The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អាមេរិក​ស្នើ​ក្រុមប្រឹក្សាសន្តិសុខ ​UN ​បន្ថែម​ទណ្ឌកម្ម​ទៅលើ​កូរ៉េខាងជើង​ ក្រោយពី​តេស្ត​មី​ស៊ី​ល​ជា​បន្តបន្ទាប់​




អាមេរិក​ស្នើ​ក្រុមប្រឹក្សាសន្តិសុខ ​UN ​បន្ថែម​ទណ្ឌកម្ម​ទៅលើ​កូរ៉េខាងជើង​ ក្រោយពី​តេស្ត​មី​ស៊ី​ល​ជា​បន្តបន្ទាប់​

Content image - Phnom Penh Post
មីស៊ីល​​បាលី​ស្ទិក​​ដែល​កូរ៉េ​​ខាង​ជើងបាញ់​តេ​ស្ត​កាល​ពី​ថ្ងៃទី ១១ មករា។ AFP

អាមេរិក​ស្នើ​ក្រុមប្រឹក្សាសន្តិសុខ ​UN ​បន្ថែម​ទណ្ឌកម្ម​ទៅលើ​កូរ៉េខាងជើង​ ក្រោយពី​តេស្ត​មី​ស៊ី​ល​ជា​បន្តបន្ទាប់​

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំនៅ​ UN លោកស្រី Linda Thomas Greenfield បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា អាមេ​រិ​ក​កំពុង​ស្នើ​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ​ដាក់ ទណ្ឌកម្ម​បន្ថែម​ទៅលើ​ប្រទេស​កូរ៉េខាងជើង​ ក្រោយពី​ទីក្រុងព្យុងយ៉ាង ​ធ្វើតេស្ត​មី​ស៊ី​ល​ជា​បន្តបន្ទាប់ ជាការ​ផ្គើន​នឹង​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​។

​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នោះដែរ ក្រសួង​រតនាគារ និង​ក្រសួងការបរទេស បានដាក់​ទណ្ឌកម្ម​ទៅលើ​ប្រជាជន​កូរ៉េ ៥​ នាក់ ទាក់ទង​នឹង​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទិ​ករ​បស់​ប្រទេស​នេះ​។

​លោកស្រី​ឯកអគ្គរដ្ឋទូតបាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ថា ក្នុងចំណោម​វិធានការ​សំខាន់ៗ អាមេរិក​កំពុង​ស្នើ​សុំឱ្យ​មានការ​​ដាក់ទណ្ឌកម្ម​ពី ​UN បន្ទាប់ពី​កូរ៉េខាងជើង​បាញ់​តេស្ត​មី​ស៊ី​ល​បាលី​ស្ទិ​ក ​៦ ​គ្រាប់ ចាប់​តាំង​ខែកញ្ញា ២០២១ ដែល​ការបាញ់តេស្ត​នីមួយៗ បាន​រំលោភ​សេចក្តីសម្រេច​របស់​ក្រុម​​ប្រឹក្សា​សន្តិសុខ UN​។

​សេចក្តីថ្លែងការណ៍​រប​ស់លោក​ស្រី​ដែល​បង្ហោះ​ទៅលើ​ធ្វី​ធើរ មិនបាន​បញ្ជាក់​ពី​ប្រភេទ​នៃ​ទណ្ឌកម្ម​ទាំង​នោះទេ​។

​ប៉ុន្តែ​យោងតាម​ប្រភព​ការ​​ទូត​មួយបានឱ្យដឹងថា អាមេរិក​នឹង​ស្នើឱ្យ​ក្រសួង​រតនាគារ និង​ក្រសួងការបរទេស​រៀប​ចំបន្ថែម​បុគ្គល និង​អង្គភាព​កូរ៉េ​ខាង​​ជើង​ដែល​រង​ទណ្ឌកម្ម​ទៅក្នុង​បញ្ជី​ឈ្មោះ​របស់ ​UN​ ផ្ទាល់​។

​សំណើ​នោះ​ត្រូវ​ឆ្លង​ការត្រួត​ពិនិត្យ​ពី​គណៈកម្មាធិការ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ UN ទទួលបន្ទុក​លើ​ទណ្ឌកម្ម​កូរ៉េខាងជើង ដែលមាន​សមាជិក​ទាំង ​១៥ ​របស់​ក្រុមប្រឹក្សាសន្តិសុខ ហើយ​ការសម្រេច​របស់​ពួកគេ​ត្រូវតែ​ធ្វើ​ឡើងជា​ឯកច្ឆន្ទ​។

