ម្ចាស់​ក្ស​ត្រី Elizabeth II នឹង​ប្រារព្ធ​ខួប ៧០ ​ឆ្នាំ ​នៅលើ​បល្ល័ង្ក​ក្នុង​ខែកុម្ភៈ​ដែលជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ដែល​មិនអាច​ប្រៀបផ្ទឹម​បាន​ដែលជា​ព្រឹត្តិការណ៍​ប្រកប​ដោយ​អធិបតេយ្យ​របស់​ចក្រភព​អង់គ្លេស និង​ជា​ឱកាស ដើម្បី​បង្វែរ​ទំព័រ​លើ​ភាព​​ចលាចល ដែល​មិន​ឈប់ឈរ​រយៈពេល​ ៣​ ឆ្នាំ ​នៅក្នុង​គ្រួសារ​រាជវង្ស​។​

​យ៉ាងណាមិញ បណ្តឹង​រំលោភបំពាន​ផ្លូវភេទ​ដែល​លាតត្រដាង​នៅក្នុង​បន្ទប់​សវនាការ​នៅក្នុង​ទីក្រុង Manhattan អាច​នឹង​បង្ក​ភាពរអាក់រអួល​ដល់​ការ​​ប្រារព្ធ​ពិធី​របស់​ម្ចាស់​ក្ស​ត្រី​។​

​កាលពី​ថ្ងៃ​អង្គារ មេធាវី​ការពារ​ក្ដី​កូនប្រុស​ទី​២​របស់​ព្រះមហា​ក្សត្រិយានី គឺ​ព្រះអង្គម្ចាស់ Andrew បាន​សុំឱ្យ​ចៅ​​ក្រម​សហព័ន្ធ​លុបចោល​បណ្តឹង​របស់​អ្នកនាង Virginia Roberts Giuffre ដែល​បាន​អះអាងថា ព្រះអង្គម្ចាស់ ​Andrew (​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​មន្ត្រី​ហិរញ្ញវត្ថុ​ចុងក្រោយ​បំផុត Jeffrey Epstein ដែល​ត្រូវបាន​កាត់ក្ដី​ឱ្យ​ជាប់​​ទោស​ពីបទ​រំលោភ​ផ្លូវភេទ នៅពេល​អ្នកនាង​មាន​អាយុ ១៧ ឆ្នាំ​) ក៏​ជាប់​ពាក់ព័ន្ធ​នឹង​រឿងក្ដី​រំលោភបំពាន​ផ្លូវភេទ​នេះដែរ​។​

​មេធាវី​របស់​ព្រះអង្គម្ចាស់​បាន​ប្រើ​យុទ្ធសាស្ត្រ​ផ្លូវច្បាប់​ ដើម្បី​បដិសេធ​ករណី ដែល​អ្នកនាង​ Giuffre បាន​ចោទប្រកាន់​។ ទោះយ៉ាងណា ចៅក្រម Lewis A. Kaplan មិន​បានធ្វើ​សេចក្ដីសម្រេច​ភ្លាមៗ​លើ​ករណីនេះ​ទេ ដោយ​ទុកឱ្យ​ជោគ​-​វាសនា​ផ្លូវច្បាប់​របស់​ Andrew មាន​ភាព​​ស្ងប់ស្ងាត់ សម្រាប់​ពេលនេះ​សិន ខណៈ​សវនាការ​នេះ បានធ្វើ​ឱ្យមាន​ស្រមោល​ខ្មៅ​យ៉ាង ខ្លាំង​ដល់​សែ​រាជវង្ស​។

