កា​ររី​ក​រា​ល​ដា​លនៃ​វ៉ារ៉្យង់​អូមីក្រុង​ ដែល​កំ​ពុ​ងកើ​ន​​ឡើង​​ ផ្ដើម​ចេញ​ពី​​ស្ត្រី​ម្នាក់​​ ដែល​មិ​ន​បា​ន​ចា​ក់​វ៉ាក់​​សាំង​ និង​ចម្លង​ផ្ទាល់​ទៅ​មនុស្ស ៨ នាក់​ដទៃ​ទៀត​ និង​បន្តរីករាល​ដាល​លឿន​បំផុត​ក្នុង​រយៈ​ពេលតិច​ជាង​ ២ សប្តាហ៍។ នេះ​បើ​តាមការឱ្យដឹងពីសារព័ត៌មាន South China Morning Post។

កា​រវិភាគ​ក៏​​ បាន​បង្ហា​ញផ​ង​ដែរ​​ថា គិតត្រឹ​ម​ថ្ងៃចន្ទ ប្រហែល ១ ​​ភា​​​គ ៤ នៃអ្នកឆ្លងអូមីក្រុង​ គឺជាម​នុស្ស​ចា​ស់​ ដែលក្នុ​ង​នោះ ៣៥,៧ ភាគរយ​ មិន​ទាន់​​បាន​ចា​ក់​វ៉ាក់​សាំង ដែល​ករណី​នេះ​ បាន​ប​ង្កើ​ន​កា​រ​ព្រួយ​បា​រ​ម្ភ​ថា វ៉ារ៉្យង់​នេះ​នឹង​បង្ក​ឱ្យ​មាន​ការរីក​រាល​ដាល​កាន់​តែខ្លាំង​ជាង​មុន​ទៀត​​​។

ប៉ុន្តែអ្ន​ក​ជំនា​ញ​ខា​ងរោ​គ​រា​តត្បាតបាន​និ​យា​យថា​ សូ​ម្បី​តែ​អ្នកដែ​ល​បាន​ចា​ក់​ថ្នាំ​ក៏​ងា​យ​នឹ​​ង​ឆ្លង​​នឹង​វ៉ារ្យ៉ង់​ថ្មី​ដែ​រ ​ដោយសារកម្រិតអ​ង្គ​ប​ដិ​ប្រាណ អា​ច​ធ្លា​ក់ចុះ​យ៉ា​ងខ្លាំងជាច្រើនខែបន្ទាប់ពីការចាក់​ថ្នាំ ២​ ដងដំបូង ខណៈ​​​​តំបន់​នេះ បាន​​ជំ​រុញអ្នកស្រុកឱ្យ​ទទួលបាន​វ៉ាក់សាំង​ភ្លាម​ៗ​។

នេះជា​រល​ក​ទី៥ ហើយ​របស់​ហុងកុង ដែល​ការរីក​រាល​ដាល​ដំបូង​កើត​​ឡើ​ងនៅ​ចុងខែ ធ្នូ ចេញ​ពី​សមាជិក​អា​កាស​យា​និ​ក ២​ នាក់​។ ករណី​ឆ្លង​ចេញ​ពី​​អ្នក​បម្រើ​កា​រ​លើ​យន្ត​ហោះ ​​Cathay Pacific ទាំង ២ នា​ក់ សុទ្ធ​តែ​​ចា​ក់​វ៉ា​ក់​សាំ​ងពេញលេញ​​ និងបាន​ត្រឡប់មកពី​ស​ហ​រ​ដ្ឋ​​អាមេរិក បង្ក​ឱ្យ​មាន​ការ​​រី​ក​រាល​ដា​ល​ដល់​ប្រជាជន​ស​រុ​ប​ចំនួ​ន ៤៦ នាក់ រួម​មា​នស្ត្រី ៣២ នាក់​ និងបុរស ១៤ នាក់ ធ្វើ​ឱ្យ​ឆ្លង​ដល់​ទី​តាំង​ចំនួន ២ ​គឺ​ភោជនីយដ្ឋាន​​ Kowloon Tong និង​ក្រុម​រាំ ​Causeway Bay ផងដែរ​។

