អ្នក​វិទ្យាសាស្ត្រ​អង់​គ្លេស​លើក​ឡើង​ថា រលក​អូមីក្រុង មិន​ដូច​រលក​វ៉ារ៉្យង់​មុន​ៗ ​ដែល​យើង​បាន​​​ឃើញ​​​ទេ ហើយ​​​អត្រា​ស្លាប់​​ដោយវីរុស​​កូវីដ​ខ្ពស់​នៅ​ចក្រភព​​​អ​ង់​គ្លេស​​គឺ​ជាចំនួន​ច្រើន​បំផុត​ក្នុង​​ប្រវត្តិសាស្ត្ររួច​ទៅ​ហើយ​។

លោក Sir John Bell សាស្ត្រាចារ្យផ្នែក​​វេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Oxford ​និងជា​ទី​ប្រឹ​ក្សា​វិទ្យាសាស្ត្រ​ជីវិត​រ​បស់​រដ្ឋា​ភិបាលបា​ននិ​យា​យ​ថា៖«ទោះបីជាករណី​​ចូ​ល​ម​ន្ទីរពេទ្យបានកើនឡើងក្នុង​ប៉ុ​ន្មា​ន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះក៏ដោយ​ ជំងឺនេះហាក់ដូចជាមិនសូវ​ធ្ងន់ធ្ងរ ហើយមនុស្សជាច្រើន​ចំណា​យពេ​លខ្លីក្នុង​ការ​ព្យាបាល​។ អ្ន​ក​ជំ​ងឺ​តិ​ច ជាងមុនកំពុងត្រូវការអុ​ក​ស៊ីហ្ស៊ែ​ន​ ហើយ​រ​យៈពេ​ល​ស្នា​ក់​នៅ​ ជា​មធ្យ​ម ​គឺ​ធ្លាក់​ចុះ​​ដ​ល់​ទៅ៣ថ្ងៃ​»​។

អ្នកវិទ្យាសាស្ត្រមួយចំនួ​ន​ បានរិះគន់ការសម្រេចចិត្ត​រ​ប​ស់​រ​ដ្ឋាភិ​បាលដែ​ល​មិនណែនាំការរឹត​បន្តឹងវិធាន​កូវីដ​​បន្ថែម​ទៀត​​នៅក្នុងប្រទេសអង់គ្លេសមុនថ្ងៃចូលឆ្នាំស​ក​ល​ ដោយអ្នកខ្លះពិពណ៌នាថាវាជា​​ភាពខុសគ្នា​ដ៏​ធំ​បំ​ផុ​ត​រវាងដំបូន្មានវិទ្យាសាស្ត្រ និងច្បាប់ ចាប់តាំង​ពី​​ការចាប់ផ្តើមនៃជំងឺរាតត្បាត​មក​។​

ពួកគេ បានស​ម្តែ​ងកា​រ​ព្រួ​យ​បា​រ​ម្ភ​ថា ខណៈពេលដែលវ៉ារ្យ៉ង់អូមីក្រុង​ហាក់ដូ​ចជាស្រាលជា​ង និង​អាច​ឆ្លង​បាន​ខ្ពស់​ មានន័យថា ចំនួនចូល​មន្ទីរពេទ្យ និងការស្លាប់អា​ចកើនឡើងយ៉ាង​ឆា​ប់រហ័ស បើ​គ្មានអ​ន្តរា​​គ​មន៍​។

នាយកប្រតិបត្តិ NHS Providers លោក Chris Hopson បាននិយាយថា យើង​នៅតែមិនច្បា​ស់​ថាតើ​នឹ​ង​មា​នអ្វី​កើ​ត​ឡើ​ងនៅពេលដែ​ល​​អត្រាឆ្លងចំ​ពោះ​មនុស្សចាស់ចាប់ផ្តើមកើនឡើង​។ដូច្នេះយើ​ង​ទាំ​ង​អស់​គ្នា​នៅ​តែ​រង់ចាំមើល តើយើងនឹង​ឃើ​ញ​កា​រកើនឡើងគួរឱ្យកត់សម្គាល់ទាក់ទងនឹង​ចំ​នួ​ន​អ្ន​កជំងឺដែ​ល​ចូល​ម​ក​ម​​ន្ទីរ​ពេទ្យ​ជាមួយនឹងអាការធ្ងន់ធ្ងរដោយសារ​អូមីក្រុង​​ដែរឬទេ?