សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបាន​អនុវត្ត​ទ​ណ្ឌ​កម្មថ្មីលើមន្ត្រីនីការ៉ាហ្គា មួ​យ​ចំ​នួន​កា​លពីថ្ងៃចន្ទ ត្រឹម​តែ​ប៉ុ​ន្មា​​ន​ម៉ោង​មុ​ន​ពេ​ល​មេ​​ដឹកនាំកាន់​តំណែង​ដ៏​​យូរអង្វែងរបស់ប្រទេស​នេះគឺ​លោក​Daniel Ortega បាន​ស្ប​ថចូ​ល​​កា​ន់តំ​ណែងជា​ប្រធានាធិបតីសម្រាប់​អាណត្តិ​ទី៥។

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានចោទប្រកាន់លោក​O​rtegaរួមជាមួយភរិយា និង​ក៍កាន់​តំណែង​ជា​អនុប្រធានា​ធិ​ប​តី Rosario Murillo ពីការរំលោភ​​សិទ្ធិ​មនុស្ស និងធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិប​តេ​យ្យ​ និងនីតិរដ្ឋ។

នៅក្នុងចលនា​សម្រាប់​ស​ម្រ​បស​ម្រួ​លដែល​បានរចនាឡើងដើម្បីដាក់សម្ពាធលើរបប​Ortega-Murillo ដែល​​នៅ​​​ថ្ងៃនៃ​ការប្រារព្ធ​ពិធីនោះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប​ បានបន្ថែមឈ្មោះ​មន្ត្រីជាន់ខ្ពស់ជា​ច្រើ​ន​នា​ក់​​រួមទាំងរដ្ឋមន្ត្រីការ​ពា​រ​ជា​តិ​ផងដែរ ទៅក្នុងបញ្ជីបុគ្គលដែលមានទណ្ឌ​​កម្ម​។

រតនាគារសហរដ្ឋអាមេ​រិកបានប្រកាសដាក់ទណ្ឌកម្មថ្មីប្រ​ឆាំ​ង​នឹ​ង​ម​ន្ត្រី​នីការ៉ាហ្គា​ចំនួន ៦ រូប ជុំវិញ​ការ​ចោ​ទ​ប្រ​កា​ន់​ពី​អំ​ពើ​ហិង្សា​របស់រដ្ឋ ការផ្សព្វផ្សាយព័ត៌មានមិនពិត និងគោលដៅ​លើ​ប្រ​ព័​ន្ធផ្សព្វ​ផ្សាយ​ឯក​រាជ្យ​។ គោ​ល​ដៅ​ទាំ​ង​នោះរួមមានរដ្ឋមន្ត្រីការពា​រ​ជាតិ​លោក​Rosa Adelina Barahona De Rivas និង​ប្រធាន​សេនាធិការយោ​ធាលោក​Bayardo Ramon Rodriguez Ruiz ។

ដោយឡែក ក្រសួងការបរទេសសហរដ្ឋអាមេរិ​កបានប្រកាសថា ខ្លួនកំពុងចាត់វិធាន​កា​រ​ ដើម្បី​ដាក់​ក​ម្រិត​ទិ​ដ្ឋា​កា​​រលើបុគ្គលចំនួន ១១៦ នាក់ រួមទាំងអភិបា​​លក្រុង ព្រះរាជអាជ្ញា អ្នកគ្រប់គ្រងសាកលវិទ្យាល័យ ក៏ដូចជាប៉ូលិស ពន្ធនាគារ និងមន្ត្រីយោធា។

លោក Brian E. Nelson អនុរដ្ឋលេខាធិការទទួលបន្ទុកភេរវកម្ម និងស៊ើបការណ៍ហិរញ្ញវត្ថុ​ បាន​និ​យា​យ​នៅ​ក្នុង​សេ​ច​ក្តីថ្លែ​ង​កា​រ​ណ៍មួយថា​៖​«របប Ortega-Murillo បន្តការអនុលោ​ម​តា​ម​ល​ទ្ធិ​ប្រ​ជា​ធិ​បតេយ្យ​តាម​រ​​យៈ​ការធ្វើឱ្យមានការបោះឆ្នោតក្លែងក្លា​យ​ ការបំបិទមាត់ក្រុមប្រឆាំងដោយសន្តិវិធី និងការឃុំ​ឃាំ​ង​មនុស្ស​រាប់​រ​​យ​នាក់​ជា​អ្ន​ក​ទោស​ន​យោបា​យ" ។

ប្រភពដដែល​បាន​បន្តថា៖ «សហរដ្ឋអាមេរិក និងដៃគូរបស់យើងកំ​ពុង​ផ្ញើ​សារយ៉ាងច្បាស់មួយទៅកាន់​ប្រ​ធា​នាធិបតី​Ortega អនុប្រធានាធិបតី Murillo និងរង្វង់ខាងក្នុ​ងរ​ប​ស់​ពួ​កគេថាយើងបន្តឈរជាមួយប្រ​ជា​ជន​នី​ការ៉ា​ហ្គា​​ក្នុងការអំពាវនាវរបស់ពួកគេឱ្យមានការដោះលែ​ង​អ្ន​ក​ទោ​សនយោបាយទាំងនេះជាបន្ទាន់ និងការវិលត្រឡប់ទៅកា​ន់ល​ទ្ធិ​ប្រ​ជា​ធិបតេយ្យវិញ»​។

ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាអឺរ៉ុបបានបន្ថែមឈ្មោះ​មនុស្ស ៧ នាក់ទៀត រួមទាំងសមាជិកនៃគ្រួសាររបស់ Ortega ទៅក្នុងប​ញ្ជីដែលត្រូវបានដាក់ទណ្ឌក​ម្ម​ផងដែរ៕