កាលពី​ថ្ងៃអាទិត្យ ទី ​៩ មករា នេះ រុស្ស៊ី​លើកឡើងថា ខ្លួន​នឹងមិន​ធ្វើការ​លះបង់​ណាមួយ​ក្រោម​សម្ពាធ​របស់​សហរដ្ឋអាមេរិក​ទេ​? ហើយ​បាន​ព្រមាន​ថា ការចរចា​អំពី​វិបត្តិ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​សប្ដាហ៍​នេះ អាច​ចប់​មុនពេល​កំណត់ ខណៈពេលដែល​សហរដ្ឋ​អាមេរិក​បាន​និយាយថា ពួកគេ​មិន​រំពឹងថា​មាន​របកគំហើញ​ថ្មី​ណាមួយ​ទេ ហើយ​ការវិវឌ្ឍ​ណាមួយ​នោះ​ គឺ​អាស្រ័យ​លើ​ការបន្ថយ​ភាព​តានតឹង​ពី​រុស្ស៊ី​។​

​ជំហរ​តឹងរ៉ឹង​របស់​ភាគី​ទាំងសងខាង បានបង្ហាញ​យ៉ាងច្បាស់​អំពី​ភាព​ផុយ​​ស្រួយ​នៃ​ការរំពឹងទុក​នៃ​ការចរចា ខណៈពេលដែល​ភាព​តានតឹង​រវាង​អាមេរិក និង​រុស្ស៊ី បាន​កើន​ដល់​ចំ​​ណុ​ច​ខ្ពស់បំផុត​ចាប់តាំងពី​ការបញ្ចប់​សង្គ្រាមត្រជាក់​កាលពី ៣០ ឆ្នាំមុន​។​

​ការចរចា ​គឺ​គ្រោង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ចន្ទ​ នៅ​ក្រុង​ហ្ស៊ឺ​ណែវ មុនពេល​បន្តទៀត​នៅ​ទីក្រុង​វី​យែ​ន និង​ទីក្រុង​ប្រ៊ុ​ច​សែ​ល​។ ប៉ុន្តែ​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី RIA បាន​រាយការណ៍​ដោយ​ផ្អែកលើ​សម្តី​របស់​អនុរដ្ឋមន្ត្រី​ការ​​បរទេស​រុស្សី​លោក ស៊ើ​ហ្គេ​យ៍ រី​យ៉ាប​កូវ ថា ការចរចា​ការទូត​អាច​ត្រូវ​បញ្ចប់​​ បន្ទាប់ពី​ការជួបប្រជុំ​តែ​ ១ ​លើក​ប៉ុណ្ណោះ​៕ ​