រដ្ឋមន្ត្រីការបរទេ​ស​អា​មេរិក និងរុស្ស៊ី បានបញ្ចប់កិច្ចចរចាកម្រិតកំពូល​ ស្តីពីការទាមទា​រ​ស​ន្តិ​សុ​ខ​របស់​ទី​ក្រុ​ង​ម៉ូ​​ស្គូ​ ជុំវិញ​បញ្ហា​អ៊ុយក្រែន ដោយយល់ព្រមបន្ត​ការទូត ដោយផ្ដល់​មតិយោបល់​​​ថា កិច្ចប្រ​ជុំ បាន​ប​ង្កើ​ត​ប​ង្អួ​ច​តូ​ច​មួ​យស​ម្រា​ប់​រា​រាំង​ ចំពេលមានហានិភ័យខ្ពស់នៃ​ជ​ម្លោះ​នៅ​តំបន់​​កណ្តា​លអឺរ៉ុប។ នេះ​បើតាមការ​​ឱ្យដឹងពី​សារព័ត៌មាន The Financial Times។​

ជំនួបរវាងលោក Antony Blinken និងលោក Sergei Lavrov នៅទីក្រុងម៉ូ​ស្គូ កាលពីថ្ងៃសុក្រ គឺជា​គំនិ​តផ្តួ​​ចផ្តើ​ម​​ការ​ទូតចុងក្រោយបង្អស់ ដែលត្រូវបានរៀបចំឡើង ដើម្បីរារាំ​ងរុ​ស្ស៊ី​ពី​​កា​រ​​វា​យ​ប្រ​ហារ​លើអ៊ុ​យ​ក្រែន​ម្តង​ទៀ​ត​។

កិច្ច​ប្រជុំ​នេះ កើ​ត​ឡើ​ងក្រោយ​ពេល​ ដែល​ក្រុង​ម៉ូ​ស្គូ​ បា​ន​​បំភ្លឺ​កា​ល​ពី​ថ្ងៃសុក្រថា ខ្លួន​ច​ង់​ឱ្យ​ណាតូ​ ដក​ក​ង​ក​ម្លាំ​ង​រ​ប​ស់ខ្លួ​ន​ទាំងអស់ចេញពីប៊ុលហ្គារី រូម៉ានី និងអតីតរ​ដ្ឋកុ​ម្មុ​យ​នី​​ស្ត​ផ្សេ​ង​ទៀ​ត​នៅ​អឺ​រ៉ុ​ប​ខា​ង​កើតដែល​បា​ន​ចូ​ល​រួ​មជាមួយសម្ព័ន្ធភាពក្រោយឆ្នាំ ​១៩៩៧ ដែល​ជាទ​ង្វើ​មួ​យដែលចាត់ទុកថា​ មិ​ន​អា​ច​ទ​ទួ​ល​យក​ បាន​ដោ​យ​ស​ម្ព័ន្ធ​ ភា​ពឆ្លង​អា​ត្លង់ទិក។

លោក Blinken បាននិយា​យថា ទីក្រុងវ៉ាស៊ីនតោន​ គ្រោងនឹងចែករំ​លែ​ក​សំណើ​សន្តិ​សុ​ខ​ជា​លា​យ​ល​ក្ខ​ណ៍​អក្សរ​ ជាមួ​យ​រុស្ស៊ីនៅសប្តាហ៍ក្រោយដោ​យបន្ថែមថា កិច្ចប្រជុំបានដាក់ប្រ​ទេ​សទាំ​ង២​នៅ​លើ «ផ្លូ​វកា​ន់​តែ​ច្បាស់​»​ ក្នុងការស្វែងយល់ពីក​ង្វ​ល់​រ​ប​ស់គ្នា​ទៅ​វិ​ញទៅ​មក។​

លោក​ បានបន្ថែមថា លោកប្រធានាធិបតី Joe​ Biden បានត្រៀមខ្លួនយ៉ាងពេញលេញ ដើ​ម្បី​ជួប​ជា​មួយ​ប្រធា​នាធិ​ប​តី​រុ​ស្ស៊ី លោក Vladimir Putin ប្រសិនបើមានជំនឿ​ថា ការសន្ទនាបែប​នេះ​ នឹ​ងជួ​យស្វែ​ងរក​ដំណោះស្រាយថ្មីមួយ​​។

សារព័ត៌​មា​ន​រដ្ឋរុស្ស៊ី RIA Novostiបានដកស្រង់ប្រភព​ពីក្រ​សួងការបរទេស​ ដោយរៀបរាប់​ថា ​លោក​​Lavrov និង Blinkenអាចនឹងជួបគ្នាម្តងទៀតនៅខែក្រោយ ​បន្ទាប់ពី​ស​ហ​រ​ដ្ឋ​អាមេ​រិ​ក​ឆ្លើ​យ​ត​ប​នឹ​ង​សំ​ណើ​សន្តិសុ​ខរ​បស់​ទីក្រុង​ម៉ូស្គូ​​៕