វេទិកា​សេដ្ឋ​កិច្ច​ពិ​ភ​ព​លោក​ ដែល​បា​នគ្រោ​ង​ទុ​ក​នៅ​ក្នុ​ងរមណីយដ្ឋានភ្នំដា​វ៉ូ​ស​រ​បស់​ប្រ​ទេ​ស​ស្វី​សត្រូវ​បាន​ផ្អា​ក​ ដោយ​សា​រ​តែ​ការ​កើ​ន​ឡើ​ងនៃ​ក​រ​ណី​ឆ្ល​ងមេរោ​គអូមីក្រុង​។

នេះបើយោងតាមសា​រ​ព័ត៌​មា​ន Sky News បានរាយការ​ណ៍​កា​ល​ពីថ្ងៃ​ចន្ទដោ​យ​ដកស្រង់ការទំនាក់ទំនងពីអ្នករៀបចំទៅ​​កា​ន់គ​ណៈប្រតិភូ។

អ្នកសារព័ត៌មាន​ប្រចាំ​ទីក្រុង​លោក​​ Mark Kleinman បាននិយាយនៅលើ Tw​itter ថា​ គណៈប្រតិភូបាន​ប្រាប់​គាត់​កាល​ពីថ្ងៃ​ចន្ទ ថា៖​«កា​រ​ប្រ​មូ​លផ្តុំ​​ធុ​រ​កិ​ច្ចពិភពលោក និងមេដឹកនាំ​ន​យោ​បា​យនៅ​ខែ​ក្រោ​យ​នៅ​ឯ​កិ​ច្ច​ប្រជុំកំពូលប្រចាំឆ្នាំរប​ស់​វេ​ទិកា​សេ​ដ្ឋកិ​ច្ច​ពិ​ភពលោកនៅទីក្រុង Davos ប្រទេសស្វីស ត្រូវបានផ្អាកដោយសា​រតែ​កា​រ​កើ​ន​ឡើង​នៃ​វ៉ារ្យ៉ង់អូមីក្រុង​»៕