The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កង​​កម្លាំង​សន្តិសុខ​​ស៊ូដង់​សម្លាប់​បាតុករ​ ខណៈ​ដំណើរ​ទស្សន​កិច្ច​របស់​អ្នក​ការ​ទូត​អាមេរិក​ខិត​ជិត​មក​ដល់​

កង​​កម្លាំង​សន្តិសុខ​​ស៊ូដង់​សម្លាប់​បាតុករ​ ខណៈ​ដំណើរ​ទស្សន​កិច្ច​របស់​អ្នក​ការ​ទូត​អាមេរិក​ខិត​ជិត​មក​ដល់​

កង​​កម្លាំង​សន្តិសុខ​​ស៊ូដង់​សម្លាប់​បាតុករ​ ខណៈ​ដំណើរ​ទស្សន​កិច្ច​របស់​អ្នក​ការ​ទូត​អាមេរិក​ខិត​ជិត​មក​ដល់​

គណៈកម្មាធិការ​កណ្តាល​នៃ​វេជ្ជ​បណ្ឌិត​ស៊ូដង់​និយាយ​ថា​ កង​កម្លាំង​សន្តិសុខ​ស៊ូដង់​​សម្លាប់​អ្នក​តវ៉ា​យ៉ាង​ហោច​ណាស់ ​៧​ នាក់​ និង​ធ្វើ​ឱ្យ​របួស​យ៉ាង​ហោច​ណាស់​ ១០០ ​នាក់​ កាល​ពី​ថ្ងៃ​ច​ន្ទ ​​ខណៈ​ទស្សនកិច្ច​របស់​អ្នក​ការ​ទូត​ជាន់​ខ្ពស់​អាមេរិក​ដែល​ស្វែង​រក​ការ​គាំទ្រ​ការ​រស់​ឡើង​វិញ​នៃ​​លទ្ធិ​ប្រជាធិបតេយ្យ​​កំពុងខិត​ជិត​មក​ដល់​។​

ក្រុម​គ្រូពេទ្យ​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដដែល​និយាយ​ថា ​អ្នក​ស្លាប់​ទាំង​នោះ​មាន​អាយុ​ចន្លោះ​ពី​ ១៩​ ទៅ​ ៤០​ ឆ្នាំ​ ហើយ​ត្រូវ​បាន​គេ​បាញ់​ចំ​ឆ្អឹង​អាង​ត្រគាក​ ឬ​ទ្រូង​​ហើយ​ចំនួន​អ្នក​ស្លាប់​ក្នុង​ចំណោម​ជន​ស៊ីវិល​ដែល​ធ្វើ​ការ​តវ៉ា​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ចុង​ខែ​តុលា​រហូតម​ក​ទល់​ពេល​នេះ​កើន​ឡើង​ដល់​ ៧១ ​នាក់​។​​

ក្រុម​បាតុករ​ដែល​ត្រូវ​​សម្លាប់​ស្ថិត​ក្នុង​ចំណោម​មនុស្ស​រាប់​ពាន់​នាក់​ដែល​ដើដង្ហែរ​ក្បួន​តាម​ផ្លូវ​ក្នុង​រដ្ឋ​ធានី​ខាទុំ​​ និង​ទីក្រុង​ធំ​ៗ​ផ្សេង​ទៀត​កាល​ពី​ថ្ងៃ​ចន្ទ​ដើម្បី​ថ្កោល​ទោស​រដ្ឋ​ប្រហារកាលពី​​ខែ​តុលា​​ ទាមទារ​ឱ្យ​មាន​​ការ​គ្រប់​គ្រង​បែប​ស៊ីវិល​និង​ឱ្យ​ក្រុម​យោធា​ដក​ខ្លួន​ចេញ​ពី​កិច្ចការ​នយោបាយ​។​

ការ​តវ៉ា​បន្ត​ធ្វើ​​ឡើង​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ Abdalla Hamdok ​​លាលែង​ចេញ​ពី​តំណែង​ ដោយ​ទុក​ឱ្យ​យោធា​គ្រប់​គ្រង​ទាំង​ស្រុង​ និង​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ដល់​កិច្ច​ខិត​ខំប្រឹង​ប្រែង​ក្នុង​តំបន់​ និង​អន្តរជាតិ​ ដើម្បី​ជួយ​សម្រួល​ដល់​កិច្ច​ព្រម​ព្រៀង​ចែក​រំលែក​អំណាច​ស៊ីវិល​ និង​យោធា​ ដែល​អាច​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការ​បោះ​ឆ្នោត​ និង​ការ​គ្រប់​គ្រង​តាម​លទ្ធិ​ប្រជាធិបតេយ្យ​។​

ក្រុម​ប្រឹក្សា​អធិបតេយ្យភាព​ដែល​ជា​ស្ថាប័ន​គ្រប់​គ្រង​របស់​ប្រទេស​​ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ Abdel Fattah al-Burhan ​​និយាយ​នៅ​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ខ្លួន​កំពុង​បង្កើត​កង​កម្លាំង​ពិសេស​មួយ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ ដើម្បី​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​ដែល​អាច​កើត​មាន​។​ ​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​លោក​ Ned Price ​​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ មេ​ដឹក​នាំ​ទាំង ២​ «​នឹង​រំឮក​ឡើង​វិញ​នូវ​ការ​អំពាវ​នាវ​របស់​យើង​សម្រាប់​កង​កម្លាំង​សន្តិសុខ​ឱ្យ​បញ្ចប់​អំពើ​ហិង្សា​ និង​គោរព​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​»​។​

ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​​លើក​ឡើងថា​​​ ការ​បង្រ្កាប​កាល​ពី​ថ្ងៃ​ចន្ទ​បង្ហាញ​ថា ​ក្រុម​យោធា​មិន​ខ្វល់​ពី​សម្ពាធ​ដែល​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​អន្តរជាតិ​ផ្សេង​ទៀត​កំពុង​ដាក់​លើ​ពួក​គេ​នោះ​ទេ​។​​ ការ​តវ៉ា​ចុង​ក្រោយ​ធ្វើ​​ឡើង​នៅ​ពេល​ដែល​ផ្នែក​ខ្លះ​នៃ​ប្រទេស​ស៊ូដង់​ប្រឈម​មុខ​នឹង​អសន្តិសុខ​កាន់​តែ​ខ្លាំង​ឡើង​ ដោយ​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​​ផ្លាស់​ទីលំ​នៅ​ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​អំពើហិ​ង្សា​នៅ​ក្នុង​តំបន់​Darfur ​និង​ Kordofan​។​នេះ​បើ​យោង​តាម​អង្គការ​សហប្រ​ជា​ជាតិ​៕

v

អត្ថបទគួរចាប់អារម្មណ៍