សហ​រ​ដ្ឋ​អាមេរិករក​ឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន​ ១,៥ លាន​ករណីបំបែក​​​កំណត់​ត្រាករណី​ថ្មី​ ​កាល​ពីចុ​ង​ស​ប្តាហ៍ ដោយសារ​ការរីក​រាល​ដាល​អូមីក្រុង​ខ្លាំង​បំផុត។​ នេះបើ​តាម​ឱ្យ​ដឹង​​សារព័ត៌មាន​ CNBC កាលពីថ្ងៃ​អង្គារ​។

ប្រជាជន​​អាមេរិកចំនួន ១៤៤,៤៤១ នាក់ កំ​ពុ​ង​ស​ម្រា​ក​ព្យា​បា​ល​នៅ​ម​ន្ទីរពេទ្យ ដោយ​សារ​វ៉ារ៉្យង់អូមីក្រុង​ គិតត្រឹមថ្ងៃ អាទិត្យ ​នេះ។​ នេះ​បើយោងតាមទិន្ន​ន័យ ដែលតាមដានដោយនាយក​ដ្ឋា​ន​សុ​ខ​ភាព និងសេវា​ពល​រដ្ឋ​ ហើយចំនួន​នេះ បាន​កើ​នដល់ ១៤៧០០០​ករណី​​ គិតត្រឹមថ្ងៃអ​ង្គា​រ។

ទោះយ៉ាងណា ករណីដែល​បាន​រាយ​ការណ៍​ក៏​ទំ​នង​ជា មិនទាន់​គ្រប់​ជ្រុង​ជ្រោយ​នៅឡើយ ដោយសារ ​ប្រជាជន​មួយ​ចំនួន​មិន​ទាន់​មាន​​ឧប​ក​រ​ណ៍​ធ្វើតេ​ស្ត​នៅ​ផ្ទះ​នៅឡើយ​ ខណៈ​ទិន្នន័យ​ទាំង​នេះ ត្រូវបាន​រាយការណ៍​ទៅ​ឱ្យ​​ទីភ្នាក់ងាររដ្ឋ ឬសហព័ន្ធ​ប៉ុណ្ណោះ​។

ប្រធានទីប្រឹក្សាវេជ្ជសា​ស្ត្រ​សេ​ត​វិមាន លោកវេជ្ជបណ្ឌិត Anthony Fauci បាននិយា​យ​កា​ល​ពី​ស​ប្តា​ហ៍​ មុ​នថា កា​រកើនឡើងនេះ​គឺ​ជា​​ភ័ស្តុតាងបង្ហា​ញ​ថា វ៉ារ្យ៉ង់អូមីក្រុង​ គឺមិនសូវធ្ងន់ធ្ងរជា​ង​ប្រភេទដែល​តា​ទេ។ លោក​បាន​និយាយថា ទិន្នន័យបន្ថែមទៀ​ត​គឺត្រូវការជាចាំបាច់ ដើម្បីបញ្ជាក់ថា លោកបានព្រ​មា​ន​​ថា​បរិមាណ​នៃ​កា​រឆ្លង និងមនុស្ស ដែ​លសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅតែអាច​ប៉ះ​ពា​ល់​ដ​ល់​ប្រព័ន្ធ​មន្ទីរពេទ្យ​។​

លោក Fauci បាននិយាយ​ថា​៖​ «សមា​មា​ត្រ​ជា​ក់​លាក់​នៃ​ក​រ​ណី​ដ៏​ច្រើ​ន និង​អាច​បង្ក​ឱ្យ​មាន​​សភាព ធ្ងន់ធ្ងរ។​ ​ដូ​ច្នេះ​ ​កុំ​យក​វា​​ជា​​សញ្ញា ​​ដែ​ល​​យើងមិន​​អាច​ប្រហែស​ភ្លេច​ខ្លួន​ពី​ការពារខ្លួន​ពីមេរោគ​នេះ​ឡើយ​»៕