ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ទ្វីបអឺរ៉ុប បាន​សម្តែង​ក្តីសង្ឃឹម​កាលពី​ចុង​សប្តាហ៍​មុន​ថា តំបន់​នេះ​អាចឈាន​ទៅដល់​ទីបញ្ចប់​នៃ​ជំងឺ​រាតត្បាត​ក្នុងពេល​ឆាប់ៗ ប៉ុន្តែ​បាន​ផ្លាស់ប្តូរ​គំនិត​សុទិដ្ឋិនិយម​នេះ​វិញ​ភ្លាមៗ ដោយសារ​ស្ថានភាព​ជំងឺ ស្ថិតក្នុង​ភាពមិនប្រាកដ​​ប្រជា​។​

​អគ្គនាយក Tedros Adhanom Ghebreyesus បានបញ្ជាក់​នៅក្នុង​សុន្ទរកថា​របស់លោក Hans Kluge នៅ​ថ្ងៃ​បន្ទាប់​ថា វា​ជា​រឿង​គ្រោះថ្នាក់​បំ​​ផុត​ក្នុងការ​សន្មត​លឿន​ពេក​ក្នុង​ដំណាក់​​កាល​នេះ ដោយ​ធ្វើការ​សង្កត់ធ្ងន់ថា «​ជំងឺ​រាតត្បាត​មិនទាន់​ចប់​ទេ​»​។​

​សារ​ដ៏​ច្របូកច្របល់​ពី​ស្ថាប័ន​ដដែល​នេះ ធ្វើឱ្យ​មានការ​អស់សង្ឃឹម​ជាខ្លាំង​លើ​ការជជែក​ដេញដោល​គ្នា ស្ដីអំពី​បញ្ហា​កូ​វីដ ថា​តើ​ជំងឺ​នេះ​នឹងត្រូវ​បន្ត​ដល់​ពេលណា​?

មាន​ចំណុច​ផ្សេងៗ​គ្នា ដែល​ត្រូវបាន​គេ​កត់សម្គាល់​អំពី​ការបន្ត​នៃ​ជំងឺ​រា​ត​ត្បា​ត និង​ការបញ្ចប់​នៃ​ជំងឺ​រាតត្បាត​។ សហគមន៍​វិទ្យាសាស្ត្រ​ទៀតសោត ក៏បាន​ចាត់ទុក​ការគំរាមកំហែង​ជា​បន្ត កើតឡើង​រវាង​ការប្រែប្រួល​វ៉ា​រ្យ៉​ង់ និង​ការចាក់​ថ្នាំ​បង្ការ​ជាស​កល​ជា​ភ័ស្តុតាង​បង្ហាញថា មេរោគ​នេះ នៅ​មិនទាន់បាន​យកឈ្នះ​នៅឡើយ​។​

​ម្យ៉ាងវិញទៀត ជារឿយៗ​អ្នក​ន​យោ​​បាយ ដែល​តែង​ទទូច​ចង់ឱ្យ​ពិភពលោក ចាត់ទុក​ជំងឺ ដែល​រីក​រាលដាល​ពាសពេញ​ពិភពលោក​អស់​រយៈពេល ២ ​ឆ្នាំ ឱ្យ​ដូចនឹង​ជំងឺឆ្លង​ដទៃ គឺជា​ការយល់​ខុស និង​បង្កឱ្យមាន​ការគំរាមកំហែង​មួយ​។

​លោក Pedro Sanchez នាយក​រដ្ឋ​​មន្ត្រី​នៃ​ប្រទេស​អេ​ស្ប៉ា​ញបាន​និយាយថា​៖ «​យើង​កំពុង​ឆ្ពោះទៅរក​ទីបញ្ចប់​នៃ​ជំងឺ​រាតត្បាត ជាជាង​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​ថ្មី​»​។ ទន្ទឹមនឹង​នេះដែរ អ្នកជំនាញ​សុខភាព​មួយចំនួន​តូច​គិតថា ផ្លូវ​ទៅរក​ទីបញ្ចប់​នៃ​ជំងឺអាច​នឹងមាន​លក្ខណៈសាមញ្ញ​។​

​លោក Tim Colbourn សាស្ត្រាចារ្យ​ផ្នែក​រោគរាតត្បាត​សុខភាព​សកល​នៅ​សាកលវិទ្យាល័យ College London បាន​និយាយថា​៖ «​អ្នកនយោបាយ​ជា​​ច្រើន មិនដឹងថា​អ្វី​ទៅជា​ជំងឺ​រាតត្បាត​បើទោះបី​ជាមាន​ករណី ដែល​គេ​អាច​សន្និដ្ឋានបានថា សេណារីយោ​ដ៏​អាក្រក់​បំផុត បានបញ្ចប់​ហើយ​ក្ដី​»​។​

​គាត់បាន​និយាយថា​៖ «​ភាព​ធ្ងន់ធ្ងរ​មិន​ងាយ​នឹង​ថយចុះ​ទេ​។ ជំងឺ​រាតត្បាត​ជាធម្មតា តែ​ស្ថិតនៅក្នុង​បន្ទាត់​ដែលមាន​លំនឹង ដោយ​មិន​លោ​តទៅ​កំពូល​ខ្ពស់​ដូច​ភ្នំ​ធំ​នោះឡើយ ហើយ​ស្ថានភាព​បច្ចុប្បន្ន​យើង​នៅ​មិនទាន់​ទៅដល់​ចំណុចកំពូល​នោះទេ​។ យើង​អាច​យកទៅ​ជជែក​ជាមួយ​អ្នកនយោបាយ​ថា គំនិត​នេះ​ គឺជា​ការ​បន់​ឱ្យមាន​ករណី​អាក្រក់​ក៏​អាច​ថា​បាន​»​។​

