កង​យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា រថក្រោះ​របស់​ខ្លួន​បាន​ធ្វើ​ការ​បាញ់​ព្រមាន​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​ស៊ីរី​ក្នុង​តំបន់​ខ្ពង់រាប​ហ្គោលែន​ ដែល​ជា​ដែនដី​មាន​ជម្លោះ​ បន្ទាប់​ពី​ប្រទះ​ឃើញ​សកម្មភាព​មិន​ប្រក្រតី​នៅ​ក្បែរ​កង​កម្លាំង​អ៊ីស្រាអែល​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ក្នុង​តំបន់​នោះ​។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ស៊ីរី​ SANA បាន​រាយការណ៍​ថា ​នៅ​ល្ងាច​ថ្ងៃ​ពុធ​សំឡេង​នៃ​ការ​ផ្ទុះ​ត្រូវ​បាន​គេ​ឮ​ បន្ទាប់​ពី​គ្រាប់​ផ្លោង​បាន​ធ្លាក់​នៅ​ជិត​តំបន់​ព្រំដែន ​ប៉ុន្តែ​មិន​មាន​ការ​រាយការណ៍​​អំពី​ការ​ស្លាប់​និង​ការ​ខូច ខាត​ណាមួយ​ឡើយ​។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ យោធា​អ៊ីស្រាអែល​បាន​​ថា រថក្រោះ «បាន​បាញ់​ផ្លោង​ក្នុង​បំណង​បណ្ដេញ​ជន​សង្ស័យ»​ ដែល​បន្ទាប់​មក​បាន​ភៀស​ខ្លួន​ចូល​ទៅ​ក្នុង​ទឹកដី​ស៊ីរី​វិញ​។ អ៊ីស្រាអែល​បាន​និយាយ​ថា​ជន​សង្ស័យ​ទាំង​នេះ​​ បាន​គ្រប់គ្រង​ប៉ុស្តិ៍​យោធា​ក្នុង​ដែន​ដី​របស់​អ៊ីស្រាអែល​។

អ៊ីស្រាអែល​បាន​កាត់​យក​តំបន់​ខ្ពង់រាប​ហ្គោលេន​ពី​ប្រទេស​ស៊ីរី ​ក្នុង​សង្គ្រាម​ឆ្នាំ​ ១៩៦៧​។​ សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​ថា​ ដែន​ដី​នេះ​ គឺ​ជា​ដែន​ដី​របស់​ប្រទេស​ស៊ីរី លើកលែង​តែ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ ដែល​កាល​ពី​ឆ្នាំ​ ២០១៩​ បាន​ផ្លាស់​ប្ដូរ​មក​ទទួល​ស្គាល់​ថា​ ដែនដី​នេះ​ គឺ​ជា​របស់​អ៊ីស្រាអែល​៕