សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​មួយ​ចំនួន​ ​កំពុង​ពិភាក្សា​ការ​ដាក់​ពង្រាយ​ទាហាន​រាប់​ពាន់​នាក់​បន្ថែម​ទៀត​ទៅ​កាន់​បណ្ដា​សមាជិក​អង្គការ​ណាតូ​នៅ​អឺរ៉ុប​ខាង​កើត​ ខណៈ​ពេល​ដែល​ភាព​តានតឹង ​កំពុង​កើន​ឡើង​យ៉ាង​ខ្លាំង​ជាមួយ​នឹង​រុស្ស៊ី។​​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ CNN ផ្អែក​លើ​ប្រភព​មន្ត្រី​ដែល​ដឹង​ពី​ការ​ពិភាក្សា​។

ក្នុង​ចំណោម​ប្រទេស​ដែល​ពិចារណា​ទទួល​យក​ការ​ដាក់​ពង្រាយ​នោះ​មាន រូម៉ានី ប៊ុលហ្គារី និង​ហុងគ្រី។ ការ​ដាក់​ពង្រាយ​នឹង​មាន​ចំនួន​ទាហាន​ប្រហែល ១ ០០០ នាក់​ ទៅ​កាន់​ប្រទេស​នីមួយ​ៗ ហើយ​នឹង​ស្រដៀង​ទៅ​នឹង​កង​វរ​សេនា​តូច​និង​ធំ ដែល​បច្ចុប្បន្ន​កំពុង​ឈរ​ជើង​នៅ​ក្នុង​ឡាតវី លីទុយអានី អេស្តូនី​ និង​ប៉ូឡូញ​។

ប្រទេស​ដែល​កំពុង​ពិចារណា​ការ​ដាក់​ពង្រាយ​បន្ថែម​ គឺ​សហ​រដ្ឋ​អាមេរិក និង​អង់គ្លេស ប៉ុន្តែ​មន្ត្រី​អឺរ៉ុប​លើក​ឡើង​ថា​នេះ​មិន​ជា​ឆន្ទៈ​របស់​សមាជិក​ទាំង​អស់​នៃ​អង្គការ​ណាតូ​នោះ​ទេ​។

កាល​ពី​ថ្ងៃ​ចន្ទ​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​ប្រកាស​ថា ខ្លួន​បញ្ជូន​​ទាហាន​ចំនួន​ ៨ ៥០០ ឱ្យ​ត្រៀម​ខ្លួន​ចល័ត ​ប្រសិន​បើ​អង្គការ​ណាតូ​មាន​តម្រូវ​ការ​សម្រាប់​កង​ប្រតិកម្ម​រហ័ស​។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​អង្គការ​ណាតូ​មាន​ទាហាន​រាប់​ម៉ឺន​នាក់​ដែល​ពួកគេ​អាច​បញ្ជូន​ទៅ​អឺរ៉ុប​ខាង​កើត​៕

វីដេអូ៖