ការ​បិទ​ស្ថាប័ន​សិក្សា​ ដោយសារ​ការរំខាន​​ពី​ជំងឺ​រា​ត​ត្បាត អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ចំណូល​កុមារពេញ១​ជីវិត​​ ឬ ​អាច​ស្មើនឹង​ទឹក​ប្រាក់ប្រមាណ ១៧ ទ្រីលាន​ដុល្លារ​​។ ​​នេះ​បើ​តាម​ឱ្យ​ដឹងពី​​​របាយការ​ណ៍​​ថ្មី​​មួ​យ​របស់​អង្គការ​សហប្រជា​ជា​តិ (អ.ស.ប) និង​ធនាគារ​​ពិ​ភពលោ​ក។

ខណៈ​ពេលដែ​លរដ្ឋាភិបាលបាន​ទ​ទូចថាការបន្សល់​ទុក​ឱ្យ​​សា​លារៀ​នឱ្យ​បើក​ គឺ​ជា​''អាទិភាពទី ១​''​ក៏​ដោយ​​ ការគំរាមកំហែង​ដ៏​ធំបំផុតចំ​ពោះវិស័យ​អ​ប់​រំគឺប្រសិនបើការកើនឡើងនៅក្នុង​ក​រណីនៃវ៉ារ្យ៉ង់ អូមីក្រុង​ ដែ​លអា​ចឆ្លងបានខ្ពស់មានន័​យ​ថា​ អវត្តមានបុគ្គលិ​ក​ ដោយ​សា​រជំ​ងឺឬ ការដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​កាន់​តែ​កើន​​។

តួលេ​ខចុងក្រោយរបស់ក្រសួង​អប់​រំ​នៅអង់​គ្លេស​(Df​E)​​បានបង្ហាញ​ថា ប្រមាណ​ជា​ ២,៤​ភាគរយ​នៃ​គ្រូ​បង្រៀន​ និង​ថ្នាក់ដឹក​នាំ​សាលា​បានអវត្ត​មា​ន​ពីសា​លា​រៀ​ន​ក្នុ​ងប្រទេសអង់គ្លេសដោយ​សា​រ​តែ​ហេ​តុ​ផល​ទាក់​ទងនឹងកូវីដ​១៩ កា​លពីថ្ងៃទី៩​ ខែធ្នូ កើនឡើង​ពី ២ភាគរយ​នៅ​ថ្ងៃទី២៥​ ខែ​វិច្ឆិកា​។

ក្រុម​ប្រទេស​ក្នុង​ប្លុក បា​ន​ព្រមា​នថាសា​លារៀ​នទាំងអស់​ អាច​ត្រ​ឡ​ប់​ទៅ​រៀ​ន​ពី​ច​ម្ងា​យក្នុង​ខែមករា វិញ ខណៈដែ​លមាន​អ្នក​ខ្លះជំទាស់​ថា​ គួរ​តែ​ត្រូ​កំណត់​អាទិភាព​ចំពោះ​ក្រុម​កុមារ​ជាក់​លាក់​ហើយ​បើកស្ថាប័ន​សិក្សា​ជាធម្ម​តា​វិញ​។

គួរបញ្ជាក់ផងដែរថា ចាប់ពី​ខែមី​នា ឆ្នាំ២០២០ ស្ថាប័ន​សិក្សា​ត្រូវ​បាន​បិទ​​គ្រប់​ប្រទេស បង្កឱ្យ​កុមារ​ប្រមាណ ១,៦​ ពាន់​លាន​នាក់​ត្រូវ​បង្ខំ​ឱ្យ​សិក្សា​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​វិញ​។ ជិត​ ២ឆ្នាំក្រោ​យម​ក ការ​រំ​ខាន​នៅ​តែ​ប​​ន្ត​ទាំង​នៅ​សហ​រដ្ឋ​អាមេរិក និង​ប្រទេស​នានា​ ហើ​យ​ការរៀនក្រៅម៉ោង ឬ​ការ​សិក្សា​ពី​ចម្ងា​យ​នៅ​តែបន្ត​ធ្វើឡើង​នៅ​គ្រប់​ប្រទេសទូទាំង​​ពិភព​លោក​។

