ក្រុម​ហ៊ុននានា​​ កំពុង​ត្រៀ​​​ម​​ខ្លួន​បណ្ដើរៗ​សម្រាប់​​ការ​រំ​ខា​ន​ដល់​ខ្សែ​​​ចង្វាក់​ផ្គ​ត់​ផ្គង់ ដែល​អាច​នឹង​​ធ្លា​ក់​ចុះ​ ខណៈ​​​ប្រ​ទេ​សចិ​ន​ ដែល​ជាប្រទេស​​​ផ្គត់​ផ្គង់​ផលិត​កម្ម​ប្រហែល ១ ភា​​គ ៣ នៃផ​​លិ​ត​​ក​ម្ម​​ស​កល ចាប់​ផ្ដើម​បិទ​ខ្ទប់​ប្រទេស​ទ្រង់​ទ្រាយ​ធំ​ ដើម្បី​ទប់​ស្កាត់​អូមីក្រុង​។ នេះ​បើតាមការ​​ឱ្យ​ដឹង​ពី​សារព័ត៌មាន​ the New York Times។

វិ​ធាន​កា​រថ្មី​នេះ​ បាន​ប​ង្ខាំង​ម​នុ​ស្ស​រា​ប់​សិ​ប​លា​ន​នាក់ឱ្យ​នៅ​​ផ្ទះ ​និង​​​បា​ន​រួ​ម​ចំណែកដល់កា​រផ្អា​​ក​កា​រ​ត​ភ្ជា​ប់​ជើ​ង​ហោះ​ហើរ​​ឆ្លងកា​ត់​ហុ​ង​​កុ​ងពី​ពិភព​លោក​ជា​ច្រើន​សម្រាប់​ខែ​ប​ន្ទាប់។​ ​មនុ​ស្សយ៉ាង​ហោ​ច​ណា​ស់​ ២០ លា​ននាក់ ឬ ប្រហែល ១,៥ ភាគរយ​នៃ​ចំនួ​ន​ប្រជាជន​ចិ​ន កំពុងជាប់គាំ​ង​ ដែលភាគច្រើននៅ​ក្នុ​ងទី​ក្រុ​ង​ស៊ី​អា​ន​​​​ ភាគខាងលិចប្រទេសចិន ​និ​ងនៅ​ក្នុង​ខេត្តហឺណាន​ ភាគខាងជើងភាគកណ្តា​ល​ប្រ​​ទេស​ចិន​​។

គោល​​​ន​​យោ​បា​​​​យ​​​​ហ្សេរ៉ូកូវីដ​​របស់​ប្រទេស​នេះ បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុនផលិតនានា​មរមាញឹក​ក្នុង​ការស្វែង​រក​វិធី​ ដើម្បីដោះ​ស្រាយ​វិបត្តិ​ខ្សែចង្វាក់​ផ្គត់ផ្គង់​អស់​​រយៈពេល ២​ ឆ្នាំ​ចុង​ក្រោយ​នេះ​ ដើម្បីចៀស​​ផុត​ពីការ​បិទ​សកម្ម​ភាព​នៅ​​រោង​ចក្រ​ និ​ង​កំពង់​ផែ​​​ចិន​។

ការ​រំ​ខា​ន​ខ្សែចង្វាក់​ផ្គ​ត់​ផ្គ​ង់ស​កល នឹងកាន់​តែ​អាក្រក់ជាងមុន​ ជាពិសេស​សម្រាប់​ក្រុម​ហ៊ុ​ន ដែលប្រឈម​នឹង​បញ្ហា​នៃ​​​កា​រ​កើ​ន​ឡើងតម្លៃសម្រាប់វត្ថុធាតុដើ​ម​ និងការដឹកជញ្ជូ​ន និង​ភាព​រអាក់​រអួល​សម្រាប់​ការ​​ដឹក​​ជញ្ជូន​​​បន្ថែ​ម និងកង្វះបុគ្គ​លិ​​ក។