ចង្កោ​ម​ផ្សេ​ងទៀត ត្រូវបានបង្កឡើង ដោយអ្ន​ក​បម្រើ​លើយ​ន្តហោះ​បុ​រ​ស ដែលញ៉ាំអាហារជាមួយ​គ្រួ​សា​រ​រប​ស់​គាត់​នៅ​ក្នុ​ងភោជនីយដ្ឋាន Moon Palace ក្នុងមជ្ឈមណ្ឌលផ្សា​រ​ទំនើ​ប Festival Walk អំឡុង​ពេល​គា​ត់​នៅ​ដាច់​ដោយ​ឡែក​។​ ក្នុង​ចំណោម​អ្នក​​​ឆ្ល​ង​​ក្នុង​ក្រុម​​នោះ​ ២៥ ភាគរយ ​មិន​បាន​​ចា​ក់​​​វ៉ាក់​សាំង។

អាជ្ញាធរសុខាភិបា​លបាននិយាយថា ​វ៉ាក់សាំងកូវីដ ១៩ មិន​ផ្ត​ល់ការការពារទាំងស្រុងប្រឆាំងនឹងការឆ្លង​ទេ ប៉ុន្តែ​ ពួកគេបានកាត់​ប​ន្ថ​យភាពធ្ងន់ធ្ងរនៃជំងឺ និង​លទ្ធភាពនៃការស្លា​​ប់យ៉ា​ង​ច្រើន​។

មន្ត្រី​ ក៏​បាន​សង្កត់ធ្ងន់ម្តង ហើយ​ម្ត​ង​ទៀត​ អំពីសា​រៈ​សំ​ខា​ន់នៃ​កា​រ​ចា​ក់​ថ្នាំ​ប​ង្ការ ដោយ​ចង្អុល​ទៅម្តា​យ​របស់​អ្នក​បម្រើ​លើយ​ន្ត​ហោះ​ មិ​​ន​បានទទួលកា​រ​ចា​ក់​វ៉ាក់សាំ​ង​ទេ ដូច្នេះ​ហើយផ្ទុក​មេរោគ​ខ្ពស់​ ដែល​ទំនង​ជា​នាំ​ទៅ​រ​​​ក​ការរីករាលដាល​។

ទីប្រឹក្សាជំ​ងឺ​រា​ត​ត្បាតរបស់រដ្ឋាភិបាលសាស្រ្តាចារ្យ D​avid Hui Shu-cheong នៃសាកលវិទ្យា​ល័​យ​ចិន​ បាន​និ​យា​យថា ការ​រីក​រាល​ដាល​ឆ្លង​ចំពោះ​អ្នក​ចាក់​វ៉ាក់សាំង​រួច​ មានកម្រិតខ្ពស់ ដោយសារ​តែ​កម្រិ​ត​អ​ង្គ​ប​ដិប្រា​ណ​រ​ប​ស់​ពួកគេបានធ្លាក់ចុះតាមពេលវេ​លា តួយ៉ាង​អ្នក​ទទួល​វ៉ា​ក់​សាំង BioNTech ចំនួន​ ២ ដូស​ កាលពីខែមេសា និងឧសភាឆ្នាំមុន។

លោកបាននិយាយថា វិសាលភាពនៃការឆ្លងក៏ត្រូវបានកំ​ណត់ ដោយកត្តាខាងក្រៅផង​ដែ​រ ដូច​ជា​រ​បៀប​ ដែលការតាមដានទំ​នា​​ក់ទំនងរវាង​អ្នក​ឆ្លង​ ក្នុងការកំណត់អត្តសញ្ញាណទំនាក់ទំន​​ងជិ​តស្និទ្ធ និងរយៈពេល​ភ្ញាស់​ខ្លីរបស់អូមីក្រុង​ ដែល​ប​ង្កើនល្បឿននៃការឆ្លងសហគមន៍​។​

គាត់​បាន​និ​យាយ​ថា​៖ «ការសន្និដ្ឋាន​តែ​មួ​យគ​ត់​គឺ​ថា​ អ្នកដែល​មិ​ន​បា​ន​ទ​ទួល​វ៉ាក់សាំង ​គឺជាបុគ្គលដែល​ត្រូវ​ប្រឈម​នឹង​ការ​ឆ្លង​​មេរោគ​ខ្ពស់​។ នោះ​ហើ​យ​ជា​មូ​លហេ​តុ ដែលយើងត្រូវតែ​ជំ​រុ​ញ​ម​នុ​ស្ស​ឱ្យទ​ទួល​បា​ន​ការ​ចាក់វ៉ាក់សាំង​ដូសទី៣»។

