អស់​រយៈ​ពេល ​១​ ខែជាង​ហើយ​​ ដែល​​​អ្នក​វិទ្យាសាស្ត្រ​នៅ​អា​ហ្រ្វិក​ខាង​ត្បូង​ និង​ប្រទេស​បុត​ស្វាណា​ បាន​ប្រកាស​អាសន្ន​ពិភពលោក​ជា​លើក​ដំបូ​ង​នៃ​កា​រ​កើត​រាលដាល​នៃ​មេ​​រោគ​ឆ្ល​ង​ថ្មី​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​​ ហើយ​មាន​កត្តាមួយចំនួន​​ ​ដែល​យើង​គួរ​ដឹង​។​

ការ​ផ្លាស់​ប្តូ​រហ្ស៊ែន​ចំ​នួន ៥០ របស់​អូមីក្រុង​​ រួម​មា​នច្រើនជាង​៣០ នៅលើ​ប្រូតេ​អ៊ីន spike ដែល​ជា​ផ្នែក​ ដែល​លេច​ចេ​ញនៃមេរោគ​​ភ្ជា​ប់ជាមួយកោ​សិកាមនុស្ស​។ អ្នកវិទ្យា​សា​ស្ត្រ​រំពឹង​ថា​ ការ​ផ្លាស់​ប្តូរ​ទាំង​នេះ​នឹង​ធ្វើឱ្យ​វាចម្លង​បានច្រើ​ន​ជាងវ៉ារ្យ៉ង់ដែល​តា​ ហើយទំ​ន​ង​ជា​គេ​ច​ចេ​ញ​ពី​កា​រ​កា​រ​ពា​រ​ភាព​ស៊ាំដែល​ផ្តល់​ដោយ​វ៉ាក់សាំង​ ឬ​ការ​ឆ្ល​ងពីមុន​។​

ការ​ភ័​យ​ខ្លាចដំបូង​ ត្រូវ​បានជំ​រុញ​ដោយទ​ម្រង់​ហ្ស៊ែនមិ​ន​ធម្មតា​របស់អូមីក្រុង​។ លោក Jeffrey Barrett នាយកនៃគំនិតផ្តួចផ្តើម​ហ្ស៊ែនកូវីដ​១៩ នៅ​វិ​ទ្យាស្ថាន Wellcome Sanger បាន​ពិពណ៌នា​ថា​វាជា​«គំរូដែលមិនធ្លាប់មានពីមុន​មក»របស់​ការផ្លាស់​ប្ដូរ​ពី​វ៉ារ្យ៉ង់នៃការព្រួយបារម្ភចំនួន ៤ ​​ពីមុ​នគឺអាល់ហ្វា បេតា ហ្គាម៉ា និងដែល​តា​​ រួមជាមួយនឹ​ង​ការផ្លាស់ប្តូរផ្សេងទៀតដែ​ល​មិ​នធ្លាប់ឃើញពីមុនមក។ ​

លោក Jacob Glanville អ្នកជំនា​ញ​ខា​ងប្រព័ន្ធការពារ និងជាស្ថាបនិកក្រុមហ៊ុន Centivaxដែល​ជា​ក្រុមហ៊ុន​ព្យាបាល​រោគ​នៅ​សហរដ្ឋអាមេរិក លើកឡើង​ថា​៖​«មុយតាន​ចំនួន​ ១៥ ក្នុង​ចំណោម​ការ​ផ្លាស់​ប្តូរ​ហ្ស៊ែន​ទាំង​អស់​គឺស្ថិ​តនៅលើលើ​ដែន ​receptor binding ដែលដើរតួ​ដូ​ច​ជា «តម្ពក់»ឱ្យ​​មេរោគ​ចូ​ល​ទៅ​ក្នុង​កោសិកា​មនុស្ស​»​។​

ការ​ផ្លាស់ប្តូរ​​មុយ​តាន​​ដ៏ទូ​លំ​ទូ​លាយ​បែ​បនេះ​ ធ្វើ​ឱ្យប្រព័ន្ធភាពស៊ាំរបស់មនុស្សកា​ន់​តែ​ពិបាក​​ដោយ​​កា​រ​សារ​វា​បាន​ផ្ស៊ាំ​ខ្លួន​ដោយសារ​​វ៉ាក់​សាំ​ង​ ឬការ​ឆ្លង​ពី​មុនក្នុងការទ​ទួល​ស្គា​ល់​វ៉ា​​រ្យ៉​ង់​ផ្សេង​ ដើម្បីដោះ​ស្រាយ​បញ្ហា​អូមីក្រុង​។ វ៉ាក់​សាំង​​បច្ចុប្បន្ន​ ​​គឺ​ផ្អែក​លើ​​ប្រភេទ​ដើម​ដែល​​​បាន​រក​ឃើញ​ដំបូង​ក្នុង​​​​ទី​ក្រុង​​វូហាន​របស់​ប្រទេស​​ចិន​កាល​ពី​ ២ ​ឆ្នាំ​​មុន​។

