ករណីបញ្ជូន​​សម្រាកព្យាបាលនៅមន្ទីរពេទ្យ​​នៅសហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុ​ត​កា​ល​ពីថ្ងៃចន្ទ ខណៈ​ ករណី​​ឆ្លងនៅ​តែ​បន្ត​កើន​ឡើង​ ដោយសារ​ការ​រីក​រាល​ដាល​នៃ​វ៉ា​រ្យ៉ង់អូមីក្រុង​នៅ​ក្នុ​ងរដ្ឋមួយ​ចំនួន។ នេះ​បើយោ​​​ង​តាម​រ​បា​យការណ៍របស់​សារព័ត៌មាន​រ៉យទ័រ​។

មានមនុស្សចំនួន ១៣២ ៦៤៦ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដែល​លើសពី​កំណ​ត់​ត្រាកាល​ពី​ខែ​មករា​ឆ្នាំ​មុន​ ដែល​មាន​​ចំនួន ១៣២ ០៥១ ប៉ុណ្ណោះ។ ការ​ស​ម្រា​កព្យា​បា​ល​នៅ​ម​ន្ទី​រពេទ្យបាន​កើ​នឡើង​ជា​លំ​ដាប់​ ចាប់តាំងពីចុងខែ​ ធ្នូ ដោយកើនឡើងទ្វេដង​ក្នុ​ង​រយៈពេល ៣​ សប្តាហ៍ចុងក្រោយនេះ ដោយសារអូមីក្រុង​ បានគ្របដណ្ដប់​ករណី​ឆ្លង​ដោយសារ​វ៉ារ៉្យង់​ដែល​តា​ ដែល​ជាវ៉ារ៉្យង់​លេច​ធ្លោ​ជាង​គេ​នៅ​​សហរដ្ឋអាមេរិក។

ខណៈពេលដែលមានសក្តានុពល​របស់​វ៉ារ៉្យង់​នៅ​មិ​នសូ​វធ្ងន់ធ្ងរ មន្ត្រីសុខាភិ​បាលបានព្រមាន​ថាចំនួ​ន​នៃ​កា​រឆ្លងដែ​ល​ប​ណ្តាលមកពីវ៉ារ្យ៉ង់អូមីក្រុង​អាចប៉ះពាល់ដល់ប្រព័ន្ធមន្ទីរពេ​ទ្យ ដែល​មួ​យចំ​នួ​ន​បា​ន​ផ្អា​ក​នី​តិវិធី​ជ្រើ​សរើ​​ស​រួចហើយ ខណៈដែលពួកគេតស៊ូដើម្បីដោះស្រាយការកើនឡើងនៃ​អ្ន​ក​ជំ​ងឺ​ចំ​ពេ​ល​មា​នកា​រ​ខ្វះ​ខា​ត​បុគ្គ​លិ​ក​។

ជាមធ្យមរយៈ​ពេល​ ៧​ ថ្ងៃ​សម្រា​ប់​ករណីថ្មីបា​ន​កើនឡើងទ្វេដងក្នុងរយៈពេ​ល ១០ ថ្ងៃចុ​ង​ក្រោ​យដល់ ៧០៤ ពាន់ករណី​។ យោងតា​មតួ​លេ​ខរបស់ Reuters បានឱ្យដឹងថា សហរដ្ឋ​អាមេរិក រកឃើញ​ករណី​ឆ្ល​ង​ជា​មធ្យម​ជាងកន្លះលានករណីសម្រាប់រយៈពេល ៦​ ថ្ងៃជាប់ៗគ្នាចុងក្រោយនេះ៕