The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បៃដិន ​ព្យាករ​ថា ​រុស្ស៊ី​នឹង​ធ្វើ​សកម្មភាព​លើ​​អ៊ុយក្រែន​ បង្ហាញ​ភាព​មិន​ច្បាស់​លាស់​អំពី​ការ​ឆ្លើយ​តប​

បៃដិន ​ព្យាករ​ថា ​រុស្ស៊ី​នឹង​ធ្វើ​សកម្មភាព​លើ​​អ៊ុយក្រែន​ បង្ហាញ​ភាព​មិន​ច្បាស់​លាស់​អំពី​ការ​ឆ្លើយ​តប​

Content image - Phnom Penh Post
ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ​ចូ បៃដិន​។ រូបថត AFP

បៃដិន ​ព្យាករ​ថា ​រុស្ស៊ី​នឹង​ធ្វើ​សកម្មភាព​លើ​​អ៊ុយក្រែន​ បង្ហាញ​ភាព​មិន​ច្បាស់​លាស់​អំពី​ការ​ឆ្លើយ​តប​

កាល​ពី​ថ្ងៃ​ពុធ​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ​ចូ បៃដិន​ បាន​ព្យាករ​ថា ​ប្រទេស​រុស្ស៊ី ​នឹង​ធ្វើ​សកម្មភាព​ ហើយ​និយាយ​ថា ​ក្រុង​ម៉ូស្គូ ​នឹង​ប្រឈម​មុខ​នឹង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ប្រសិន​បើ​មាន​ការ​ឈ្លាន​ពេញ​លេញ​ ប៉ុន្តែ​អាច​ប្រឈម​ផល​ប៉ះពាល់​តិច​ជាង​នេះ​ប្រសិន​បើ​វា​ជា​ «ការ​លុក​លុយ​តិច​តួច​»​។

ការ​លើកឡើង​របស់​លោក​ បៃដិន ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​សេតវិមាន​ បាន​បង្កើត​មាន​ភាព​មិន​ច្បាស់​លាស់​អំពី​របៀប​ដែល​លោក​ខាង​លិច​គ្រោង​ឆ្លើយ​តប​ប្រសិន​បើ​រុស្ស៊ី​​សម្រេច​ចិត្ត​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ ហើយ​ក្រោយ​មក​ធ្វើ​ឱ្យ​មន្ត្រី​សេតវិមាន​ព្យាយាម​បំភ្លឺ​លើ​ការ​លើក​ឡើង​នេះ​។

ក្នុង​សន្និសីទ​ខាង​លើ​លោក ​បៃដិន ​បាន​និយាយ​ថា ​លោក​គិត​ថា​រុស្សី​នឹង​ធ្វើ​សកម្មភាព​លើ​អ៊ុយក្រែន​ ប៉ុន្តែ​ការ​ឆ្លើយ​តប​គឺ «អាស្រ័យ» ទៅ​នឹង​អ្វី​ដែល​រុស្សី​ធ្វើ​ ហើយ​ប្រសិន​បើ​វា​ជា​ «ការ​លុកលុយ​តិច​តួច» គេ​នឹង​មាន​ជាប់​គាំង​ដោយ​សារ​ការ​ពិភាក្សា​មតិ​ក្នុង​ចំណោម​សម្ព័ន្ធ​ភាព​ណាតូ​អំពី «អ្វី​ដែល​ត្រូវ​ធ្វើ និង​មិន​ត្រូវ​ធ្វើ»​។

ភ្លាម​ៗ​បន្ទាប់​ពី​ការ​បញ្ចប់​សន្និសីទ​របស់​លោក​ បៃដិន​ អ្នក​នាំ​ពាក្យ​សេតវិមាន​លោកស្រី​ជេន ផ្សាគី​បាន​សង្កត់​ធ្ងន់​ថា​រាល់​សកម្មភាព​យោធា​រុស្ស៊ី​ ឆ្លង​ចូល​ដែនដី​អ៊ុយក្រែន​ គឺ​ប្រឈម​មុខ​នឹង​ការ​ឆ្លើយ​តប​យ៉ាង​លឿន និង​យ៉ាង​ធ្ងន់ធ្ងរ​។

រុស្ស៊ី​ ​បាន​ប្រមូល​ផ្ដុំ​ទាហាន​ជិត​ ១០០ ០០០ នាក់ ​នៅ​តំបន់​ជិត​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយក្រែន​ ធ្វើ​ឱ្យ​លោក​ខាង​លិច​ចោទ​ប្រកាន់​ថា​រុស្ស៊ី​ ​គឺ​កំពុង​ត្រៀម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ ប៉ុន្តែ​រុស្ស៊ី​ បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ​។

ការ​ចរចា​រវាង​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ និង​រុស្ស៊ី​ ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​កាល​ពី​សប្ដាហ៍​មុន​បាន​ជាប់​គាំង​ ហើយ​នៅ​សប្ដាហ៍​នេះ​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ទាំង ​២ ​បាន​គ្រោង​ជួប​ប្រជុំ​នៅ​សប្ដាហ៍​នេះ​។ លោក​ បៃដិន​ និយាយ​ថា ​កិច្ច​ប្រជុំ​រវាង​លោក​នឹង​លោក ​វ្ល៉ាឌីមៀរ ​ពូទីន​ អាច​កើត​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​៕

អត្ថបទគួរចាប់អារម្មណ៍