ប្រធានាធិបតីអាមេនី លោក Armen Sarkissian បានលាលែងពីតំណែងកាលពីថ្ងៃអាទិត្យ ដោយ​បាន​ត្អូញ​ត្អែរ​ថា ​លោកមិនមានអំណាចគ្រប់គ្រាន់នៅក្រោមរដ្ឋ​ធ​ម្មនុញ្ញរបស់ប្រទេស ដើម្បីអនុវត្តការ​ផ្លាស់​ប្តូ​រ​ចាំ​បាច់​មួយចំនួន​។

លោក Sarkissian បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាល​ពី​ថ្ងៃអាទិត្យថា ៖ «ខ្ញុំបាន​គិត​ជា​យូរ​មក​ហើ​យ ខ្ញុំបានសម្រេចចិត្តលាលែងពីតំណែងប្រធានាធិប​តី​នៃ​សា​ធា​រ​ណរដ្ឋបន្ទាប់​ពី​ធ្វើ​កា​​រ​យ៉ាង​ស​ក​ម្ម​អ​ស់​រយៈពេលប្រហែល ៤ ឆ្នាំ»។ នេះបើយោងតាមសារព័ត៌មាន ​Reuters ។

សេចក្តីថ្លែងការណ៍របស់​គាត់បានបន្ថែមថា​៖ « សំណួរ​អាច​កើ​ត​ឡើងថាហេតុអ្វីបានជាប្រធានាធិប​តី​ប​រា​ជ័​យក្នុ​ង​ការ​ដោះស្រាយ​​ព្រឹត្តិការណ៍នយោបាយដែល​នាំ​យើ​ងទៅរកវិបត្តិជាតិបច្ចុប្បន្ន។ ហេតុផ​លគឺ​ច្បាស់​ម្តង​ទៀ​ត​​កង្វះឧបករណ៍សមស្រប ... រដ្ឋធម្មនុញ្ញ។ ឫសគ​ល់នៃ​ប​ញ្ហាសក្តានុ​ព​ល​មួ​យ​ចំ​នួន​រ​ប​ស់​យើ​ង​ ត្រូវបានលាក់នៅក្នុងច្បាប់មូលដ្ឋាន​ប​ច្ចុប្បន្ន​»​។

សារព័ត៌មាន Reuters បានរាយការ​​ណ៍​ថា នាយករដ្ឋមន្ត្រី NikolPashinyanនិង Sarkissian បានខ្វែង​គំនិត​​គ្នា​​កាល​ពី​ឆ្នាំ​មុនអំពីបញ្ហាមួយចំនួន រួមទាំងការបណ្តេញចេញពីតំណែងប្រមុខកងកម្លាំ​ង​ប្រ​ដា​ប់អា​វុ​ធ​របស់​ប្រទេ​ស​នេះផងដែរ​។

ចាប់តាំងពីខែធ្នូ ឆ្នាំ ២០១៥​ នៅពេលដែលការធ្វើប្រជាមតិធ្វើឱ្យប្រទេសនេះក្លាយជា​សា​ធារណៈរដ្ឋសភា និងអំណាចប្រធានាធិបតីតិចជាង តួនាទីរបស់ Pashinyanត្រូវបានចាត់ទុកថាមាន​ឥទ្ធិ​ព​ល​ជាង​ប្រធានាធិបតី​ទៅទៀ​ត​។

លោក Sarkissian បាន​ទទួល​តួនាទីដឹកនាំ​ប្រធានាធិបតីក្នុងឆ្នាំ​២០១៨ ពី​ប្រធានាធិបតីផុតអាណត្តិ Serzh Sargsyan ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីបន្ទាប់ពីលោក Sarkissian ឡើងកាន់​តំណែង​ជា​ប្រធានាធិបតី។ ទោះបីជាយ៉ាងណាក៏ដោយ ការតវ៉ាដ៏ធំបានជំរុញឱ្យលោកលាលែងពីតំណែង ហើយលោក Pashinyanបានគ្រប់គ្រងរដ្ឋ​នៅឆ្នាំនេះវិញ​។​ នេះបើយោងតាមកាសែត Washington Post ។

ការផ្លាស់ប្តូរភាពជាអ្នកដឹកនាំចុងក្រោយបង្អ​ស់កើ​តឡើង​ចំពេ​ល​មា​ន​វិ​ប​ត្តិព្រំដែន ​កំពុង​អូសបន្លាយ​​រវា​ង​អាមេនី​ និងអាស៊ែបៃហ្សង់ ដែលបានផ្ទុះឡើងនៅពេលដែលកងកម្លាំង ​Azerbaijani ឆ្លងចូល​ទៅភា​គ​ខាង​កើត​អា​​មេនី ក្នុងខែឧសភា ឆ្នាំ២០២១​៕