The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ​អ្នកការទូត​ចិន​ជើងចាស់​ម្នា​ក់ថា ចិន​គួរតែ​ផ្ដោតលើ​កិច្ចការ​ធំ​មិនមែន​រវល់​លើ​សង្គ្រាមពាក្យសម្តី​ទេ​




​អ្នកការទូត​ចិន​ជើងចាស់​ម្នា​ក់ថា ចិន​គួរតែ​ផ្ដោតលើ​កិច្ចការ​ធំ​មិនមែន​រវល់​លើ​សង្គ្រាមពាក្យសម្តី​ទេ​

Content image - Phnom Penh Post
លោក យ៉ាង ជៀឈី ប្រធាន​គណៈកម្មការ​ការបរទេសគណ​បក្ស​កុម្មុយនី​ស្ត។ AFP

​អ្នកការទូត​ចិន​ជើងចាស់​ម្នា​ក់ថា ចិន​គួរតែ​ផ្ដោតលើ​កិច្ចការ​ធំ​មិនមែន​រវល់​លើ​សង្គ្រាមពាក្យសម្តី​ទេ​

លោក​ ស្វេ ធាន​កាយ (CuiTian kai) អតីត​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​សហរដ្ឋអាមេរិក​បានលើកឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា អ្នកការទូត​ចិន​ត្រូវ​​តែ​ការពារ​ផលប្រយោជន៍​ចិន ប៉ុន្តែ​គួរតែ​ផ្ដោតលើ​កិច្ចការ​ធំ​មិនមែន​រវល់​លើ​តែ​សង្គ្រាមពាក្យសម្ដី​នោះទេ​ នៅក្នុង​ការចាត់ចែង​ទំនាក់ទំនង​ចិន និង​អាមេរិក​។​

​អ្នកការទូត​ចិន​ភាគច្រើន ត្រូវបាន​សារព័ត៌មាន​ថ្នាក់​តំបន់ និង​អន្តរជាតិ​ឱ្យ​ងារ​ថា​ ជា «​អ្នក​ចម្បាំង​ចចក​» ដែល​បានសេចក្ដីថា អ្នកការទូត​ទាំងនោះ​ភាគច្រើន​ការពារ​មុខមាត់​ប្រទេស​ចិន​ យ៉ាងសកម្ម​តាមរយៈ​ការឆ្លើយតប​ជា​ពាក្យសម្ដី​ភ្លាមៗ​នៅ​ចំពោះ​មុខការ​​រិះគន់​នានា​ ឬសកម្មភាព​នានា​ពី​សំណាក់​អ្នកវិភាគ​អ្នកជំនាញ មន្ត្រី និង​ថ្នាក់ដឹកនាំ​ប្រទេស​ដទៃ​ជាពិសេស​សហរដ្ឋអាមេរិក​តែម្ដង​។​

​ទំនោរ​ការទូត​ប្រភេទ​នេះ​ ត្រូវបាន​គេ​សង្កេតឃើញ​ញឹកញាប់​នៅ​មួយរយៈ​ចុងក្រោយ​នេះ​ជាពិសេស គឺ​ចាប់​តាំង​​ពី​ពេល​ចិន និង​អាមេរិក​បាន​ប្រឈម​​មុខ​គ្នា​យ៉ាង​តឹងតែង​។​

​ថ្លែង​សុន្ទរកថា​នៅក្នុង​កម្មវិធី​របស់​វិទ្យាស្ថាន​ចិន​នៃ​ការសិក្សា​អន្តរជាតិ កាលពី​ចុងខែ​ធ្នូ​កន្លងទៅ​លោក ស្វេ បាន​និយាយថា​៖ «​យើង​ត្រូវតែមាន​ភាពច្បាស់លាស់​ហើយ​ត្រៀមខ្លួន​ឱ្យបាន​ពេញលេញ​ក្នុងការ​ឆ្លើយតប​នឹង​ទំនាក់ទំនង​ចិន និង​អាមេរិក ដែល​ពោរពេញ​ដោយ​ការប្រែប្រួល​ហើយនឹង​មាន​ភាព​រដាក់រដុប​នាពេល​អនាគត ហើយ​យើង​ត្រូវការពារ​អធិបតេយ្យភាព ផលប្រយោជន៍​សន្តិសុខ និង​អភិវឌ្ឍន៍​យ៉ាង​ដាច់ខាត​»​។​

​លោក​បាន​បន្តថា ចិន​ត្រូវតែ​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​កាត់បន្ថយ​ផល​​ប៉ះពាល់​នៃ​ស្ថានការណ៍​យុទ្ធសាស្ត្រ​ទូទៅ​។ ​លោក​បាន​លើកឡើងថា​៖ «​ជាគោលការណ៍​យើង​មិនត្រូវ​ច្បាំង​នូវ​សង្គ្រាម​មួយ​ដែល​យើង​មិនទាន់​ត្រៀមខ្លួន​គ្រប់គ្រាន់​នោះទេ សង្គ្រាម​ដែល​យើង​មិន​ប្រាកដថា អាច​នឹង​ឈ្នះ​សង្គ្រាម​នៃ​កំហឹង ឬ​ការ​បង្កាច់​​បង្ខូចឈ្មោះ​គ្នា​នោះទេ​»​។​