នៅក្នុ​​ងរ​បាយការណ៍ថ្មី​នេះ អង្គការយូណេស្កូ (UNESCO) ដែល​ជា​ស្ថា​ប័​ន​អប់រំរបស់​អ​ង្គការ​ UN​ រួម​ជា​មួ​យ​​​នឹ​​ងអង្គការយូនី​សេហ្វ (UNICEF) និងធ​នាគារពិភពលោកបា​ន​ប៉ាន់​ស្មានថា​​តើកា​រ​រំ​ខា​ន​ជា​ច្រើន​ខែ​ទាំ​ង​​នេះ​​ អា​ចមា​នន័​យ​យ៉ា​ងណាចំពោះ​អនាគត​កុមារ​នៅថ្ងៃអនាគត​។​ សាលារៀនដែ​ល​ត្រូវបានបិទ គួប​ផ្សំ​​គ្នា ​​ជាមួយ​នឹង​សេដ្ឋកិច្ចដែ​លជាប់គាំងមិន​ត្រឹម​តែបង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ការសិក្សា​ប៉ុណ្ណោះ​ទេ​ហើយ​ថែម​ទាំង​អាច​ជំរុញ​ឱ្យ​កុមារ​ខ្លះ​ធ្លាក់​ខ្លួន​ចូល​បម្រើ​លើ​​ការ​ងារ​កម្លាំង​ក៏​មាន​។

ដោយសារ​ការ​បិទ​ស្ថាប័ន​សិក្សា បណ្ដាល​ឱ្យ​កុមារ​រៀន​ចំណេះ​ជំនាញ​តិ​​ច​ជា​ងមុន​ ដែល​បង្កឱ្យ​ពួក​គេ​ងាក​ខ្លួន​ចេញ​ពី​​ការ​ងារដែលតម្រូវ​ការ​ចំណេះ​ជំនាញ​ខ្ពស់​ និង​​​មានប្រា​​​ក់​​ឈ្នួ​ល​ខ្ពស់។ ប្រសិន​បើ​ពួកគេ​មិន​បាន​​​រៀន​​សង​នូវ​ចំណេះ​ជំនាញ​ ដែល​បាន​បាត់​បង់​ក្នុង​រយៈ​ពេល​ជិត​ ២ឆ្នាំ​ មក​​វិញ​​នោះ​ទេ​ ពួក​គេ​អាច​នឹង​បាត់​​ប​ង់​​ប្រាក់​ចំ​ណូល​​ពេញ​​១​​ជី​វិត​។

យោង​តាម​ការ​ប៉ាន់​ប្រមាណ​របស់​ស្ថាប័ន​ខាង​លើ​ ក្រុម​កុមារ​អាច​នឹង​បាត់​បង់​ចំណូល​សម្រាប់​ថ្ងៃ​អនាគត​ប្រមាណ ១៧ ទ្រីលាន​ដុល្លារ​ ជា​ការ​កើន​ឡើង​ពី​ការ​ខាត​បង់​ចំណូល​ពេញ​មួយ​ជីវិត​ប្រមាណ ១០ ទ្រីលាន​ដុល្លារ​អាមេរិក​សម្រាប់​តែ​ឆ្នាំ​២០២០ តែឯង​។

មុន​ពេ​លមាន​​​ជំងឺ​រាតត្បាត​ ពិភព​​លោក​មើ​លឃើញ​ពី​កំណើន​នៃ​កុមារ​ ដែល​បានចូល​សាលា​រៀន​កាន់​តែ​ច្រើន​។ ចន្លោះ​ឆ្នាំ២០០០ និង ២០១៥ ការចុះ​ឈ្មោះ​ចូ​ល​រៀននៅសាលាបឋមសិក្សាក្នុង​ប្រ​ទេ​ស​ កំពុង​អភិវឌ្ឍន៍​ បានកើ​ន​ឡើ​ងពី​៨ភាគរយ​ដល់​៩១ភាគរយ​។​ អង្គការសហប្រ​ជា​ជា​តិ និងអង្គការពាក់ព័ន្ធបាន​ប​ង្វែ​រ​កា​រ​យក​ចិ​ត្ត​ទុ​កដាក់រប​ស់ពួ​កគេ​ពី​ការប​ង្កើនចំនួ​នកុមារដែ​លមិនបានចូលរៀនទាល់តែសោះ ទៅ​ជា​កា​រ​លើ​ក​ក​ម្ព​ស់គុ​ណ​ភាពនៃការអប់រំដែលសិស្ស​ទ​ទួ​ល​បានវិញ​។