​ក្រសួង​រតនាគារបាន​និយាយថា ប្រជាជន​កូរ៉េខាងជើង​ ៥ ​នាក់ ​ដែល​ត្រូវគេ​ដាក់ទណ្ឌកម្ម កាលពី​ថ្ងៃ​ពុធ ទទួលខុសត្រូវ​ក្នុង​ការទិញ​សម្ភារ​សម្រាប់​អាវុធ​មហា​ប្រល័យ​របស់​កូរ៉េ​ខាងជើង និង​កម្មវិធី​ទាក់ទង​នឹង​មី​ស៊ី​ល​បាលី​ស្ទិ​ក​។

​ក្រសួង​រតនាគារ​និយាយថា ម្នាក់​ក្នុង​ប្រជាជន​កូរ៉េ​ខាង​ជើង​ទាំងនោះ Choe Myong Hyon មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​រុស្ស៊ី និង​បានផ្តល់​ការគាំទ្រ​ដល់​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ធម្មជាតិ (SANS) របស់​កូរ៉េខាងជើង​ដែល​បាន​រង​ទណ្ឌកម្ម​រួចស្រេច​ហើយ​នោះ​។

​ក្រសួង​រតនាគារនិយាយថា អ្នកតំណាង​នៃ​អង្គការ​តូចៗ​របស់ SANS មាន​មូលដ្ឋាន​នៅ​ចិន​ដែល​ត្រូវ​កំណត់​ជា​គោលដៅ​ដែរនោះ​រួមមានៈ​ Sim Kwang Sok, Kim Song Hun, Kang Chol Hak និង​ Pyon Kwang Chol​។

​នៅក្នុង​វិធានការ​ទាក់ទង​ ១ ​ទៀត ក្រសួង​រតនាគារបាន​និយាយថា ក្រសួងការបរទេសបានរៀបចំ​បញ្ជី​ឈ្មោះ​ជនជាតិ​កូរ៉េ​ខាង​ម្នាក់ទៀត​គឺ ​O Yong Ho ជនជាតិ​រុស្ស៊ី​ម្នាក់​ឈ្មោះ Roman Anatolyevich និង​ក្រុមហ៊ុន​រុស្ស៊ី​ឈ្មោះ Parsek LLC ដែល​បាន​បាន​ចូលរួមចំណែក​ផ្តល់​ជា​សម្ភារ​ដល់​ការធ្វើឱ្យ​រីកសាយ​អាវុធ​ប្រ​ល័យ​លោក ឬ​មធ្យោបាយ​ដឹក​​ជញ្ជូន​ផ្តល់​ដោយ​កូរ៉េខាងជើង​។

​ប្រព័ន្ធ​កូរ៉េខាងជើងបាន​រាយការណ៍​កាលពី​ពុធ​ថា មេ​ដឹកនាំ​ប្រទេស​នេះ គឺ​លោក គីម ជុង​អ៊ុន បាន​ពិនិត្យ​ការបាញ់​តេស្ត​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​របស់ខ្លួន​ដោយផ្ទាល់​កាលពី​ថ្ងៃ​អង្គារ​ជាការ​បាញ់​តេស្ត​លើក​ទី​២ ដោយ​ប្រទេស​ប្រដាប់​ដោយ​អាវុធ​នុយក្លេអ៊ែរ​ក្នុង​រយៈពេល​មិន​ដល់ ​១ ​ស​ប្តាហ៍​ផង ដែល​ក្រុម​អ្នកការទូត​ហៅថា​ ជាការ​បង្ករឿង​។

​កាលពីពេល​កន្លងទៅក្រុមប្រឹក្សា​សន្តិសុខ ​UN បាន​​បង្ហាញជា​ឯកច្ឆន្ទ​គឺ​នៅក្នុង​ឆ្នាំ ​២០១៧ នៅពេលដែល​អា​មេ​រិ​ក​ស្ថិតនៅក្រោម​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ជំរុញឱ្យមាន​ទណ្ឌកម្មសេដ្ឋកិច្ច​ចំនួន ៣ ​ឈុត​ប្រឆាំងនឹង​កូរ៉េខាងជើង​ជុំវិញ​ការធ្វើ​តេស្ត​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់ខ្លួន​។

​វិធានការ​ទាំងអស់​ដែល​នៅ​ជា​ធរមាន​បានកំណត់​សម​ត្ថ​ភាព​របស់​ទីក្រុង​ព្យុងយ៉ាង​ក្នុងការ​នាំចូល​ប្រេង និង​ហាម​មិនឱ្យ​ទីក្រុង​នេះ នាំចេញ​ធ្យូងថ្ម ដែក គ្រឿង​សមុទ្រ និង​វាយ​ន​ភណ្ឌ​៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។