​ប្រតិបត្តិ​ករ​កម្មវិធី​ចែករំលែក​វីដេអូ​ដ៏​ពេញនិយម ​TikTok នៅ​ជប៉ុន ត្រូវបាន​គេ​រកឃើញថា បាន​ជួល​បុគ្គល​មាន​ឥទ្ធិពល​ក្នុង​បណ្ដាញ​សង្គម (influencers) បង្ហោះ​វីដេអូ​នៅលើ​បណ្ដាញ​សង្គម​Twitter​ ដោយ​មិន​ជូនដំណឹង​ដល់​ទស្សនិកជន​ថា វា​ជា​មាតិកា​ឧបត្ថម្ភ គឹជា​ការអនុវត្ត​បំពាន​ច្បាប់​ឧស្សាហកម្ម​ប្រឆាំងនឹង​ទីផ្សារ​លួចលាក់​។​

​អ្នកគ្រប់គ្រង​ប្រចាំ​នៅ​ការិយាល័យ​របស់​តូ​ក្យូ​របស់​ក្រម​ហ៊ុន​កណ្ដាល ​TikTok Byte Dance​ បាន​ប្រាប់​សារព័ត៌មាន Nikkei កាលពី​ថ្ងៃ​ចន្ទ​ថា ការជួល​បុគ្គល​មាន​ឥទ្ធិពល​ក្នុង​បណ្ដាញ​សង្គម​(influencers) ​គឺ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​មាតិកា TikTok ប៉ុណ្ណោះ​។ អង្គភាព​នេះ បាន​និយាយថា ការរៀបចំ​នេះ​បានចាប់ផ្តើម​ប្រហែល ២ ​ឆ្នាំមុន ហើយ​បាន​បញ្ឈប់​នៅ​ចុងឆ្នាំ ​២០២១​។​

​អ្នកគ្រប់គ្រង​របស់ Byte Dance ​ជប៉ុន​នឹង​ផ្តល់​កិច្ចសន្យា​ដល់​ influencers ដែល​គួបផ្សំ​ជាមួយនឹង​សំណង​ជំនឿ​ចិត្ត​ផងដែរ​។ បន្ទាប់មក​អ្នកគ្រប់គ្រង​នឹង​កំណត់​អត្តសញ្ញាណ​វីដេអូ TikTok​ទាំងនោះ​ទៅ​ចែករំលែក​នៅលើ Twitter។ នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ដែល​ជំរុញ​ដោយ​ស្នាក់ការ​ក្រុមហ៊ុន​នៅ​តូ​ក្យូ​។​

​យុទ្ធនាការ​ទីផ្សារ​លួចលាក់ បង្ក​ជាការ​ភ្ញាក់ផ្អើល​ពី​មាត់​មួយ​ដោយ​មិន​បង្ហាញ​ពី​ការឧបត្ថម្ភ ដោយ​អ្នក​ផ្សាយពាណិជ្ជកម្ម​ទេ​។ ទោះយ៉ាងណា​ប្រទេស​ជប៉ុន​ មិនមាន​ច្បាប់​ណា​ដែល​ហាមប្រាម​ទីផ្សារ​លួច​​លាក់​នោះទេ ប៉ុន្តែ​ការណែនាំ​ពី​ក្រុម​ឧស្សា​ហ​កម្ម​ហាមប្រាម​ការអនុវត្ត​នេះ ព្រោះ​វា​បំភាន់​អ្នកប្រើប្រាស់​។​

​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ជប៉ុនរ​បស់ ​Byte Dance ​ដែលជា​ក្រុមហ៊ុន​ចាប់ផ្តើម​ដំបូង​របស់​ចិន បាន​និយាយថា ខ្លួន​សោក​​ស្តាយ​ដែល​ផ្តល់ឱ្យ​អ្នកប្រើប្រាស់​មានការ​យល់​ច្រឡំ​។

​វេទិកា​បណ្ដាញ​សង្គម ​TikTok ​ទទួល​​បានការ​គាំទ្រ​ពី​យុវវ័យ​យ៉ាងច្រើន​នៅក្នុង​ប្រទេស​ជប៉ុន បន្ទាប់ពី​ការបើក​ដំណើរ​​ការ​សេវាកម្ម​នៅ​ទីនោះ​ក្នុង​ឆ្នាំ ​២០១៧​។ កាលពី​ឆ្នាំមុន គេ​ឃើញ​មានការ​កើនឡើង​នូវ​ផលិតផល​ដែល​គេ​ហៅថា «​ការលក់ TikTok» ដែល​បង្ហាញ​នៅក្នុង​វីដេអូ​នៅលើ​វេទិកា​។​

