ក្រុងកេបិច​​របស់​ប្រ​ទេ​សកា​ណា​ដា​នឹង គិ​ត​ព​ន្ធ​សុ​ខ​ភាព​ដ​ល់​បុគ្គលណា​ ដែល​មិន​បា​ន​ចាក់​វ៉ាក់​សាំង​ប្រឆាំង​​នឹង​កូវីដ​។​ នេះបើតាមការ​​ឱ្យដឹងពីសារព័ត៌មាន BBC។

កេបិច បាន​រក​ឃើញចំនួនឆ្លង​ខ្ព​ស់​បំផុ​ត​នៃ​ការស្លាប់ទាក់ទង​នឹងកូវីដ​ ហើយ​បច្ចុប្បន្ន​ត្រូវ​ប្រឈម​នឹង​ កា​រ​កើ​នឡើ​ង​នៃករណីកូវីដ​ថែមទៀត​​។

កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីបានប្រកាសថា ខ្លួន​នឹង​ដាក់​ទ​ណ្ឌ​ក​ម្ម​ផ្នែ​កហិ​រ​ញ្ញ​វត្ថុ​ដ​ល់​អ្ន​ក​ដែ​ល​មិន​បា​ន​ទទួ​ល​ថ្នាំបង្ការជាលើក​ដំបូងបង្អស់​ក្នុង​ប្រទេស​។

គួរបញ្ជាក់ផងដែរថា ប្រជាជន​​​​ប្រហែល ១២,៨ភាគរយ​នៃប្រទេស​នេះ​ មិនទាន់​ទទួល​បាន​ការ​​ចាក់​វ៉ា​ក់សាំងនៅឡើយ​ទេ​ ប៉ុន្តែ​ក្រុម​ទាំង​នេះ បាន​បង្កើន​ករណី​ឆ្លង​ជិ​ត​ពា​ក់​កណ្តា​ល​នៃ​ក​រ​ណី​មន្ទីរពេទ្យទាំ​ង​ អ​ស់​។​

យោងតាមទិន្នន័យរបស់សហព័​ន្ធ​ ​មានតែជាង ៨៥ភាគរយ​នៃ​ចំនួន​ប្រជាជន​តំបន់​នេះ​ប៉ុណ្ណោះ ដែល​ទទួល​បាន​ទ​ទួ​ល​វ៉ា​ក់​សាំង​យ៉ាងហោចណាស់ ១​ ដូស​គិត​ត្រឹមថ្ងៃ​ទី ១ ខែ​មករា​។

នាយករដ្ឋមន្ត្រី Francois Legault បាននិយាយ​នៅ​ក្នុង​ស​ន្និ​សី​ទ​សា​រព័​ត៌​មា​នថា ​អ្នកដែល​មិ​ន​ទា​ន់​បា​ន​ទ​ទួ​លវ៉ា​ក់​សាំ​ងដំបូងរបស់ពួកគេ នឹងត្រូវបង់ប្រាក់​ ​"វិភាគទាន" ។ លោក​បាន​បន្ត​ថា តម្លៃ​នេះ​មិន​ទាន់​ត្រូវ​បាន​សម្រេច​នៅ​ឡើយ​ទេ៕