«​រាល់​សមិទ្ធផល​នានា​របស់​ប្រជា​ជន​យើង​ពិបាក​នឹង​រក​ណាស់​ហើយ​យើង​ដាច់ខាត​មិនត្រូវ​បណ្ដោយឱ្យ​ប្រជាជន​យើង​ត្រូវបាន​ជាន់ឈ្លី​ដោយ​នរណាម្នាក់ ឬក៏​រង​ការខាតបង់ ដោយសារតែ​ការធ្វេសប្រហែស និង​អសមត្ថភាព​របស់​យើង​»​។ ​នេះ​បើតាម​ការលើកឡើង​រប​ស់លោក​។​

​លោក​ក៏បាន​សង្កត់ធ្ងន់ថា​៖ «​នៅ​ចំពោះមុខ​ស្ថានភាព​ដ៏​ស្មុគស្មាញ យើង​ត្រូវតែ​ដាក់​ប្រទេស​យើង​ជាធំ​នៅក្នុង​ចិត្ត និង​មិនត្រូវ​គិត​អំពី​ការធ្វើជា​តារា​ល្បី​នៅតាម​បណ្ដាញ​អ៊ី​ន​ធឺ​ណិ​ត​នោះទេ​»​។​
​សារព័ត៌មាន​ជប៉ុន​នី​កេ បានធ្វើ​ការវិភាគ​ថា ការលើកឡើង​របស់​អតីត​​មន្ត្រី​ទូត​ចិន​នៅ​អាមេរិក​បែបនេះ​ ហាក់​​បី​ដូចជា​កម្រ​នៅក្នុង​ចំណោម​កិច្ច​ពិភាក្សា​ជា​សាធារណៈ​ក្នុងចំណោម​រង្វង់​អ្នកការទូត និង​អ្នកសិក្សា​អន្តរ​ជាតិ​របស់​ចិន​។​

​វិធីសាស្ត្រ​ការទូត​ចិន​បែប​ប្រឈម​​មុខ​ខ្លាំងៗ​ដាក់​គូប្រជែង ​គឺ​ចេញពី​មន្ត្រី ​២ ​រូប​ គឺលោក យ៉ាង ជៀ​ឈី (Yang Jiechi) ប្រធាន​គណៈកម្មការ​​ការបរទេស​គណបក្ស​កុ​ម្មុនី​ស្ត និង​លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន​។ យ៉ាងណាមិញ ការសម្រេចចិត្ត​ចុងក្រោយ គឺ​ផ្អែកលើ​លោក ស៊ី ជីន​ភីង ប្រធានាធិបតី​ចិន​។​

​សុន្ទរកថា​របស់លោក ​ស្វេ បានបង្ហាញ​ពី​ការរិះគន់ និង​ផ្ដល់យោបល់​ត្រង់ៗ​ទៅកាន់​វិធីសាស្ត្រ​របស់​អ្នក​ការទូត​បច្ចុប្បន្ន​។ ​កន្លងមក​រដ្ឋអំណាច​ចិន​ហាក់​មិនសូវ​សប្បាយ​ចិត្តនឹង​មតិផ្ទុយ ឬ​ការរិះគន់​នានា​នោះទេ​។​

​សារព័ត៌មាន​នី​កេ​វិភាគ​ថា លោក ស្វេ ជា​ទូត​ចិន​ទៅកាន់​អាមេរិក​យូរ​ជាងគេ​ដោយ​កាន់តំណែង​រយៈពេល ៨ ​ឆ្នាំ ចាប់តាំងពី​ឆ្នាំ ​២០១៣ ​ដល់​ឆ្នាំ ​២០១៨​។ ម្យ៉ាងទៀត​លោក ស្វេ ជា​អ្នកការទូត​មួយរូប​ដែល​ត្រូវបាន​លោក ស៊ី ជីន​ភីង ​ទុកចិត្ត​ចំពោះ​ការងារ​ទំនាក់ទំនង​អាមេរិក និង​ចិន​។​

​គេ​មិនដឹង​ច្បាស់​ថា ចិន​នឹងធ្វើ​ការផ្លាស់ប្ដូរ​វិធីសាស្ត្រ​ការទូត​នោះទេ តែ​គេ​អាច​កត់សម្គាល់​បាន​ថា ការ​ពិ​ភា​ក្សា​លើ​វិស័យ​កិច្ចការបរទេស​អាច​នឹង​មិនសូវ​រឹតបន្តឹង​ដូច​មុន​នោះទេ​។ ​នាពេល​ថ្មីៗ​នេះ​ចិន​ក៏បាន​ធ្វើការ​បន្ថយ​ការ​រឹតត្បិត​លើ​ការពិភាក្សា​រឿង​គោលនយោបាយ​សេដ្ឋកិច្ច​៕

​ហ៊ីម រដ្ឋា​

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។