​ប្រសិនបើ​ចៅក្រម​អនុញ្ញាតឱ្យ​សំណុំរឿង​ដំណើរការ​ទៅមុខ ព្រះអង្គម្ចាស់​ Andrew អាច​ប្រឈមមុខ​នឹង​ការផ្តល់​សក្ខីកម្ម​ដ៏​អាក្រក់​ពី​អ្នកនាង ​Giuffre អំពី​ការ​ចោទ​​ប្រកាន់​ថា គាត់​បាន​បំពាន​លើ​នាង​នៅឯ​គេហដ្ឋាន​របស់លោក​ Epstein ក្នុង​ទីក្រុង New York និង​នៅ Caribbean​។ ការ​​ចោទប្រកាន់​នេះ នឹង​ធ្វើឱ្យ​រាជវាំង ​House of Windsor ធ្លាក់ចូល​ទៅក្នុង​រឿងអាស្រូវ​វិញ​នៅពេលនេះ ខណៈ​គ្រួសារ​រាជវង្ស​សង្ឃឹមថា នឹង​ប្រារព្ធ​កម្ម​​វិធី​ដើម្បី​សាទរ​ដល់​អាយុ​វែង​មិនធម្មតា​របស់​ព្រះមហា​ក្សត្រិយានី និង​ការ​គ្រង​​រាជ្យ​ដ៏​យូរអង្វែង​របស់​ទ្រង់​។

​លោក Dickie Arbiter ដែល​បាន​បម្រើការ​ជា​លេខាធិការ​សារព័ត៌មាន​របស់​មហា​ក្ស​ត្រី​ពី​ឆ្នាំ ១៩៨៨ ដល់​ឆ្នាំ ២០០០ បាន​និយាយថា​៖ «​ប្រសិនបើ​ករណីនេះ​អូសបន្លាយ​បន្តបន្ទាប់​ប្រាកដ​ណាស់ វា​នឹង​ក្លាយជា​បន្លា​មួយ​សម្រាប់​ព្រឹត្តិការណ៍​របស់​រាជវាំង​នៅពេល​ខាងមុខនេះ​»​។

​ទុក្ខលំបាក​របស់​ព្រះអង្គម្ចាស់ ​Andrew ភាគច្រើន​កើតចេញពី​អំពើ​របស់​ទ្រង់​ដោយ​អ្នកឃ្លាំមើល​រាជវង្ស​ចង្អុល​បង្ហាញថា អំពើ​ទាំងនោះ​សុទ្ធតែជា​លទ្ធផល​នៃ​ទំនាក់ទំនង​របស់​ទ្រង់​ជាមួយ​លោក Epstein និង​មិត្ត​ម្នាក់ទៀត​ឈ្មោះ​ Ghislaine Maxwell ដែល​ត្រូវបាន​កាត់​​ទោស​កាលពី​សប្តាហ៍​មុន​ពីបទ​សមគំនិត​ជាមួយ​លោក ​Epstein រំលោភបំពាន​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ​ជាច្រើន​។

​អ្នកស្រី Giuffre អះអាងថា ខ្លួន​នាង​ក៏​ស្ថិត​ក្នុងចំណោម​ជនរងគ្រោះ​ទាំងនោះ​ដែរ​។ ព្រះអង្គម្ចាស់ Andrew បដិសេធ​ការអះអាង​របស់​នាង​ដែលថា មាន​គេ​ជួញដូរ​នាង​ទៅឱ្យ​ព្រះអង្គម្ចាស់​។

​អ្នកនាង Penny Junor ​ប្រវត្តិវិទូ​រាជ​វង្ស​បាន​និយាយថា៖ «​អារម្មណ៍​របស់ខ្ញុំ ​គឺថា មនុស្ស​ភាគច្រើន​បាន​បាត់បង់​ចំ​​ណាប់​អារម្មណ៍​លើ​គាត់​។ គាត់​មាន​ចរិត​ក្រអឺតក្រទម ហើយ​មិនសូវ​ជា​ល្បី​ប៉ុន្មាន​ទេ​។ តាំងពី​គាត់​បាន​ឆ្លង​ផុត​វ័យ​កណ្តាល​មក​ខ្ញុំ​ចោទ​ជា​សំណួរ​ថា គាត់​មាន​តួនាទី​អ្វី​បម្រើ​ជាតិ​?»។​