ទន្ទឹមនឹងនេះ​ដែរ ប្រមាណ ២៦,៤ ភាគ​រ​យ​នៃករណីក្នុងស្រុកនៅក្នុងរល​កទី៥ ​មានអាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង​ទៅ ដោយ​ក្នុង​នោះ​មាន​ជំងឺ​​ម្នា​​ក់​មានអាយុលើសពី​ ៨០ ឆ្នាំ។​

វេជ្ជបណ្ឌិត Leung Chi-chiu អ្នកជំនាញផ្នែកវេជ្ជសាស្ត្រផ្លូវ​ដ​ង្ហើ​ម បាននិយាយថា អ្នកជំងឺ​ភា​គ​ច្រើ​ន​ គឺ​ជា​មនុស្ស​វ័​យ​កណ្តា​ល ឬ ចា​ស់​ជាង ដែលឆ្លង​តាម​រយៈ​ កា​រ​រាំក្នុងសួនសាធារណៈ គឺជាសកម្ម​ភាព​ទូ​ទៅ​ស​ម្រា​ប់​ម​នុ​ស្ស​ជំ​នា​ន់មុន និងការកើនឡើងនូវលទ្ធភាពនៃការវិវត្តនៃរោគសញ្ញារបស់​ម​នុ​ស្សចាស់ ដែលធ្វើឱ្យវា ងាយស្រួលក្នុងការកំ​ណ​ត់​អ​ត្តស​ញ្ញា​ណពួក​គេ​ថាជាករណីកូវីដ​។

លោក Hui បានកត់​ស​ម្គា​ល់ថា វា​ចៀសស​មិ​នរួ​ចទេចំពោះ​ករណី​ស្លាប់​ ដែល​បណ្ដាល​មក​ពីអូមីក្រុង​ ហើយ​វា​នឹង​កើ​ន​ឡើ​ងស្របតាម​កា​រកើន​ឡើ​ងនៃករណីដែរ​ ប៉ុន្តែ​លោក​បាន​បន្ថែ​ម​ថា ​ជាសំណាង​ល្អ​វ៉ារ្យ៉ង់ អូមីក្រុង គឺ​ស្រា​ល​ជា​ងវ៉ារ្យ៉ង់ដែល​តា​ ហើយ​ហានិភ័យនៃ​កា​រ​វិវត្តទៅជាជំងឺធ្ងន់ធ្ងរ គឺមិនខ្ពស់នោះ​ទេ​។​

ទោះ​យ៉ាងណា ទីក្រុងនេះ បាន​បង្កើ​ន​កិច្ច​ខិ​ត​ខំ​ប្រឹ​ង​ប្រែ​ង​រ​ប​ស់​ខ្លួ​ន​ក្នុង​កា​រ​ចាក់វ៉ាក់សាំង​ដល់​អ្ន​ក​ចាស់ៗ​​។ នៅ​ក្នុង​សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ​ ​នាយកប្រតិបត្តិលោកស្រី Ca​rrie Lam Cheng Yuet-ngor បានប្រកាសថា ចំនួនមជ្ឈមណ្ឌលថែទាំសុខភា​ព​រ​ប​ស់រ​ដ្ឋា​ភិ​បា​លសម្រាប់មនុស្សចាស់ ដែលចែក​ចាយ​វ៉ាក់សាំង​ នឹងកើនឡើងពី​ ៥​ ដ​ងដល់ ១៥ កន្លែង ដែ​លជួយជំរុញ​ ដល់​ការ​ចែក​ចាយ​វ៉ាក់សាំង​ប្រមាណ​ ២ ០០០ ដូស​បន្ថែមទៀតជារៀងរាល់ថ្ងៃ។​

លោកស្រី Lam បានបន្ថែមថា លោកស្រីរំពឹងថា អត្រា​នៃ​កា​រចាក់វ៉ាក់សាំងទាំងមូលរ​ប​ស់​ទីក្រុ​ង​​នឹង​ឈា​ន​ដ​ល់​ ​​៩០ ភាគរយក្នុងពេលឆាប់ៗនេះ ប្រសិនបើ​ការ​​ជំរុ​ញ​កា​រ​ចា​ក់​វ៉ា​ក់​សាំ​ងនៅ​តែ​ប​ន្ត​ក្នុ​ង​ល្បឿ​ន​បច្ចុប្បន្ន​របស់​វា​៕

វីដេអូ៖