ក្រសួងការពារជាតិ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក បញ្ជា​ឱ្យ​ទិញ​ឧបករណ៍​តេស្ត​កូ​វីដ ១ ០០ លាន​ឧបករណ៍​ទៀត ពី​វិទ្យាស្ថាន​ធ្វើតេស្ត iHealth Lab Inc. ដែលជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​សេត​វិមាន ដើម្បី​ចែកចាយ​ការ​​ធ្វើតេស្ត​នៅផ្ទះ ដោយ​ឥតគិតថ្លៃ​ចំនួន ៥០០ ​លាន​នៅ​ទូទាំងប្រទេស​។​

​ចាប់ពី​ខែ មករាមក រដ្ឋាភិបាល​សហ​​រដ្ឋ​អាមេរិក បាននិងកំពុង​អនុញ្ញាតឱ្យ​គ្រួសារ​នានា​បញ្ជា​ទិញ​ការធ្វើ​តេស្ត​​រក​មេរោគ​កូ​វីដ ​១៩ នៅផ្ទះ ដោយ​ឥតគិតថ្លៃ​ចំនួន ៤ ពី​គេហទំព័រ COVIDTests.gov ជាមួយនឹង​ការដឹកជញ្ជូន​ដែល​រំពឹងទុក​ក្នុង​រយៈពេល​ពី ៧ ទៅ ១២ ​ថ្ងៃ បន្ទាប់ពី​ការបញ្ជាទិញ​។​

​បណ្តុំ​នៃ​ការធ្វើ​តេស្ត​ឥតគិតថ្លៃ មាន​គោលបំណង​កាត់បន្ថយ​ការខ្វះខាត​នៃ​ការធ្វើ​តេស្ត​ទូទាំងប្រទេស​ចំពេល​មាន​តម្រូវការ​កើនឡើង​ក្នុងអំឡុងពេល​ការរីក​រាលដាល​យ៉ាង​ឆាប់​រហ័ស​នៃ​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង​។​

​សារព័ត៌មាន Reuter បាន​រាយការណ៍​នៅ​ដើមខែ​នេះ​ថា សេត​វិមាន​គ្រោង​នឹង​ទិញ​ការធ្វើ​តេស្ត​បន្ថែមចំនួន ៥០០ លាន​នៅលើ​ការទិញ​ដំបូង​របស់ខ្លួន ដើម្បី​បង្កើន​លទ្ធភាព​ធ្វើតេស្ត​។​

​ប្រធានាធិបតី​អាមេរិក​ត្រូវ​ទទួល​រង​ការរិះគន់ ទាក់ទិន​នឹង​ការមិន​​យកចិត្តទុកដាក់​បន្ថែ​ម​ទៀត​លើ​​ការធ្វើ​តេស្ត​មុន ដែលជា​ផ្នែក​នៃ​យុទ្ធសាស្ត្រ​របស់គាត់​សម្រាប់​ការ​​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​។ កង្វះខាត​ការធ្វើ​តេស្ត​ទូទាំងប្រទេស​បាន​ញាំញី​ការឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ អំឡុងពេល​ការរីក​រាលដាល​ដ៏​ខ្លាំងក្លា​នៃ​វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង​៕