ប្រទេ​ស​ចិន បានដាក់​វិធានការ​បិទ​ខ្ទប់​ស្ទើ​រពាស​ពេញ​ប្រទេស​ តា​ម​ដានទំនាក់ទំនង និងការ​ដា​ក់ឱ្យ​នៅ​ដាច់​ពី​គេ​ ដើម្បីបញ្ឈប់ការរីករាលដា​ល​នៃ​មេរោគឆ្លងកាលពីជិត ២​ ឆ្នាំ​មុន បន្ទាប់ពីការ​លេ​ច​ឡើង​ដំ​បូ​ង​រ​បស់​វា​នៅ​ទីក្រុងវូហាន​។ យុទ្ធសាស្ត្រទាំ​ងនេះ​​ មាន​ប្រ​សិទ្ធ​ភាពខ្ពស់​ ប៉ុន្តែកា​រ​បញ្ជូ​ន​ដ៏​ខ្លាំងនៃវ៉ារ្យ៉​ង់អូមីក្រុង​ ធ្វើ​ឱ្យ​មាន​ការ​សា​កល្បងដ៏ធំបំផុតនៃប្រព័ន្ធរ​ប​ស់ប្រ​ទេស​ចិន។

រហូត​មក​ដល់ពេ​លមក​នេះ​ ឥទ្ធិ​ពល​នៃ​ការបិទខ្ទប់​ទៅ​​លើការផលិត និ​ងកា​រ​ដឹ​កជ​ញ្ជូ​ន​​រ​​ប​​​ស់​​រោ​ង​ចក្រចិ​ន ត្រូវ​បានកាត់​បន្ថយជាង​មុន​​​។ ទីក្រុងកំពង់ផែធំជាងគេ​​ចំ​នួន ៤ របស់ប្រទេសចិន ដូចជា​ ស៊ាង​ហៃ ដាលៀន ធានជីន និង សិនជិន បានដាក់គោលដៅបិទជិត ដើម្បីព្យាយាមគ្រប់​គ្រ​ងកា​រផ្ទុះ​ឡើ​ង​តិ​ច​តួ​ច​នៃ​វ៉ា​រ្យ៉​ង់​អូមី​ក្រុង​​។

គិត​ត្រឹ​ម​ចុង​សប្តាហ៍នេះ ទីក្រុងទាំងនេះ​ មិនបានបិទ​ច្រ​​ក​ចូល​ចតរបស់ពួកគេទេ ប៉ុន្តែ​ ក្រុមហ៊ុន Volkswagen និង Toyota បានប្រកាសកាលពីសប្តាហ៍មុន​ថាពួក​គេ​នឹ​ង​ផ្អាក​ប្រ​តិ​​បត្តិការជាបណ្តោះ​អាស​ន្ន​​​នៅ​​​ក្នុងទីក្រុងធានជីន​ ដោយសារតែការចាក់សោ។

អ្នកវិភាគ ​បា​ន​ព្រ​មានថា ឧស្សាហកម្មជាច្រើន អាច​ប្រឈមនឹងការរំខានដល់លំ​ហូ​រ​ទំ​និញ នៅពេល ដែល​ប្រ​ទេ​សចិ​ន ព្យាយាមលុបបំបាត់ការឆ្ល​ង​មេ​រោគ​ណា​មួយនៅមុនព្រឹត្តិការណ៍កីឡាអូឡាំពិក​រ​ដូ​វរងារ​ ដែល​នឹ​ង​ធ្វើឡើ​ង​នៅ​ទី​ក្រុង​ប៉េ​កាំ​ងនៅខែក្រោយ។ កាលពីថ្ងៃ សៅរ៍ ម​ន្ត្រី​ប៉េ​កាំង​ បានរាយការ​ណ៍​ក​រណី​ដំ​បូ​ង​នៃ​ទី​ក្រុ​ង​ វ៉ារ្យ៉ង់អូមីក្រុង​ ដោយជំរុញឱ្យអាជ្ញាធរបិទបរិ​វេ​ណ​លំនៅដ្ឋាន និងកន្លែងធ្វើការរបស់អ្នកឆ្ល​ង​មេរោគ​ទាំង​​អស់​​។

