វ៉ារ្យ៉ង់អូមីក្រុង ឥឡូវនេះក្លាយជាប្រភេទវ៉ារ៉្យង់ដ៏លេចធ្លោបំផុតនៅសហរដ្ឋអាមេរិក ដែលមានចំនួនឆ្លងច្រើនជាង ៧៣ភាគរយនៃករណីឆ្លងមេរោគថ្មី ក្នុងរយៈពេលតិចជាង ៣ សប្តាហ៍បន្ទាប់ពីការរាយការណ៍ដំបូង។ នេះបើយោងតាមការប៉ាន់ស្មានដែលបានបង្ហោះកាលពីថ្ងៃចន្ទដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC)។

រយៈពេលត្រឹមតែ ២០ ថ្ងៃប៉ុណ្ណោះ ចាប់តាំងពីសហរដ្ឋអាមេរិកបានរកឃើញករណីអូមីក្រុងដំបូង។សម្រាប់សប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី១៨ ខែធ្នូអូមីក្រុង មានចំនួន ៧៣,២ភាគរយ ករណីបន្ថែមលើករណីដែលមានប្រមាណ ២៦,៦ភាគរយ។ សប្តាហ៍មុនដែលបញ្ចប់នៅថ្ងៃទី១១ ខែធ្នូ អូមីក្រុង ត្រូវបានប៉ាន់ប្រមាណថាមានត្រឹមតែ ១២,៦ភាគរយនៃមេរោគដែលកំពុងមានវត្តមាន ហើយនៅក្នុងសប្តាហ៍ដំបូងនៃខែធ្នូ អូមីក្រុង មានចំនួនប្រហែល ១ភាគរយនៃករណីថ្មី។

ទិន្នន័យនេះ បង្ហាញថា អូមីក្រុងកាន់តែរីករាលដាលនៅក្នុងផ្នែកខ្លះនៃប្រទេស ឬស្មើនឹង ៩៥ភាគរយនៃមេរោគដែលកំពុងមានវត្តមាននៅក្នុងផ្នែកខ្លះនៃភាគពាយព្យ និងភាគអាគ្នេយ៍។

គិតត្រឹមថ្ងៃចន្ទ រដ្ឋចំនួន ៤៨ របស់សហរដ្ឋអាមេរិកបានរាយការណ៍ករណីអូមីក្រុង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍សាធារណៈពីប្រព័ន្ធមន្ទីរពេទ្យ និងមន្ត្រីរដ្ឋ ក៏ដូចជាព័រតូរីកូ និងវ៉ាស៊ីនតោនឌីស៊ី។ រដ្ឋដែលមិនបានរាយការណ៍ករណីអូមីក្រុង គឺរដ្ឋ Oklahoma និង South Dakota ។

វេជ្ជបណ្ឌិត Anthony Fauciដែលជាអ្នកជំនាញជំងឺឆ្លងកំពូលរបស់ប្រទេសបានព្រមាននៅលើ "រដ្ឋសហភាព"របស់ CNN កាលពីថ្ងៃអាទិត្យថា អូមីក្រុងនឹងកាន់កាប់ ក្នុងពេលឆាប់ៗនេះ ដោយសារតែធម្មជាតិនៃការឆ្លងខ្លាំងរបស់វា។ អង្គការសុខភាពពិភពលោកនិយាយថាករណីអូមីក្រុងកើនឡើងទ្វេដងរៀងរាល់១,៥ ទៅ ៣ ថ្ងៃ៕