​កាលពី​យប់​ថ្ងៃ​សៅរ៍ ទី ​១ មករា កងកម្លាំង​ការពារ​អ៊ី​ស្រា​អែល (IDF) បានធ្វើការ​វាយប្រហារ​តាម​អាកាស​ទៅលើ​តំបន់​ហ្គា​ហ្សា បន្ទាប់ពី​កាលពី​ព្រឹក​នោះ រ៉ុក្កែត​ចំនួន​ ២ ​គ្រាប់​ហោះ​ចេញពី​តំបន់​ហ្គា​ហ្សា ហើយ​ធ្លា​ក់នៅ​ឆ្នេរសមុទ្រ​ក្រុង​តែ​ល​អា​វីវ​។​

«​យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ បាន​វាយប្រហារ​គោលដៅ​ជា​បន្តបន្ទាប់​នៅក្នុង​រោងចក្រ​ផលិត​គ្រាប់​រ៉ុ​ក​ក្កែ​ត ​ដែលជា​កម្មសិទ្ធិ​របស់​ក្រុម​ភេរវកម្ម​ហា​ម៉ាស់​» IDF បាន​និយាយ​បែបនេះ ក្នុង​សេចក្ដីថ្លែងការណ៍​មួយ ហើយ​បន្តទៀតថា​៖ «​ក្រុម​ហា​ម៉ាស់​ទទួលខុសត្រូវ និង​ទទួល​នូវ​ផលវិបាក​សម្រាប់​សកម្ម​ភាព​ទាំងអស់​នៅក្នុង និង​ចេញពី​តំបន់​ហ្គា​ហ្សា​»​។​

រថក្រោះ​អ៊ី​ស្រា​អែល​ក៏បាន​បាញ់​ផ្លោង​លើ​ប៉ុស្តិ៍​យោធា​របស់​ក្រុម​ហា​ម៉ាស់​នៅ​ជិត​ព្រំដែន​ហ្គា​ហ្សា ​ជាមួយអ៊ី​ស្រា​អែល​ផងដែរ​។​

កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ រ៉ុក្កែត​ចំនួន ​២ ​គ្រាប់ បាន​ហោះ​ចេញពី​តំបន់​ហ្គា​ហ្សា​ហើយ​ធ្លា​ក់នៅ​ឆ្នេរសមុទ្រ​ទីក្រុង​តែ​ល​អា​វីវរ​បស់អ៊ី​ស្រា​អែល​។ ​ហា​ម៉ា​ស់បាន​ជូនដំណឹង​ឱ្យ​អ៊ី​ស្រា​អែល ​តាមរយៈ​អ្នកសម្របសម្រួល​អេ​ហ្ស៊ី​ប​ថា ខ្លួន​មិនមែន​ពីក្រោយ​ការវាយប្រហារ​នេះ​ទេ​៕

វីដេអូ៖