មុយ​តាន​មួ​យ​ចំ​នួ​ន​ ក៏បង្កើនសមត្ថភាព​ច​ម្លងដោយមិនគិតពីភាពស៊ាំ។ លោក​ Barrett បាន​និយាយ​ថា ៖ «តាម​ទស្សនៈនៃការវិវ​ត្តអូមីក្រុង​ គឺជា​ភ័​ស្តុ​តាងដ៏អស្ចារ្យបំផុតនៃការ​ជ្រើ​ស​រើ​ស​ធ​ម្មជាតិដែល​ខ្ញុំ​ធ្លា​ប់​បា​ន​ឃើ​ញ​នៅ​ក្នុងសារពាង្គកាយណា​មួ​យ​»​។

ទោះបី​ជា​អូមីក្រុង​ ​​ត្រូវបានរកឃើញជាលើក​ដំ​​បូ​ងនៅ​​ក្នុ​ងសំ​ណាក​ពី​អាហ្វ្រិក​ខាង​ត្បូង​ ក៏ដោ​យ ​ក៏​គ្មាន​នរ​ណា​ម្នា​ក់​ដឹងច្បាស់ថាវា​មានប្រភពមកពីណា​​និងរ​បៀបដែ​លវាប្រមូលផ្តុំការផ្លាស់ប្តូរជា​ច្រើ​នប៉ុនណា​​ទេ​។​

អាហ្រ្វិកខាងត្បូងគឺ​ជាប្រ​​ទេសដំបូងគេដែ​ល​រាយការណ៍ពីរលកទី៤កើត​ឡើង ​ដោយសារ​អូមីក្រុង​ចាប់​ផ្តើម​នៅក្នុង​ខេ​ត្ត Gauteng ដែលរួមមាន​ទី​ក្រុ​ង Johannesburg និង Pretoria ហើយ​បន្ទាប់​ម​ក​រីក​រាល​ដាល​ទូទាំ​ង​ប្រ​ទេស។ ប៉ុន្តែករណីនៅ​Gauteng ហាក់ដូ​ចជាបា​ន​ឡើងដល់កំពូលកាលពីសប្តាហ៍​មុ​​ន ហើយ ​ឥឡូវនេះ ក៏​​កំពុង​ធ្លាក់ចុះ​ដែរ​។

នៅក​ន្លែ​ង​ផ្សេ​ងទៀ​ត​ ករណីអូមីក្រុង​​កំពុងកើន​ឡើង​យ៉ាង​ឆា​ប់​រហ័សនៅទូទាំងពិភពលោក ពោល​គឹ​កើន​ឡើង​ទ្វេ​ដង​​​​ក្នុង​​រ​យៈ​ពេល​ត្រឹម​តែ ២​ ថ្ងៃ​ប៉ុ​ណ្ណោះ​​នៅក​ន្លែ​ង​ខ្លះ ហើយ​រ​ដ្ឋាភិ​បា​ល​ ក៏​បាន​ឆ្លើ​យ​ត​ប​ជា​​មួ​យ​នឹ​ង​វិធាន​ការ​រឹត​បន្តឹង​​សង្គមផងដែរ​។ ចក្រភពអង់គ្លេស និងដាណឺម៉ាក​ បា​នរាយការណ៍ពីកំណើន​អូមីក្រុង​លឿន​បំផុត​នៅ​អឺ​រ៉ុប បើទោះជា​ប្រទេស​នេះមានប្រព័ន្ធឃ្លាំ​មើ​លហ្ស៊ែន​ហ្ម​ត់​ចត់​ជាង​ប្រទេស​ដទៃ​ទៀ​ត​ក៏​ដោ​យ​​។

ភ័ស្តុតាង ២ ជួរកំ​ពុ​ង​បញ្ជាក់ពីការភ័យខ្លាចរបស់អ្នកវិ​ទ្យា​សា​ស្ត្រ​ ដែល​ថា​ វ៉ាក់សាំង និងការឆ្ល​ង​ពី​មុ​ន​ នឹង​មាន​ប្រ​សិ​ទ្ធ​ភា​ព​តិ​ច​ក្នុងការបង្ការ​ករណីអូមីក្រុង​បើ​ធៀប​នឹង​​វ៉ារ្យ៉ង់​មុន​ៗ​។​អ្នកសិក្សា​ខ្លះ​ ​បាន​ប្រើ​ការ​ពិសោធមន្ទី​រពិ​សោធន៍ ដែលអ្នកវិទ្យាសាស្ត្រប​ញ្ចេ​ញសំណាកឈាមទៅកាន់មេ​រោ​គ និងវាស់​ស្ទង់​កា​រ​ឆ្លើយ​តប​អ​ង្គប​ដិ​បក្ខប្រា​ណ។ ​អ្នក​សិក្សា​ខ្លះ​​ប្រើប្រាស់​រោគរាតត្បាត ឬ "ពិភពពិត" ដើម្បីប៉ាន់ប្រមា​ណថា​ តើ​ស្ថាន​ភាព​នៃ​ការចាក់វ៉ាក់សាំង​ប៉ះ​ពា​ល់​ដ​ល់ហានិភ័យនៃកា​រ​​វិវត្ត​នៃកូវីដ​ក្នុង​កម្រិត​ណា​​?

