នី​កា​រ៉ា​ហ្គា​នៃ​តំបន់​អាមេរិក​​កណ្ដាល​បាន​រឹបអូស​អតីត​ស្ថានទូត​តៃវ៉ាន់ ដើម្បី​ប្រគល់ឱ្យ​ចិនដីគោក​វិញ បន្ទាប់ពី​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ ដា​នី​យ៉ែ​ល អ័​រ​តេ​ហ្គា ផ្ដាច់ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​ក្នុង​ខែ​នេះ ដោយ​លើកឡើងថា ខ្លួន​នឹង​ទទួលស្គាល់​តែ​រដ្ឋា​ភិ​​បាល​ដីគោក​ប៉ុណ្ណោះ​។​

​មុនពេល​ពួកគេ​ចាកចេញ បេសកកម្ម​ការទូត​តៃវ៉ាន់​បាន​ព្យាយាម​បរិច្ចាគ​អគារស្ថាន​ទូត​ទៅឱ្យ​វិហារ​រ៉ូ​ម៉ាំង​កា​តូ​លិ​ក​ប្រចាំ​រដ្ឋធានី​ម៉ា​ណាហ្គា​នៃ​ប្រទេស​នី​កា​រ៉ា​ហ្គា​។​

​ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោក​ អ័​រ​តេ​ហ្គា បាន​និយាយ​កាល​​ពី​ល្ងាច​ថ្ងៃអាទិត្យ​ថា ការ​បរិ​​ច្ចាគ​បែបនេះ គឺ​មិន​ស្របច្បាប់​ទេ ដោយ​លើកឡើងថា អគារ​នេះ​គឺជា​កម្មសិទ្ធិ​របស់​រដ្ឋា​ភិ​​បាល​ក្រុង​ប៉េកាំង​។ ខុ​ទ្ទ​កា​​ល័យ​អគ្គ​រដ្ឋអាជ្ញា​នី​កា​រ៉ា​ហ្គា​បានចេញ​សេចក្ដី ថ្លែងការណ៍​មួយ​ថា ការព្យាយាម​បរិច្ចាគ​នេះ​ គឺជា «​ការធ្វើសកម្មភាព និង​ការបោកប្រាស់​ដើម្បី​យក​របស់​ដែល​មិនមែនជា​កម្ម​​សិទ្ធិ​របស់​ពួកគេ​»​។​

​ក្រសួងការបរទេស​តៃ​​វ៉ាន់​បាន​ថ្កោលទោស​ចំពោះ​ «​សកម្មភាព​ខុសច្បាប់​យ៉ាងធ្ងន់ធ្ងរ​នៃ​របប​អ័​រ​តេ​ហ្គា​» ហើយ​និយាយថា រដ្ឋាភិបាល​នី​កា​​រ៉ា​ហ្គា​បាន​រំលោភ​លើ​នីតិវិធី​ស្តង់ដា​ដោយ​ផ្តល់ឱ្យ​មន្ត្រីការទូត​តៃវ៉ាន់​ត្រឹមតែ ២ ​សប្ដាហ៍ ​ដើម្បី​ចាក​ចេញពី​ប្រទេស​នី​កា​រ៉ា​ហ្គា​៕

វីដេអូ៖