​លោក Julian Perreira ​អតីត​ពលទាហាន​នៅក្នុង​កង​ឆ្មាំ Grenadier ដែល​បម្រើការ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​​នី​ស្ថាន បាន​ប្រាប់​កាសែត The Times of London កាលពី​សប្តាហ៍​មុន​ថា​៖ «​ការ​

​ត្រូវបាន​អនុញ្ញាតឱ្យរ​ក្សា​តួនាទី​របស់គាត់​ជា​វរសេនីយ៍ឯក​នៃ​ឆ្មាំ Grenadier ​និង​ឋានៈ​យោធា​ផ្សេងទៀត​ព្រះអង្គម្ចាស់ Andrew នឹង​បន្សល់​ស្នាម​ប្រឡាក់​នៅលើ​កងវរសេនាធំ​។ ប្រវត្តិសាស្ត្រ​ដ៏​មាន​មោទនភាព​ហើយនឹង​ផ្តល់​តម្លៃ​ដល់​ការ​​ខិតខំ​ប្រឹងប្រែង​របស់​មនុស្ស​ជំនាន់​មុន និង​អនាគត​របស់​កង​ឆ្មាំ Grenadier​។ គាត់​ត្រូវតែ​ចុះ​ចេញពី​តំណែង​ជាបន្ទាន់​»​។​

​យ៉ាងណាមិញ ព្រះអង្គម្ចាស់ Andrew នៅតែ​រក្សា​តំណែង​របស់គាត់​សូម្បីតែ​ក្នុងពេល​គេ​ចោទប្រកាន់​ពីបទ​រំលោភបំពាន​ផ្លូវភេទ​ក៏ដោយ ការធ្វើ​កូដកម្ម​មួយចំនួន​នៅក្នុង​ចក្រភព​អង់គ្លេស​ថា ជាការ​បង្ហាញ​ចុងក្រោយ​នៃ​ស្តង់ដា​ ២ សម្រាប់​សមាជិក​ដែលមាន​សិទ្ធិ​ក្នុង​គ្រួសារ​រាជវង្ស​។ ប៉ុន្តែ​តំណែង​របស់​ទ្រង់​នឹងត្រូវ​បាត់បង់​ ប្រសិន​​បើ​គេ​រកឃើញថា ទ្រង់​ពិតជា​បាន​ប្រព្រឹត្ត​ដូច​អ្វីដែល​គេ​ចោទប្រកាន់​មែន​។

​អ្នកឃ្លាំមើល​រាជវង្ស បាន​កត់សម្គាល់ថា ម្ចាស់​ក្ស​ត្រី​បាន​ប្រកាន់​ក្តី​ស្រឡាញ់​យ៉ាង​ខ្ជាប់ខ្ជួន​របស់​ទ្រង់ ចំពោះ​ព្រះអង្គ​ម្ចាស់ ​Andrew ទោះបីជា​កេរ្តិ៍ឈ្មោះ​សា​​ធា​រណៈ​របស់​ទ្រង់បាន​ត្រូវ​រលួយ​ក្រៀម​ក្រំ​ក្ដី​។ ប្រភព​ដដែល​បានឱ្យដឹងថា ព្រះ​​មហាក្សត្រិយានី ប្រហែលជា​ស្ទាក់ស្ទើរ​ក្នុងការ​ដកតំណែង​រប​ស់​ទ្រង់ ដោយសារ​ព្រះអង្គម្ចាស់​គ្មាន​សេសសល់​អ្វី​ទៀត​ទេ ក្រោយពី​ដកតំណែង​រួច​។ បើទោះជា​ម្ចាស់​ក្ស​ត្រី​ជា​ប្រមុខរដ្ឋ និង​ជា​ប្រមុខ​នៃ​ប្រទេសជាតិ ប៉ុន្តែ​ទោះជា​យ៉ាងណា​ទ្រង់​ក៏​នៅតែ​ជា​ម្ដាយ​របស់​ព្រះអង្គម្ចាស់​ដែរ​៕