ប្រ​សិន​បើ ការ​បិទ​ខ្ទប់​កាន់​តែ​រីក​រាល​ដាល​ធំ​ទូលា​យ​ជាង​នេះ​ វា​អាច​នឹង​ជះ​ឥទ្ធិព​ល​ដល់​ខ្សែចង្វាក់​ផ្គ​ត់​ផ្គង់ អាច​ធ្វើ​ឱ្យ​ប៉ះពាល់ដល់​​សហរដ្ឋអាមេរិក​ថែមទៀត​ផង​។ ការ​រ​អា​ក់​រ​អួល​ថ្មី​សំ​ខាន់ៗ អាច​ប​ង្អា​ក់​ទំ​នុ​ក​ចិ​ត្ត​រ​ប​ស់​អ្នក​ប្រើប្រា​ស់​ ​និងធ្វើឱ្យអតិផរណាកាន់តែធ្ង​ន់​ធ្ង​រ​ឡើង​។

លោក Craig Allen ប្រធានក្រុមប្រឹក្សាធុរកិ​ច្ច​អា​មេរិក-ចិន បាននិយា​យថា៖ «តើជ​ន​ជា​តិចិន អាច​គ្រ​ប់​គ្រ​ង​វា​បា​ន​ ឬ ​អត់​? ខ្ញុំគិតថាជាសំណួរដ៏សំខាន់មួយ​​។ ប្រ​សិន​បើ ពួកគេនឹងត្រូ​វចា​ប់​ផ្តើមបិទទីក្រុងកំពង់ផែ វាកាន់​តែ​ធ្វើ​ឱ្យ​មានការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់បន្ថែមទៀត​»​។

លទ្ធផល​នៃ​​ការ​បិទ​​រោង​ចក្រ កំពង់ផែ និងឃ្លាំ​ងនានា​ ជា​បណ្ដោះអាសន្ននៅ​ជុំវិញ​ពិ​ភព​លោក និង​កំណើន​តម្រូវ​ការ​​​អតិថិជ​នអាមេរិក ស​ម្រាប់ទំនិញបរទេស បាន​​​ធ្វើឱ្យប្រព័ន្ធចែកចាយទូទាំង​ពិ​ភ​ពលោ​ក​ដាច់​ចង្វាក់​។​ ការ​ចំណា​យ​លើ​កា​រ​ដឹ​កជញ្ជូន​ បានកើនឡើង​ខ្ព​ស់ ខណៈ​កំពង់ផែ និងឃ្លាំងស្ទុកទំនិញ​ ​ជួ​​​ប​ប្រទះ​​​ នឹង​វិបត្តិ​នៃ​​​​ប្រមូល​ផ្តុំ​ផ​លិ​ត​ផល​​ ដែលត្រូវ​ស្ទះ​នៅ​ផែ​ ​​រ​​ង់​ចាំ​ការ​ដឹក​ជញ្ជូ​​​នទៅ​ប្រទេស​ផ្សេ​​ងៗ​។

ការ​រីករាលដាល​នៃ​វ៉ារ្យ៉ង់អូមីក្រុង​ កំពុងធ្វើឱ្យមានក្តីសង្ឃឹ​ម​ ស​ម្រាប់កា​រ​ងើបឡើងវិ​ញ​យ៉ា​ងឆា​ប់​រហ័ស ដោយសារ​វ៉ារ្យ៉ង់​នេះ​ មានកម្រិត​ស្រាល​ បើទោះ​ជា​មាន​ការ​រីក​រាល​ដាល​ខ្លាំង និង​លឿន​យ៉ាងណា​ក៏​ដោយ​ ដោយ​​​​​ការ​ងើ​ប​ឡើង​វិញ​នេះ មិន​ត្រឹម​តែ​កើត​ឡើង​នៅ​សហរដ្ឋ​អាមេរិក​ ដែលជាប្រទេស​​​​​​ពឹ​ង​ផ្អែ​កលើ​ទំនិញ​​​ចិន​ប៉ុ​ណ្ណោះទេ​ ​​​​ប៉ុន្តែ​ក៏​នឹង​ជួយ​សម្រួល​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​សម្រាប់​​​​ភាព​​ផុ​យ​​ស្រួយនៃខ្សែចង្វាក់ផ្គ​ត់​ផ្គ​ង់ទាំង​នៅ​ក្នុ​​ងស​​​ហ​​​រដ្ឋអា​មេរិ​កនិង​​ពិភព​លោក​​ទាំង​​មូល​៕