ក្រសួងសុខាភិបា​លរបស់ប្រទេស​ម៉ាឡេស៊ី​​បា​ន​និ​យាយថា ខ្លួនរកឃើញ​ករណី​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​ពោល​គឺ​ ២៧ ៨៣១ ករណី​ កាលពីថ្ងៃ​ទី ១៦​ ខែកុម្ភៈ​។ នេះ​បើតាម​ការ​ឱ្យដឹងពីសារព័ត៌មាន​ Reuter។

អគ្គនាយក​សុខ​ភា​ព​ លោ​កវេជ្ជបណ្ឌិត Noor Hisham Abdullah បា​ននិយាយថា ៩៩,៦៥ ភាគរយ​នៃ​ករណី​ថ្មី​គឺ​ ស្ថិតក្នុងប្រភេទ​ទី១​ និង ២​ ហើយមិនមានរោគសញ្ញា ឬ​មា​នរោគសញ្ញាស្រាល។

គួរបញ្ជាក់ផងដែរ ចំនួន​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​កន្លង​មក​មាន​ចំនួន​ ២៤ ៥៩៩ ករណី​ នៅថ្ងៃ​ទី ២៦ ខែ​ សីហា ឆ្នាំ ២០២១​។​

យោង​​តាមលោកវេជ្ជបណ្ឌិត Noor Hisham ករណី​លើក​នេះ បាន​ធ្វើ​ឱ្យ​ករណី​ឆ្លង​សរុប​ក្នុង​ស្រុក​ឡើង​ដល់​ ៣ ១១១ ៥១៤ ករណី ​បើ​គិត​​ចា​ប់តាំងពីជំងឺរាតត្បាតបានចា​ប់ផ្តើម៕