មន្ត្រី​នៅ​ក្នុង​ទី​ក្រុង​កំពង់ផែធាន​ជីន​ភាគខាងជើងប្រ​ទេ​ស​ចិ​ន​ នៅជិតទីក្រុងប៉េកាំង ​បាននិ​យា​យកា​ល​ពី​ថ្ងៃអាទិត្យថា ប្រជាជ​ន​ចំនួន ១៤ លាន​នាក់ នឹងត្រូវ​​ធ្វើតេ​ស្ត​រក​មេ​រោ​គ​ បន្ទាប់ពីគេ​​រ​ក​ឃើ​ញប្រជាជន​​​ចំនួន ​២០ នាក់ ឆ្លង​មេរោគកូវីដ​ ១៩​ និង​​​ ២​ នាក់បានឆ្លងអូមីក្រុង​។

ការ​ធ្វើ​តេ​ស្ត​ទ្រ​ង់​ទ្រា​យ​ធំកា​ល​ពី​ចុង​ស​ប្តាហ៍ បាន​រកឃើញ​ថា មនុស្ស ២០ នាក់​ផ្សេ​ង​ទៀ​ត​ ដែល​មាន​ផ្ទុក​មេ​រោ​គ​​នេះ​។ នេះបើ​យោ​ង​តា​ម​របា​យកា​រ​ណ៍​កា​ល​ពី​ល្ងា​ច​ថ្ងៃ​អាទិត្យដោយ​សេ​វា​ព័​ត៌​មា​ន​ផ្លូវ​កា​រ​រ​ប​ស់​ទី​ក្រុង​​នេះ​។

ទីក្រុង​ក៏​ បានប្រកាសអំពីការរឹតបន្តឹង​​ក្នុង​កិ​​ច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការផ្ទុះ​ឡើ​ង និង​តា​ម​ដាន​ប្រភព​រប​ស់​វា។ ការឆ្លងដំបូង​ត្រូវ បាន​រកឃើញ​កាលពី​ថ្ងៃសៅរ៍នៅ​ក្នុ​ងក្មេងស្រីអា​យុ​១០ ឆ្នាំ​ និង​ស្ត្រី​អាយុ ២៩ ឆ្នាំម្នាក់ធ្វើការនៅមជ្ឈមណ្ឌលក្រោយ​សា​លា​។ ការតាមដាន និងការធ្វើ​តេស្ត​នៅ​ពេល​ក្រោ​យ​នៅ​ថ្ងៃ​នោះបា​ននាំឱ្យមានការធ្វើតេស្តវិជ្ជមា​នចំនួន ១៨នាក់​បន្ថែ​ម​ទៀ​ត​ក្នុ​ងចំណោមទំនាក់ទំនងរបស់ពួកគេ រួមទាំង​សិស្ស ១៥ នាក់​ផង​ដែ​រ។

ទីក្រុងធានជីន ស្ថិត​នៅជិត​ទីក្រុងប៉េកាំង ដូច្នេះ​​ករណីផ្ទុះឡើងគឺ​គួ​រឱ្យ​ព្រួ​យ​បា​រម្ភ​ ជា​ពិសេស​សម្រា​ប់​មេ​ដឹក​នាំ​ចិ​ន​ ដោយរដ្ឋធានីកំពុ​ង​រៀ​ប​​ចំធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវ​រ​ងា​ក្នុ​ង​រ​យៈ​ពេល​តិ​ច​ជាង​មួ​យ​ខែ។

សារព័ត៌មា​ន​ផ្លូវ​ការបា​ន​រា​យ​ការ​ណ៍ថា លោក Li Hongzhongលេខាបក្សកុម្មុយនី​ស្តក្រុង​ធា​ន​ជីន​បាន​ប្តេជ្ញា​​ថាទី​ក្រុ​ងនឹង​អនុវត្ត​​ឱ្យអ​ស់ពី​សមត្ថភាព​ តួនាទីរបស់​ខ្លួនជា​​គូ​ការពារ​ទីក្រុង​ប៉េកាំង​។

លោក Li បានប្រាប់ក្រុ​ម​មន្ត្រី​ថា៖​«ការការពារ​ជំ​ងឺ​រា​ត​​ត្បា​ត​រ​ប​ស់ទីក្រុងគឺស្ថិ​ត​ក្នុ​ង​ពេ​ល​វេលា​ដ៏​សំ​ខា​ន់​មួយ»​។​ នេះ​បើយោ​ង​តា​ម​កា​សែ​ត Tianjin Daily ដែលគ្រ​ប់​គ្រ​​ងដោយ​រដ្ឋ​ការ​តាម​ដាន​ប្រភព​នៃ​ការ​ផ្ទុះឡើ​ង​ ត្រូវ​តែ​ជា​កិ​ច្ច​កា​រប​​ន្ទាន់​ និងសំខាន់​បំ​ផុត​៕