ដើម្បីសម្រេច​បាន​គោល​បំណង​នេះ អង្គការយូ​ណេស្កូ​ មានគោលការណ៍សាមញ្ញមួ​យ​សម្រាប់​លើក​កម្ពស់​«ការសិក្សា​របស់​កុមារក្រីក្រ​​»​ ថា​តើ​កុ​មារនៅអា​យុ​១០ឆ្នាំអាចអានប្រយោគសា​ម​ញ្ញជា​ភា​សា​កំណើ​ត​រ​ប​ស់​ពួ​ក​គេ​បា​ន​​ទេ?​លោក BorheneChakrounនាយកផ្នែក​គោល​ន​យោបាយ និងប្រព័ន្ធសិក្សាពេញមួ​យ​ជី​វិត​រប​ស់អង្គការ​យូ​ណេស្កូ​បាន​មា​ន​ប្រសាសន៍​ថា សូម្បីតែមុ​នពេ​ល​ជំ​ងឺរាតត្បាតក៏ដោយ កុមារជាង​ពា​ក់​កណ្តាល​នៅក្នុ​ង​ប្រទេសដែ​លមានចំណូលទាប និងមធ្យម នៅ​តែ​មាន​អាច​អាន​ប្រយោគ​សាមញ្ញ​ ជា​ភាសា​កំណើត​របស់​ខ្លួន​មិន​បាន។

លោក​ បាន​​ពន្យ​ល់ថា៖​«ជា​ធ​ម្ម​តា​អ្នកដែល​មិ​នសម្រេចបាននូវ​មូលដ្ឋាន​ទាំង​នេះ គឺជា​អ្នកដែ​លមា​ន​គុ​ណ​វិបត្តិ​ មានការរើស​អើ​ង ឬម​ក​ពីសាវតារសេដ្ឋកិច្ចសង្គមទាប»​។

យ៉ាងណាមិញ បើ​យោងតាមរបាយការណ៍ថ្មី ភាពក្រីក្រ ​ត្រូ​វ​បា​នគេរំពឹងថានឹងអាចប៉ះពាល់​ដ​ល់​កុ​មា​រ​ទាំ​ង​នោះកា​ន់​តែ​ច្រើនឡើង ​ដោ​យសារតែជំងឺរាតត្បា​​ត ពោល​គឺ​អាច​ប៉ះពាល់​រ​ហូត​ដល់ ៧ ក្នុ​ងចំណោម ១០​នាក់​ឯណោះ។

ភាព​ក្រីក្រ​ ​បង្កឡើងដោ​យគម្លាត និងគុណវិបត្តិនៃការរៀនសូត្រពីច​ម្ងា​យ សូម្បី​តែ​នៅ​ក្នុ​ង​ប្រទេសដែល​មាន​បំ​ផុត​ក៏​ដោយ។ លោក ​Ch​akrounមានប្រសាសន៍​ថា៖ «ប្រទេស​ភា​គច្រើ​នបាន​រ​ក​ឃើ​ញថាសម​ត្ថ​​ភា​ព​រប​ស់ពួកគេក្នុងការឆ្លើយតបទៅនឹងវិបត្តិភាពរឹង​មាំ​​ ហេដ្ឋារចនាស​ម្ព័​ន្ធ​ក្នុ​ង​ល​ក្ខខ​ណ្ឌ​​នៃកា​ររៀន​ពី​ចម្ងាយ​និង​​ធន​ធាន​គ្រូ ដែល​មាន​ជំនាញ​​​ឌីជី​ថល និង​គរុកោ​ស​ល្យ​ឌី​ជី​​ថ​​លគឺនៅ​​ខ្វះខាត​នៅឡើយ​»​។

លោក បាន​បន្ត​ថា​ បញ្ហានេះ​មិន​មែន​កើត​ឡើ​ងតែ​នៅ​ក្នុងប្រទេសដូច​ជាម៉ិកស៊ិក ម៉ារ៉ុក និង​ម៉ា​ឡេ​ស៊ី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​បារាំង ដែលគាត់មាន​មូ​ល​ដ្ឋា​ននៅ និ​ង​នៅ​សហរដ្ឋ​អាមេរិក​។ នៅជុំវិញពិភពលោ​ក​​កុមារពិការ កុមារតូ​ច​បំ​ផុ​ត និងកុមារក្រីក្រ​ មាន​ប​ញ្ហា​ច្រើ​ន​បំផុត​ក្នុ​ង​កា​រប្រើប្រាស់​ ឬទទួ​ល​បា​នអត្ថប្រយោជន៍ពីការរៀនសូត្រពីច​​ម្ងាយ​​​៕