ប្រទេស​​បារាំង​បាន​រាយការណ៍​ពី​​​កា​រ​ឆ្លង​មេរោគ​​កូវីដ​​១៩​​​ខ្ពស់​​បំ​ផុត​ចំនួន​ ១០៤ ៦១១ករណី​ កាលពី​ថ្ងៃ​សៅរ៍ និង​​ជាចំនួន​​ករណី​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​ ​ចាប់​តាំង​ពី​ជំងឺ​រា​ត​ត្បា​ត​កូវីដ​​១៩ ​​​​​​បាន​​​ចាប់​ផ្តើម។

ករណី​នេះ កើត​ឡើង​មុន​កិច្ចប្រជុំតាមវីដេអូនៅថ្ងៃ​​ចន្ទ ហើយ​លោក​ប្រធានាធិបតី ​E​mmanuel Macron និង​សមាជិក​សំខាន់ៗនៃ​រ​ដ្ឋា​ភិបាលរបស់លោក​​ ពិភា​ក្សា​អំពីវិធានការសុវត្ថិភាព​​ថ្មី។ កិច្ច​ប្រជុំ​កំពុង​​ព្រួ​យ​បា​រ​ម្ភ​អំ​ពី​ឥ​ទ្ធិ​ពលនៃការរីករាលដាលយ៉ាងឆាប់រហ័សនៃវ៉ារ្យ៉ង់អូមីក្រុង​។

កា​ល​ពីថ្ងៃសុក្រ អាជ្ញាធរសុខាភិបាលបានណែនាំឱ្យម​នុ​ស្សពេ​ញ​វ័យ​ទទួលដូស​ជំនួយ ចំនួន​៣ខែ​ បន្ទាប់​ពី​ការ​ចាក់​​វ៉ា​​ក់​សាំងលើក​ដំបូងរបស់ពួកគេ។ ឥឡូវនេះ​ រ​ដ្ឋា​ភិបាលកំពុង​​ធ្វើ​ឱ្យ​បណ្ណសុខ​ភាព​ ដែល​មា​​ន​សុពល​ភា​ព​ចំពោះ​តែអ្នក​ទទួល​បាន​ដូសជំនួយ​។

យ៉ាងណាមិញ បើ​យោ​ងតាមគេហទំព័​​រតាម​​ដា​​នកា​រហោះ​ហើរ​​ក្រុមហ៊ុន​អាកាសចរណ៍ពាណិជ្ជកម្មជុំវិញ​​ពិ​ភព​លោ​ក បាន​លុប​ចោលជើ​ង​​ហោះ​ហើ​រជាង ៥ ៧០០​ជើង​កាលពី​​ចុង​ស​ប្តាហ៍បុណ្យណូអែល ​ ដោយ​សារ​តែ​រលក​​កូវីដ១៩ កើនឡើង ដោយសារ​តែ​វ៉ារ៉្យង់​អូមីក្រុង​។