​លោក Marc Van Ranst សាស្ត្រា​​ចា​រ្យ​ផ្នែក​មេរោគ​នៅ​សាកលវិទ្យាល័យ Leuven បាន​ទទួលស្គាល់ថា មេរោគ​ឆ្លង ​គឺជា​ពាក្យ​ទូលំទូលាយ មិនត្រូវ​បានកំណត់ ហើយ​ជារឿយៗ​មានការ​យល់​​ច្រឡំ ប៉ុន្តែ​ការសន្និដ្ឋាន​ពេលនេះ ហាក់​​ដូចជា​លឿន​ពេក​។

​លោក​បានឱ្យដឹងថា​៖ «​ដរាបណា​អូ​មី​ក្រុង​នៅតែ​បន្ត​រីក​រាលដាល​ក្នុង​ចំនួន​ដ៏​សម្បើម​នេះ បើទោះជា​វា​បង្កឱ្យមាន​ភាព​ធូរស្រាល​ក៏ដោយ ក៏​វា​នៅ​​តែ​បន្ត​ដាក់បន្ទុក​ដល់​វិស័យ​ថែទាំ សុខភាព​។ យើង​អាច ប៉ុន្តែ​មិនគួរ​ហៅ​ស្ថានភាព​នេះ​ថា ជាទី​បញ្ចប់​នៃ​ជំងឺឆ្លង​នោះទេ​»​។

​ទោះបីជា​បែបនេះ​ក៏ដោយ ប្រទេស​នានា​រួមទាំង​ដា​ណឺ​ម៉ាក និង​អង់គ្លេស បាន​ផ្លាស់ប្តូរ​វិធាន​រឹតបន្តឹង​កូ​វីដ ក្នុង​កិច្ច​​ខិតខំ​ប្រឹងប្រែង ដើម្បី​វិល​ទៅរក​ភាព​ធម្មតា​វិញ ដោយសារ​កម្រិត​នៃ​ផល​ប៉ះពាល់​ដល់​វិស័យ​សុខាភិបាល​មាន​កម្រិត​ទាប​នៅឡើយ​។

​ប្រទេស​ដា​ណឺ​ម៉ាក បាន​ទម្លាក់​ការ​​រឹតបន្តឹង ទោះបី​ជាមាន​អត្រា​ឆ្លង​កើន​​ឡើង​ក៏ដោយ ដែល​ជំរុញដោយ​ប្រភេទ​រង​អូ​មី​ក្រុង BA. 2 ដែល​អាជ្ញាធរ​​សុខាភិបាលប៉ាន់ប្រមាណ​ថា អាច​ឆ្លង​បាន ៥០​ ភាគរយ​ខ្លាំង​ជាង​វ៉ា​រ្យ៉​ង់​ដើម​ក៏ដោយ​។ ការបញ្ចប់​វិធានការ​ក្នុងប្រទេស​អង់គ្លេស​ក្នុង​សប្តាហ៍​មុន ធ្វើឡើង​ស្របពេល​ជាមួយនឹង​ការធ្លាក់ចុះ​ករណី​ឆ្លង​នៅ​ឆ្នាំនេះ​។​

​សូម្បីតែ​ប្រទេស​ថៃ ដែល​បន្ត​គោល​​នយោបាយ​ហ្សេ​រ៉ូ​-​កូ​វីដ រហូតដល់​រដូវក្តៅ​មុន បាន​បោះជំហាន​បណ្តោះ​​អាសន្ន​មួយ​កាលពី​ថ្ងៃ​សុក្រ ឆ្ពោះទៅរក​ការព្យាបាល​មេរោគ​នេះ​ថា ជាទី​បញ្ចប់​នៃ​ជំងឺ​រាតត្បាត ខណៈដែល​មន្ត្រី​សុខា​ភិ​បាល បាន​គូសបញ្ជាក់​ពី​គោលការណ៍​ណែនាំ​អំពី​របៀប​ចាប់ផ្តើម​ព្យាបាល​វា​ដូចជា​មេរោគ​គ្រុនផ្តាសាយ​ក្នុង​រយៈ​​ពេល ​៦ ខែ​ទៅ ​១ ​ឆ្នាំ​។​

​អ្នកជំនាញ​ក៏បាន​លើកឡើង​ដែរ​ថា ដោយសារតែ​វា​ជាទី​បញ្ចប់​នៃ​ជំងឺ​រា​ត​ត្បា​ត​ប៉ុន្តែ​វា​មិនមែន​មានន័យថា បណ្ដាលឱ្យ​ស្លាប់​នោះទេ តួយ៉ាង​ដូច ជំងឺរបេង គ្រុនចាញ់ និង​មេរោគ​អេដស៍​/​ជំងឺអេដស៍​សុទ្ធតែជា​ជំងឺឆ្លង ហើយ​បានសម្លាប់​មនុស្ស​រាប់លាន​នាក់​ជុំវិញ​ពិភពលោក​។ នៅ​ចុង​ម្ខាង​ទៀត​នៃ​មាត្រដ្ឋាន​ជំងឺ​ប្រចាំថ្ងៃ​ដូចជា ជំងឺ​គ្រុនផ្តាសាយ​ក៏​ត្រូវបាន​ចាត់ថ្នាក់ ថា​ជា​ជំងឺ​រាតត្បាត​ផងដែរ​។​

​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​ផ្សេងទៀត​បាន​ព្រមាន​ថា ការ​​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ក៏​អាច​ព​ន្លឿ​ន​ការលេចចេញ​នូវ​វ៉ា​រ្យ៉​ង់​ប្រែប្រួល​ថ្មីៗ​ផងដែរ​៕