The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រទេស​អឺរ៉ុប​ ១ ​ទៀត​ឌឺដង​​ចិន​ ខណៈ​ប្រទេស​ស្លូវើនៀ​ពង្រឹង​ចំណង​ទាក់ទង​ជា​មួយ​កោះ​តៃវ៉ាន់

ប្រទេស​អឺរ៉ុប​ ១ ​ទៀត​ឌឺដង​​ចិន​ ខណៈ​ប្រទេស​ស្លូវើនៀ​ពង្រឹង​ចំណង​ទាក់ទង​ជា​មួយ​កោះ​តៃវ៉ាន់

ប្រទេស​អឺរ៉ុប​ ១ ​ទៀត​ឌឺដង​​ចិន​ ខណៈ​ប្រទេស​ស្លូវើនៀ​ពង្រឹង​ចំណង​ទាក់ទង​ជា​មួយ​កោះ​តៃវ៉ាន់

កាល​ពី​ថ្ងៃ​អង្គារ ទី​ ១៨​ មករា ប៉ុស្តិ៍​ទូរទស្សន៍​រដ្ឋ​ឥណ្ឌា​ Doordarshan បាន​ចាក់​ផ្សាយ​កិច្ច​សម្ភាសន៍​ជាមួយ​នាយករដ្ឋមន្ត្រី​ ស្លូវើនៀ​ លោក​ ចាណេស ចាណ្សា​ ដែល​ក្នុង​នោះ​លោក​បាន​រិះគន់​ការ​ដាក់​សម្ពាធ​ពី​ប្រទេស​ចិន​ ហើយ​បាន​បង្ហាញ​ថា ​រដ្ឋាភិបាល​របស់​លោក​មាន​ផែនការ​ធ្វើ​តាម​ប្រទេស​លីទុយអានី​ ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​ជា​មួយ​កោះ​តៃវ៉ាន់​។

«យើង​គាំទ្រ​ការ​សម្រេច​ចិត្ត​អធិបតេយ្យរបស់​ប្រជាជន​តៃវ៉ាន់​។ ប្រសិន​បើ​ពួកគេ​ចង់​ចូល​រួម​ជា​មួយ​ប្រទេស​ចិន ប្រសិន​បើ​វា​ជា​ឆន្ទៈ​សេរី​របស់​ពួកគេ ដោយ​គ្មាន​សម្ពាធ ដោយ​គ្មាន​អន្តរាគមន៍​យោធា ដោយ​គ្មាន​ការ​ជំរិត​ ដោយ​គ្មាន​ការ​បោក​ប្រាស់​ជា​យុទ្ធសាស្ត្រ ដូច​ដែល​កំពុង​កើត​ឡើង​នៅ​ហុងកុង​នា​ពេល​បច្ចុប្បន្ន នោះ​យើង​នឹង​គាំទ្រ​វា»​។ លោក​ចាណ្សា​បាន​និយាយ​បែប​នេះ ហើយ​បន្ត​ទៀត​ថា​៖ «ប៉ុន្តែ​ប្រសិនបើ​ប្រជាជន​តៃវ៉ាន់​ចង់​រស់នៅ​ដោយ​ឯករាជ្យ យើង​នៅទីនេះ ​ដើម្បី​គាំទ្រ​ជំហរ​នេះ​ផង​ដែរ​»​។

លោក​ចាណ្សា​បង្ហាញ​ថា ​រដ្ឋាភិបាល​របស់​លោក​ និង​កោះ​តៃវ៉ាន់​គឺ​កំពុង​រៀប​ចំ​ផែនការ​បញ្ជូន​មន្ត្រី​ការ​ទូត​ទៅ​រដ្ឋធានី​រៀង​ៗ​ខ្លួន​ ប៉ុន្តែ​មិន​ដល់​កម្រិត​ស្មើ​នឹង​ស្ថានទូត​ទេ​។

លោក​ចាវ លីជៀន​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​ បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា​ក្រុង​ប៉េកាំង​គឺ​ «មាន​ការ​ភ្ញាក់​ផ្អើល និង​ប្រឆាំង​ដាច់​ខាត​» ចំពោះ​ការ​លើក​ឡើង​របស់​លោក​ចាណ្សា​។ លោក​និយាយ​ថា​ ការ​លើក​ឡើង​របស់​លោក​ចាណ្សា​គឺ​ជា​ «សេចក្ដីថ្លែងការណ៍​ដ៏​គ្រោះថ្នាក់​មួយ​ក្នុង​ការ​គាំទ្រ ឯករាជភាព​របស់​តៃវ៉ាន់​»​។

ប្រទេស​ចិន​ បាន​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ដែនដី​របស់​ខ្លួន​ ហើយ​នៅ​ថ្ងៃ​ណា​មួយ​នឹង​ត្រូវ​រួបរួម​គ្នា​វិញ​។ ចិន​ដី​គោក​ដាច់​ខាត​ប្រឆាំង​ការ​កសាង​ទំនាក់ទំនង​ការទូត​ជា​មួយ​តៃវ៉ាន់ ហើយ​កោះ​នេះ​មិន​មាន​ទំនាក់ទំនង​ការទូត​ផ្លូវ​ការ​ជា​មួយ​សមាជិក​សហភាព​អឺរ៉ុប​ណា​មួយ​ ឬ​សូម្បី​តែ​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​ ​អាមេរិក​៕

អត្ថបទគួរចាប់អារម្មណ៍