លោក​នាយក​រ​ដ្ឋមន្ត្រី Narendra Modi បាននិយាយថា ប្រទេសឥណ្ឌា នឹ​ងចាប់ផ្តើម​ចែក​ចាយ​ដូស​ជំនួយ​ ជា​វិធាន​កា​រ​ប្រុងប្រយ័ត្ន​ ចំពោះការថែទាំសុខភា​ព​ និងបុគ្គលិកជួរមុខផ្សេងទៀ​​ត​ចាប់​ពីថ្ងៃទី១០ ខែមករា ខណៈដែលក​រណី​វ៉ារ្យ៉ង់អូមីក្រុង​ កំពុង​កើនឡើងនៅទូទាំងប្រទេស។

ថ្លែង​នៅក្នុងសុន្ទរកថាតាមទូរទស្ស​​ន៍​ទៅពលរដ្ឋ​ឥណ្ឌា​នៅ​ទូទាំង​ប្រទេស​កាល​​ពីយប់ថ្ងៃសៅរ៍ លោក Modi ក៏បានរៀបរាប់​​ផ​ងដែរ​ថា ​អ្នកដែលមាន​អា​​យុលើសពី ៦០ឆ្នាំ ដែលមានជំងឺនឹ​ង​ត្រូ​វ​បា​ន​គេ​ផ្ត​ល់​អាទិភាព​ឱ្យ​ទទួល​បាន​ដូស​ជំនួយបន្ទាប់​​ពី​មាន​ការ​​ណែនាំពីវេជ្ជបណ្ឌិ​ត​។​

លោក​បាន​បន្ថែម​ថា អ្នក​ដែល​​​មា​ន​អាយុ​ពី ១៥-១៨ឆ្នាំ​ នឹ​ង​ចាប់​ផ្ដើម​ទទួល​បាន​​​ថ្នាំ​​បង្ការ​ជំងឺ​កូវីដ-១៩ ពី​ថ្ងៃ​ទី ៣ ខែ​មករាទៅ​។

គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌាបា​ន​​រាយការណ៍ពីការកើនឡើងយ៉ាងឆាប់រហ័សនៃករ​ណីអូមីក្រុង​ដោយ​ចំនួ​ន នេះ​ បានឈានដល់ ៤១៥​ករណី​ស​រុ​បនៅទូទាំងរដ្ឋចំនួ​ន ១៧ រប​ស់​ឥណ្ឌា។