ប្រទេស​ចិន​ បាន​រា​យការណ៍ពី​ករណីកើនឡើង​​​ប្រចាំថ្ងៃកម្រិត​​​ខ្ព​ស់​បំផុ​ត​រ​ប​ស់ខ្លួ​ន​​ក្នុងរយៈពេល ២១ ខែ ​ចុង​ក្រោយ​ ដោយ​សារ​ការ​រីក​រាល​ដាល​​​ច្រើន​​ទ្វេ​ដ​ងនៅ​ក្នុ​ង​ទី​ក្រុង​ស៊ីអានភាគពា​យព្យប្រ​ទេស​ចិន​។​ នេះ​បើ​តាម​ការ​ឱ្យដឹង​ពី​សារព័ត៌មាន​ CNA។

ទីក្រុង​ដែល​មាន​ចំនួនប្រជាជន​ប្រមាណ​​ ១៣ លា​ននាក់ ត្រូវ​បាន​បិទ​ខ្ទប់​អស់​រយៈ​ពេល​ ៤ ថ្ងៃ​ហើយ​ ក្រោយ​រក​ឃើញ​ករណី​ឆ្លង ​១៥៥ ករណី​កាល​ពី​​ថ្ងៃសៅ​រ៍ ពោល​គឺ​កើន​​ឡើង​ពី ​៧៥ ករណី ​១ ថ្ងៃ​មុន​នេះ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​​ទិន្នន័យ​ផ្លូ​វកា​រ​នៅថ្ងៃ​អាទិត្យ​។​

ករណី​រក​ឃើញ​ថ្មី​នេះ ជំរុញ​ឱ្យ​ករណី​ឆ្លង​សរុប​នៅប្រទេស​ចិន​កើន​ដល់​ ១៥៨ ករណី​ ដែល​ជាចំ​នួ​ន​ខ្ព​ស់​បំផុត​ ចាប់​តាំ​ងពីប្រទេសចិនបានគ្រប់​គ្រង​ការរីក​រាល​ដាល​​​ទូទាំ​ង​ប្រទេសនៅ​ដើមឆ្នាំ ២០២០​។

ទី​ក្រុង​ស៊ីអាន​ រក​ឃើញ​ករណី​ស្រាល​ក្នុង​តំប​ន់ ៤៨៥ ករណី​ សម្រា​ប់​រ​​យៈពេលពីថ្ងៃទី ៩​ ខែ​ធ្នូដ​ល់ថ្ងៃ​ទី ២៥ ខែ​ធ្នូ ហើយ​ក៏​បាន​ដាក់វិធានការធ្ងន់ៗ ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃជំ​ងឺ​នេះ​ ស្រប​តាម​គោ​ល​ន​យោ​បាយរ​ប​ស់​ទី​ក្រុ​ង​ប៉េ​កាំងដែ​ល​ថា​កា​រ​ផ្ទុះ​ឡើង​ណា​មួ​យ​គួ​រតែត្រូវបានទប់​ស្កា​ត់​ឱ្យ​បាន​ឆាប់​តាមដែល​អាច​ធ្វើទៅ​បា​ន​។

ទីក្រុ​ងនេះ​បា​ន​ប្រកាស​ថាមិ​នមានការឆ្ល​ងដែ​ល​បណ្តាលមកពីវ៉ារ្យ៉ង់អូមីក្រុង​ទេ​ បើទោះ​​បីជា​អាជ្ញាធរ​ចិន​ បាន​រាយកា​រ​ណ៍​ថា បាន​រកឃើញ​ករណី​អូមីក្រុង​​មួយចំនួ​ន​ក្នុ​ង​ចំណោ​ម​អ្ន​ក​ដំ​ណើ​រអន្តរជាតិ និ​ង​នៅ​ភាគ​ខាងត្បូ​ងប្រទេ​ស​ចិ​ន​ក៏​ដោយ៕