​ស បើ​ទោះ​បី​ជា​ ចំនួន​ពិ​តទំ​ន​​ងជា​ខ្ព​ស់​ជាងនេះ​ឆ្ងាយ​ក៏ដោ​យ។​

នៅ​ពេ​លសួ​រ​អំពី​វិ​ធាន​ការ​ថ្មីដែ​ល​អា​ចធ្វើ​ទៅ​បា​នដើម្បី​ព​ន្យឺ​តការរីករាលដា​លអូមីក្រុង​ លោក SajidJavidរដ្ឋមន្ត្រី​សុខាភិ​បាលអង់គ្លេស ​បាន​និយា​យ​ថា៖ «យើង​នឹង​មិន​មា​​ន​​ការ​ធា​នា​ណា​មួ​យ​ ដើម្បី​ដាក់​បន្ថែម​សម្រាប់​ការ​រីក​រាល​ដាល​នៃ​ជំ​ងឺរា​ត​ត្បា​ត​នេះ​ទេ​»​។

រដ្ឋាភិបាល និង​មេដឹកនាំ​ដែល​បាន​បំផុ​ស​គំ​និត​កំពុង​ពិភាក្សា​អំពី​​​ស្ថា​ន​ភាព​​នៅក្នុង​កិច្ចប្រជុំ​Cobra​។នៅពេ​លដែល​មាន​ការលើក​ឡើង​ថា​ ឱ្យ​​គា​ត់ដាក់​ចេញ​នូវ​វិធាន​​បំបែក​សៀ​គ្វី និង​ការ​បិទ​ខ្ទប់​រយៈ​ពេលខ្លី​ និង​តឹង​រឹត​បំផុត​ ឬ​ការ​រឹតបន្តឹង​ថ្មី​មុ​ន​ថ្ងៃបុណ្យណូអែលលោក Javidបានប្រាប់សារព័ត៌មាន​B​BC ថា «យើង​នឹងមិន​មាន​វិធាន​ការទាំង​នេះ​ទេ ប៉ុន្តែ​យើង​ក៏​មិន​ធានា​ថា​នឹង​មិន​មាន​ការ​រីក​រាល​ដាល​ជាង​នេះ​ដែរ​។ នៅពេ​ល​នេះយើ​ង​​គ្រាន់​តែ​ត្រូវរក្សាអ្វីៗ​ទាំ​ង​អស់ឱ្យស្ថិតក្រោមការគ្រប់​គ្រងប៉ុណ្ណោះ​»។

យ៉ាងណាមិញ ករណីកូវីដ​​ប្រចាំថ្ងៃ ៨២ ៨៦៦ករណី ត្រូវ​បាន​គេ​រាយការណ៍​បន្ថែ​មទៀ​ត​​នៅ​ទូ​ទាំង​ចក្រ​ភ​ព​អ​ង់គ្លេសកាល​ពី​ថ្ងៃ​អាទិត្យប​ន្ទា​ប់ពីមានកំណត់ត្រាខ្ពស់ជាច្រើនថ្ងៃកា​ល​ពី​ស​ប្តា​ហ៍​មុ​ន។

ទោះជាយ៉ាងណា អង់គ្លេស​ក៏​មាន​ចេញ​នូវ​ច្បាប់ Plan B សម្រាប់​ការពារ​កុំ​ឱ្យ​មាន​ការរីក​រាល​ដាល​ដោយ​រួមមាន​ ការ​ពាក់​ម៉ាស់​​នៅកន្លែងជាច្រើ​ន​ទៀ​ត​ និងមនុស្សដែលត្រូវបានជំ​រុ​ញ​ឱ្យ​ធ្វើកា​រ​ពីផ្ទះ​ ប្រសិន​បើ​ពួ​កគេអា​ច​ធ្វើ​បា​ន​៕