​លោក Masayuki Hayashi ប្រធាន​ក្រុមហ៊ុន Lovable Marketing Group ដែលជា​ក្រុមហ៊ុន​គាំទ្រ​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​និយាយថា​៖ «​វា​មាន​បញ្ហា​ខ្លាំងណាស់​សម្រាប់​វេទិកា​ដែលមាន​បរិមាណ​អ្នកប្រើប្រាស់​ខ្ពស់ ​ដើម្បី​ចូលរួម​ក្នុងការ​អនុវត្ត​សម្រាប់​យុទ្ធនាការ​ពាក្យសម្ដី​ធម្មតា​។ នេះ​អាច​បណ្តាលឱ្យ​ឧស្សាហកម្ម​ទាំងមូល​បាត់បង់​ភាព​​ជឿជាក់​»​។​

​អ្នកសង្កេតការណ៍​ជាច្រើន​ជឿថា បរិយាកាស​ប្រកួតប្រជែង​កាន់តែខ្លាំង​ឡើង​កំពុង​ដាក់​សម្ពាធ TikTok​ ឱ្យ​បង់ប្រាក់​សម្ងាត់​ដល់ ​influencers ដើម្បី​ជួយ​ផ្សព្វផ្សាយ និង​ចែករំលែក​មាតិកា​។ ក្នុង​ឆ្នាំ ​២០២០ សហរដ្ឋអាមេរិក​បាន​លើកឡើង​ពី​ការព្រួយបារម្ភ​អំពី​ហានិភ័យ​នៃ​ទិន្នន័យ​ផ្ទាល់ខ្លួន​ដែល​ត្រូវបាន​លេច​​ធ្លាយ​ពី TikTok ទៅកាន់​អាជ្ញាធរ​ចិន​។ នៅ​ប្រទេស​ជប៉ុន រដ្ឋាភិបាល​ក្នុង​តំបន់​ គឺ​ស្ថិតក្នុង​បញ្ជី​ដែល​បាន​លេច​ធ្លាយ​នោះដែរ​។

​ហេតុការណ៍​នេះ​បាន​បង្កើត​ការបើក​​ចំហ​សម្រាប់​គូប្រជែង​ដើម្បី​វាយលុក​។ នៅ​ខែសីហា ឆ្នាំ​ ២០២០ វេទិកា Instagram បានចាប់ផ្តើម​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​បង្ហោះ​វីដេអូ Reels ទម្រង់​ខ្លី​នៅលើ​វេទិកា ដែលជា​មុខងារ​ស្រដៀង​នឹង TikTok​។ ទម្រង់ Reels នេះ​ផងដែរ ក៏ត្រូវ​បាន​គេ​ជឿថា នឹង​ទទួល​បានទទួល​ប្រិយភាព​យ៉ាងខ្លាំង​។​

​ដោយឡែក​វេទិកា YouTube កាលពី​ខែកក្កដា​ឆ្នាំ បានចេញ​មុខងារ "YouTube Shorts" ដែល​ទទួលបាន​អ្នកប្រើប្រាស់​ជាង​ ១៥ ពាន់​លាន​ដង​ប្រចាំថ្ងៃ​នៅ​ទូទាំង​ពិភពលោក​។​

​ដោយសារអ្នកប្រើប្រាស់​ជប៉ុន​មាន​ការ​​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ទីផ្សារ​លួចលាក់ ការិយាល័យ​ទីក្រុង​តូ​ក្យូ​របស់​ក្រុមហ៊ុន Byte Dance ​ប្រថុយ នឹង​ការបាត់បង់​អ្នក​​ប្រើប្រាស់​ប្រសិនបើ​ពួកគេ​បរាជ័យ​ក្នុងការ​​បញ្ចុះបញ្ចូល​ហេតុផល​ប្រើប្រាស់​ influencers ក្នុងការ​ចែកចាយ​វេទិកា​៕