អធិការបតីអាល្លឺម៉ង់​លោក​ Olaf Scholz បាននិយាយកាល​ពី​ថ្ងៃអង្គារ ថា​ ប្រទេស​អា​ល្លឺម៉ង់ នឹង​ដាក់​ចេញ​នូ​វ​វិ​ធា​នកា​រថ្មី ដើម្បីទប់ស្កាត់ការរីករា​ល​ដាល​កូវីដ​ នៅមុនថ្ងៃចូ​ល​ឆ្នាំ​ស​ក​ល រួមទាំ​ង​កា​រ​កំណត់​ការ​ជួ​ប​ជុំ​ឯ​ក​ជ​ន​ សម្រាប់អ្នកទទួ​​លវ៉ាក់សាំង​​ចំនួ​ន​អតិបរ​មា​ ១០ នាក់។

ទាក់​ទិននឹងការ​បិទ​ខ្ទប់​ប្រទេស​ទាំង​មូល​ លោក​ Scholz ក៏បានយ​​ល់​ព្រម​ជាមួយរដ្ឋចំនួន ១៦​ របស់​ប្រទេ​សអា​ឡឺ​ម៉​ង់​ក្នុ​ងការបិ​ទ​ក្លិប និងឌីស្កូ ហើយអនុញ្ញាតឱ្យ​មា​ន​ព្រឹ​ត្តិ​កា​រ​ណ៍​ធំៗ រួមទាំងកា​រ​ប្រ​កួ​ត​បា​ល់​ទា​ត់ដោ​​យគ្មា​ន​​អ្ន​កទ​ស្ស​នា​​។

លោក​ Scholz បានប្រាប់អ្នក​យ​ក​ព័​ត៌​មានប​ន្ទាប់​ពី​កិច្ចពិភាក្សា​ថា៖​​«យើង​មិន​អាច និង​​មិន​ត្រូវ​បិទ​ភ្នែក​ ចំពោះ​រលក​បន្ទាប់​ទេ​។ កូវីដ​នឹង​មិន​ឈប់​សម្រាកបុណ្យណូអែល​ទេ​»។

អាល្លឺម៉ង់​ក៏​​នឹង​បង្កើន​យុទ្ធនាការ​​​ចា​ក់​​វ៉ាក់សាំង​ការពារ​ខ្លួន​​​ផង​ដែរ។ ប្រហែល ៧០,៤ភាគរយ​នៃ​ប្រជាជន​អាល្លឺ​ម៉ង់​​ប្រហែល ៨៣ លាន​នា​ក់ ទទួល​បាន​វ៉ាក់សាំង​​ពេញ​លេញ ខណៈ​ ប្រជាជន​ ៣២,៦ភាគរយ​​ទទួល​បាន​វ៉ាក់សាំង​ ១ដូស​។

វិទ្យាស្ថាន Robert Koch (RKI) សម្រាប់ជំងឺឆ្លងបាន​ផ្ត​ល់​អ​នុ​សា​សន៍​វិ​ធានការតឹងរ៉ឹង រួមទាំងការណែនាំ "ការរឹតបន្តឹងទំនាក់ទំនងអតិប​រ​មា" ភ្លាមៗ និងការរឹតបន្តឹងការធ្វើដំណើ​រ​ទៅ​អ្វីដែ​លចាំ​បា​ច់​បំផុត។

ទីក្រុង Hamburg បានដាក់ការរឹតបន្តឹងចាប់​​ពីថ្ងៃទី២៤ ខែធ្នូ។ ភោជនីយដ្ឋាន និងបារ៍ ត្រូវបិទនៅម៉ោង ១១យប់​។ បម្រាមគោចរនឹងធ្វើឡើងនៅ​​ម៉ោង ១ ព្រឹក សម្រាប់ថ្ងៃចូលឆ្នាំសកល​​។លោក Scholz នឹងជួបនាយករដ្ឋមន្ត្រី​​រ​ដ្ឋ​ម្តងទៀតនៅថ្ងៃទី៧ខែមករា ដើម្បីពិភាក្សាអំពីស្ថានភាព​កូវីដ​បន្ត​​៕