ការ​សន្និ​ដ្ឋា​ន​ដំ​បូ​ងប​ង្ហា​ញថាការថយចុះយ៉ាងខ្លាំងនៃភាព​ស៊ាំ​ប្រ​ឆាំ​ងនឹងអូមីក្រុង​កើតឡើ​ង​ បន្ទាប់​ពី​ការ​ចាក់​វ៉ា​ក់សាំ​ង​ចំនួន ២ ដូស​ជា​ពិ​សេសក្នុងចំណោមអ្ន​កដែ​លត្រូ​វបានចាក់ ២​ ដង​ជា​មួយនឹង​វ៉ាក់សាំង​ AstraZeneca ផលិត​ដោយ​ Oxford ហើយ​ដូស​ជំនួយ​អាច​មាន​ប្រសិទ្ធភាព​ក្នុ​ងកា​រ​ស្តា​រ​ការ​ការ​ពារ​ភាគ​ច្រើ​ន ​បើ​ទោះ​បីជា​ មិន​អាច​ការពារ​បាន​​ទាំងអ​ស់​ក៏​ដោយ​។​

កាលពីថ្ងៃចន្ទ វ៉ាក់សាំង Modernaបាននិយាយថា ​វ៉ាក់សាំង​ប្រើ​mRNA របស់ខ្លួន​ បង្កើនកម្រិតអ​ង់​ទីគ័រ ៣៧ ដង​ ប្រសិនបើប្រជាជន​ទទួល​បាន​វ៉ាក់សាំង​បាន១​ដូស​និងបង្កើន​បាន​ ៨៣​ ដង​ សម្រាប់​ការ​ចាក់​បាន​ ២ ដូស​​។ វ៉ាក់សាំង BioNTechនិង Pfizer បាន​និ​យា​យពី​មុន​ថាការចាក់វ៉ាក់សាំងដូស​​ទី​៣​ របស់​ពួ​កគេ​ សម្រេ​ច​បាននូវការជំរុញអង្គបដិបក្ខ​ប្រាណ​២៥ ដង ទោះបី​ជា​កា​រ​សិ​ក្សា​មិ​ន​អា​ច​ប្រៀប​ធៀប​ ដោយ​ផ្ទាល់​ក៏​ដោយ​។

ប៉ុន្តែការ​សិ​ក្សាម​ន្ទី​រ​ពិ​សោ​ធ​ន៍​ផ្តោ​តលើការបន្សាបអង្គបដិបក្ខ​ប្រាណ​ជា​ជា​ងភា​ព​ស៊ាំ​រយៈ​ពេល​វែងដែល​ផ្តល់​ដោ​យ​កោសិ​កា​​T​ដែ​ល​អាច "ចងចាំ" ការឆ្លងពីមុន និងសម្លាប់​មេ​រោ​គប្រ​សិ​ន​បើ​ពួ​ក​វា​លេច​ឡើង​ម្តង​ទៀត​​ហើយរលក អូមីក្រុង​ នៅ​មិនទា​ន់​មា​នរយៈពេលយូរគ្រប់គ្រាន់សម្រាប់​អ្នកជំ​នាញ​ខាង​រោគ​រាត​ត្បាត​ ដែល​អាច​ជឿ​ជាក់បានក្នុងការប៉ាន់ប្រមា​ណ​ប្រ​សិ​ទ្ធ​ភា​ពប្រឆាំងនឹងការសម្រាកនៅមន្ទីរ​ពេ​ទ្យ និងការ​ស្លាប់ ដែល​ត្រូ​វបានគេរំពឹង​ថា​នឹងមានកម្រិតខ្ពស់ជាងការប្រឆាំងនឹង​កា​រ​ឆ្លងរាលដាលកម្រិតស្រា​លនោះ​ទេ​។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រព្រមានថា វានៅ​​តែ​ពិបា​ក​ក្នុ​ង​កា​រ​ធ្វើ​កា​រ​ប្រៀ​ប​ធៀប ដោយ​ផ្ទាល់រ​វាង​អូមីក្រុង​និងវ៉ារ្យ៉ង់មុន មិន​ត្រឹម​តែ​​ពេលវេ​លា​រោ​គ​ស​ញ្ញា​ធ្ង​ន់ធ្ង​រ​មាន​ភាព​យឺ​តយ៉ា​វនោះទេ​ ថែម​ទាំង​ភាព​ស៊ាំនៃ​មេ​រោ​គ​​ឆ្ល​ងនៅក្នុងប្រជាជនតាមរយៈកា​រ​ឆ្ល​ង​ពី​មុន​ និង​កា​រ​ចា​ក់វ៉ា​ក់​​សាំង​គឺ ខុសគ្នា​នា​ពេ​ល​បច្ចុប្បន្ន​នេះ៕